បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហាញ​ក្តី​សោកស្តាយ និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នកស្លាប់ ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​តួ​ក​គី និង​ស៊ី​រី​

រាជធានី​​ភ្នំ​ពេ​ញ ​​៖ ​ឯ​ក​​ឧ​ត្តម​​​ប​ណ្ឌិ​​ត​ ​ហ៊ុ​ន​ ​ម៉ា​​​ណែ​​​ត​ ​អ​គ្គ​​​មេ​បញ្ជា​កា​រ​រ​ង​ ​នៃ​​​ក​ង​​យោ​ធ​ព​ល​​​ខេ​ម​រ​ភូ​មិ​ន្ទ​ ​និ​ង​​​ជា​​​មេ​បញ្ជា​កា​​រ​​​ក​ងទ័​​​ព​ជើ​ង​គោក​​ ​នៅ​​ព្រឹ​ក​​​ថ្ងៃ​ទី​​​៨​ ​ខែ​កុ​ម្ភៈ​ ​​ឆ្នាំ​​​២​០​២​៣​ ​​តា​ម​រ​យៈ​​ ​F​a​c​e​b​o​o​k​ ​ផ្លូ​វ​កា​រ​​​រ​ប​​ស់​លោ​ក​ ​បា​ន​ប​ង្ហា​ញ​​​នូ​​វ​​​កា​រ​ចូ​ល​រួ​ម​​​សោ​ក​ស្តា​យ​ ​និ​ង​​​រំ​លែ​ក​​​ម​រ​ណ​ទុ​ក្ខ​​​​ជា​មួ​យ​​​គ្រួ​សា​រ​​​អ្ន​​ក​​​ដែ​ល​​​បា​ន​​​ស្លា​ប់​ ​ក្នុ​ង​​​គ្រោះ​ម​ហ​ន្ត​​រាយ​​​​រ​ញ្ជួ​យ​​​ដី​​​ធ្ង​ន់​ធ្ង​រ​​​នៅ​​​ប្រ​ទេ​ស​​​តួ​​​ក​​​គី​ ​និ​ង​​​ប្រ​ទេស​​​ស៊ី​​​រី​ ​​ដែ​ល​​​ធ្វើ​​​ឲ្យ​​​ប្រ​ជា​ជ​ន​​​រា​ប់​ពា​ន់​នា​ក់​​ស្លា​​ប់​ ​និ​ង​​​បា​ត់​​​ខ្លួ​ន​​។​​​​

​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បង្ហោះ​សារ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​សូម​ចូលរួម​សោកស្ដាយ​ជាមួយ​ប្រជាជន​តួ​ក​គី និង​ស៊ី​រី ចំពោះ​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ ដែល​បានសម្លាប់​ជីវិត​មនុស្ស ប​ន្ក​ឱ្យមាន​របួស និង​បាត់​ខ្លួន​ជាច្រើន​នាក់ ព្រមទាំង​បាន​បំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ​ឯកជន​យ៉ាងដំណំ​។ សូម​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់ ព្រមទាំង​បួងសួង​ឱ្យ​បេសកកម្ម​ជួយសង្គ្រោះ​ទទួលបាន​ជោគជ័យ​»​។​

​សូមជម្រាបថា គ្រោះមហន្តរាយ​រញ្ជួយ​ដី​ធ្ងន់ធ្ងរ​នៅ​ប្រទេស​តួ​ក​គី និង​ប្រទេស​ស៊ី​រី កម្រិត ៧.៨​រ៉ិ​ច​ទ័​រ បាន​កើនឡើង​កាលពី​ទៀបភ្លឺ​ថ្ងៃ​ចន្ទ ទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ ដែល​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៨ ខែកុម្ភៈ​នេះ​ចំនួន​អ្នកស្លាប់​នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នេះ កើន​ដល់​លើស ៧,៨០០​នាក់​។​

​អាជ្ញាធរ​ស៊ី​រី បានឱ្យដឹងថា​មនុស្ស​យ៉ាងហោច ១,៩៣២​នាក់ បាន​ស្លាប់ រីឯ​អាជ្ញាធរ​តួ​ក​គី ប្រកាសថា​មនុស្ស​ស្លាប់​បាន​កើន​ដល់ ៥,៨៩៤​នាក់​។ មិនតែប៉ុណ្ណោះ ក្រៅពី​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែបនេះ អគារ​រាប់ពាន់​ខ្នង​បាន​ដួល​រំលំ​កម្ទេច​ខ្ទី នៅក្នុង​ប្រទេស​ទាំងពីរ ហើយ​មនុស្ស​ជាច្រើន ត្រូវគេ​ជឿថា​នៅ​កប់​ក្រោម​គំនរ​បែកបាក់​។ ចំណែកឯ ចំនួន​អ្នករងរបួស​វិញ មាន​ដល់​ទៅជិត ២០,៥០០​នាក់​នៅ​តួ​ក​គី និង ៣,៥០០​នាក់ នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ដោយឡែក អង្គការ​សុខភាព​ពិភពលោក WHO បាន​ព្រមាន​ថា ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើងដល់ ២០,០០០​នាក់​ឯណោះ ហើយ​មនុស្ស​ជាង ២៣​លាន​នាក់ នៅក្នុង​ប្រទេស​ទាំង​២ អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។ អន្តរជាតិ​កំពុង​ប្រញាប់ប្រញាល់​ផ្តល់ជំនួយ ហើយ​បញ្ជូន​ក្រុម​រុករក​និង​សង្គ្រោះ ដើម្បី​ជួយ​ប្រទេស​ទាំងពីរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *