សម្ដេច​​តេ​​​ជោ​ ​ហ៊ុ​ន​​ សែ​​ន​ ​អ​នុ​ញ្ញា​ត​ឱ្យ​​​ ​មេ​​​ប​ញ្ជា​ ​កា​រ​​​ក​ង​​​ស្វ័​យ​កា​រ​ពា​រ​ ​ជើ​ង​គោ​ក​​​​​ជ​ប៉ុ​ន​ ​​ចូ​ល​ជួ​ប​​​ស​ម្ដែ​ង​​​កា​រ​គួ​រ​ស​ម​ ​និ​ង​​​ពិ​ភា​ក្សា​​​កា​រ​ងា​រ​​

រាជធានីភ្នំពេញ ៖ ​​​​នៅ​​​វិ​មា​ន​​​ស​ន្តិ​ភា​ព​ ​នា​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​១​៦​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​​២​០២​៣​​​​នេះ ​​ស​ម្ដេ​ច​​​អ​គ្គ​ម​ហា​សេ​នា​ប​តី​​​តេ​​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​នា​យក​​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​​​ព្រះ​រា​ជា​ណា​ច​ក្រ​​​ក​ម្ពុ​ជា​ ​បាន​​អ​នុញ្ញា​​ត​​​ឱ្យ​​​ឯ​ក​ឧ​ត្ត​ម​ ​នា​យ​​​ឧ​​​ត្ត​​​ម​​​​សេនី​​យ៍​ ​យ៉ូ​​​ស៊ី​​​ដា​ ​យ៉ូ​​​ស៊ី​​​ហ៊ី​​​ដេ​ ​(​Y​o​s​h​i​d​a ​Y​o​s​​h​ih​​id​e​)​​ មេ​​ប​ញ្ជា​កា​រ​​​ក​ង​​​ស្វ័​យ​កា​រ​ពា​រ​​​ជើ​ង​គោ​​ក​​​ជ​ប៉ុ​ន​ ​ចូ​ល​ជួ​ប​​​ស​ម្ដែ​ង​​​កា​រ​​គួ​រ​ស​ម​ ​និ​ង​​​ពិ​ភា​ក្សា​​​កា​រ​ងា​រ​​​។​​

​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បាន​ឲ្យ​ដឹង​អំពី​លទ្ធផល​ជំនួប​ថា ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ស្របពេល​នឹង​ការ​ប្រារព្ធ​ខួប​អនុ​ស្សារី​យ៍​លើក​ទី​៧០ នៃ​ការបង្កើត​ចំណង​ការទូត​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ជប៉ុន នៅក្នុង​ឆ្នាំ​២០២៣ ។​

​ឯកឧត្តម យ៉ូ​ស៊ី​ដា បាន​សម្ដែង​នូវ​ការគោរព​ជូន​សម្ដេច​តេ​ជោ​ដែល​បាន​កសាង​ទ័ព ដឹកនាំ​ទ័ព និង​ដឹកនាំ​កិច្ចចរចា​នាំមក​ជូន​កម្ពុជា នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។​ឯកឧត្តម យ៉ូ​ស៊ី​ដា បាន​បន្ថែមថា បើសិន​គ្មាន​សម្ដេច​តេ​ជោ​ទេ គឺ​គ្មានទេ​សន្តិភាព​ឡើយ​។ ឯកឧត្តម នឹង​ជំរុញ​ពង្រីក ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កងទ័ព​កម្ពុជា ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​ស្មើភាព មិនមាន​អ្នកដើរ​ពីមុខ ឬ​អ្នកដើរ​ពីក្រោយ គឺ​ដៃគូ​ស្មើភាព​គ្នា ដើម្បី​បម្រើឱ្យ​ការងារ​មនុស្សធម៌​ផង និង​រក្សាសុខ​សន្តិភាព​ផង​។ ក្នុងន័យនេះ ឯកឧត្តម យ៉ូ​ស៊ី​ដា បាន​គោរព​ស្នើសុំ​ការគាំទ្រ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​របស់​ឯក​ឧ​ត្ត​ម យ៉ូ​ស៊ី​ដា ហើយ​បាន​ជម្រាបជូន​ពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព​របស់​កម្ពុជា ដែលជា​ប្រទេស​បាន​រង​ការបែកបាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក​។

​សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា នៅពេលនោះ ពិតជា​ពិបាក​ណាស់ កម្ពុជា​បាន​រង​នូវ​ការបាត់បង់​ស្ទើរ​ទាំងអស់​។​មួយចំណែក​ទៀត កម្ពុជា​រង​នូវ​ការកាប់សម្លាប់​អស់​ជាង ៣​លាន​នាក់​។ ក្នុងនាម​ជា​យុវជន​មួយរូប សម្ដេច គ្មាន​ជម្រើស​ផ្សេង​ទេ មានតែ​ការកសាង​ទ័ព តស៊ូ ច​ចារ និង​យក​ជីវិត​ទៅ​ប្ដូរ ដើម្បី​សន្តិភាព​។ មាន​សន្តិភាព ទើប​មាន​អ្វីៗ​ទាំងអស់ គ្មាន​សន្តិភាព​ទេ គឺ​គ្មានទេ​លទ្ធិប្រជាធិបតេយ្យ គ្មានទេ​សិទ្ធិមនុស្ស ព្រោះ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស មិន​ជ្រក​ក្រោម​សង្គ្រាម​ទេ ជាក់ស្ដែង​ដូចជា ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន ជា​ឧទាហរណ៍​ស្រាប់ ។​

ជា​ចុងក្រោយ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ដំណើរ​ការចរចា និង​ប្រតិបត្តិ​ការស្វែងរក​សន្តិ​ភាព និង​តែងតែ​ជួយ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍ ។​​ ​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​កងទ័ព​ទាំងពីរ សហការគ្នា​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដើម្បី​បម្រើឱ្យ​សេចក្ដីសុខ​សន្តិភាព របស់​ប្រជាជន​ទាំងពីរ​ផង ទាំង​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *