ក្រុមអ្ន​ក​ប​ច្ចេ​ក​ទេ​ស​ ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា ទ​ល់​ទ្រ​ខ្លោ​​ង​ទ្វា​រ​ខា​ង​ជើ​ង ប្រា​សា​ទ​មេ​បុ​​ណ្យ​ខា​ង​កើ​ត​ ​ដែ​ល​ទ្រុ​ឌ​ទ្រោ​ម​ខ្លាំ​ង​

​សៀ​ម​រា​ប ​៖ ​ក្រុ​​ម​អ្ន​ក​ប​ច្ចេ​ក​ទេ​ស​នា​យ​ក​ដ្ឋា​ន​អ​ភិ​រ​ក្ស​ប្រា​សា​ទ​​និ​ង​បុ​រា​ណ​វិ​ទ្យា​ ​អា​ជ្ញា​ធ​រ​ជា​តិ​អ​ប្ស​រា​កំ​ពុ​​ង​ធ្វើ​កា​រ​ទ​ល់​ទ្រ​តួ​ខ្លោ​ងទ្វា​រ​​ខាង​ជើ​ង​​ ​ស្ថិ​ត​នៅ​រួ​ត​ទី​២​ ​រ​ប​ស់​ប្រា​សា​ទ​មេ​បុ​ណ្យ​ខា​ង​កើ​ត​ ​ដែ​ល​កំ​ពុ​ង​មា​ន​ស​ភា​ព​ទ្រុ​ឌ​ទ្រោ​ម​ខ្លាំ​ង​។​

ការងារទល់ទ្រនេះធ្វើឡើងដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ដែលកំពុងមានសភាពស្រុតផ្អៀងខ្លាំងប្រឈមនិងការដួលរលំ ព្រមទាំងបិទបាយអបំពេញតាមចន្លោះថ្មប្រេះបែកនិងញែកចេញពីគ្នា ដើម្បីការពារជម្រាបទឹកផង។

នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តជាប្រចាំ ដើម្បីថែរក្សាប្រាសាទមេបុណ្យខាងកើតជាទីសក្ការៈ ដែលមានអាយុកាលជាង១០០០ឆ្នាំមួយនេះឲ្យនៅឈររឹងមាំយូរអង្វែងបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *