ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត ​​ហ៊ុ​ន ​ម៉ា​ណែ​ត​ ​​៖​ ​កា​រ​ស្រ​ឡាញ់​រា​ប់​អា​​ន​រ​បស់​ព​ល​រ​ដ្ឋ​ ​​ជា​ថា​ម​ព​​ល​មិ​ន​ចេះរី​ង​ស្ងួ​ត​ ក្នុ​ង​កិ​ច្ច​កា​រ​ប​ម្រើ​ជា​តិ​​

រាជធានីភ្នំពេញ ៖​ ​ឯ​ក​ឧ​ត្តម​ប​ណ្ឌិ​ត​ ហ៊ុ​ន​ ​ម៉ា​ណែ​ត ​បេ​ក្ខ​ភាព​នា​យ​ក​រដ្ឋ​ម​ន្ត្រី​​ប​ន្ត​វេ​ន​ ​ម​ក​ពី​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ដ៏​មា​ន​ប្រ​ជា​ប្រិ​យ​ភា​ព​ ​នៅ​ព្រឹ​កថ្ងៃ​ពុ​ធ​ ​ទី​០​១​ ​ខែ​កុ​ម្ភៈ​​ ឆ្នាំ​២​០​​២​៣​នេះ​ ​បា​ន​ប​ង្ហា​ញ​វី​ដេ​អូថ្មី​​មួ​យទៀ​ត​ ​ដែ​​ល​ជាស​ក​ម្ម​ភា​ព​ ​ស្វា​​គ​មន៍​ដ៏​​ស្និ​ទ្ធ​ស្នា​លរ​ប​ស់​គ្រិ​ស្ត​ប​រិ​ស័​ទ​។​​

​កា​ល​ពី​ថ្ងៃ​ទី​២​៨​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ក​​ន្ល​ង​ទៅ​ ​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​បា​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​​ក្នុ​ង​ពិ​ធី​បិ​ទ​កា​រ​ប្រា​រ​ព្ធ​ពិ​ធី​អប​​អ​រ​សា​ទ​រខួ​​ប​១​០​០​ឆ្នាំ​ ​នៃ​វ​ត្ត​មា​​ន​សា​សនា​​គ្រិ​ស្ត​នៅ​ក​ម្ពុ​ជា​។​ ​ពិ​ធី​នោះ​ប្រា​រ​ព្ធ​ធ្វើ​ឡើ​ង​នៅ​ប​រិ​វេ​ណ​ម​ជ្ឈ​ម​ណ្ឌ​ល​​ស​ន្និ​បា​ត​ ​និ​ង​ពិ​ព័​រ​ណ៍​កោះពេ​​ជ្រ។​

វត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការស្វាគមន៍ប្រកប ដោយភាពស្និទ្ធស្នាលបំផុតពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនា គ្រិស្ត។ ក្តីគោរពស្រឡាញ់​ផុសចេញពីក្រអៅបេះដូង បានជំរុញឱ្យអ្នកចូលរួមក្នុងពិធីនោះ បានស្វះស្វែងសុំការថតរូបពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ នៅលើផ្ទៃមុខទាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងប្រជាគ្រិស្តបរិស័ទ បានបង្ហាញស្នាមញញឹមប្រកបដោយការគោរពស្រឡាញ់។

ជាមួយនឹងការបង្ហោះវីដេអូបង្ហាញនូវសកម្មភាពដ៏ស្និទ្ធស្នាលនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះសេចក្តីស្រលាញ់រាប់អាននេះ។

បេក្ខភាពនាយករដ្ឋមន្ត្រីដែលបញ្ចប់ការសិក្សានៅអាមេរិក និងអង់គ្លេសរូបនេះ បានគូសរំលេចដែរថា សេចក្តីស្រលាញ់ និងការរាប់អានដែលផុសចេញពីទឹកចិត្តពិតៗ របស់ប្រជាពលរដ្ឋ គឺជាថាមពលពិសេស និងមិនចេះរីងស្ងួត ក្នុងការផ្តល់កម្លាំងចិត្ត និងពង្រឹងឆន្ទៈរបស់លោកក្នុងការខិតខំបំពេញភារកិច្ចបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគេសង្កេតឃើញថា មានសកម្មភាពច្រើនក្នុងវេទិកា មហាជន ដូចជាពិធីសម្ពោធសមិទ្ធផល ការចែកសញ្ញាបត្រ រួមនិងពិធីផ្សេងៗទៀត។ វត្តមានរបស់លោកក្នុងពិធីសាធារណៈទាំងនោះ តែងទទួលបានការគោរពស្រឡាញ់ពីប្រជាពលរដ្ឋគ្រប់វ័យ រាប់ចាប់ពីកុមារា កុមារី យុវជន យុវតី និងលោកតាលោកយាយផងដែរ។

តាមរយៈរូបភាព និងសកម្មភាពទាំងនោះ បានស្តែងឱ្យឃើញថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពបន្តវេនរបស់បក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជា ពោរពេញដោយប្រជាប្រិយភាព និងការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋខ្មែរ៕វិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *