ស.ស.យ.ក. ចាត់ទុកការអប់រំ និងការថែទាំសុខភាពកុមារ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតដ៏រុងរឿងរបស់កម្ពុជា

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដែលមានកម្មវិធីគ្រួសារយើងជាអ្នកសម្របសម្រួលបានរៀបចំកម្មវិធីសំណេះសំណាល និងជួបសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាល និងមើលថែនូវពន្លកសង្គម ឱ្យរីកដុះទ្បើងប្រកបដោយភាពរឹងមាំ ក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ។
ជាមួយគ្នានេះ ក្រុមការងារបានពាំនាំនូវសម្ភារៈសិក្សា ថវិកា និងអាហារបំប៉នមួយចំនួនដែលជាការជួយឧបត្តម្ភពីសប្បរសជន មកចែកជូនសាលាមតេយ្យទាំង១៩ ក្នុងរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់សាលា លើកកម្ពស់អាហារូបត្ថម្ភ និងលើកទឹកចិត្តឱ្យសាលាមតេ្តយ្យសិក្សាទាំងអស់ ចូលរួមប្រឡងប្រណាំងសាលាមេត្រីបរិស្ថាន សំដៅបង្កើនស្មារតីចូលរួមយកចិត្តទុកដាក់ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងរៀបចំទីធ្លាសាលាមានអនាម័យល្អ បរិស្ថានស្អាត និង មានផាសុខភាព សាកសមជាកន្លែងដែលផ្តល់នូវបំណិនជីវិត និងចំណេះដឹងស្នូលសម្រាប់កុមារតូច។
ក្រុមការងារសូមកោតសរសើរ និងថ្លែងអំណរគុណជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលមានភាពអំណត់ អត់ធ្មត់ បញ្ចេញអស់កំលាំងកាយចិត្តក្នុងការធ្វើឲ្យកូនៗតូចៗមានឱកាសចាប់យកនូវការសិក្សាស្វែងយល់ក្នុងមជ្ឈដ្ឋានខាងក្រៅដែលមិនមែនជាសមាជិកនៃក្រុមគ្រួសាររបស់គាត់ តាំងពីអាយុពីរ បីឆ្នាំ ដោយរៀនធ្វើកិច្ចការជាមួយគ្នា រៀនរស់នៅជាមួយគ្នា ដែលទាំងអស់នេះ ជាបំណិនជីវិតមួយយ៉ាងសំខាន់ក្នុងការធ្វើឲ្យក្មួយៗ តូចៗ មានភាពជឿជាក់លើខ្លួនឯង។ មិនត្រឹមតែបំណិនជីវិតទេ លោកគ្រូ អ្នកគ្រូក៏បានផ្តល់នូវចំណេះដឹងស្នូល ហើយទាំងអស់នេះ វាជាទុនមួយយ៉ាងសំខាន់សម្រាប់ពួកគាត់ប្រើប្រាស់ នៅពេលឈានចូលបឋមវ័យ និងយុវវ័យ។
លើសពីបំណិនជីវិត លើសពីចំណេះដឹងស្នូល លោកគ្រូ អ្នកគ្រូបានផ្តល់ទៅឲ្យក្មួយៗ លោកគ្រូ អ្នកគ្រូផ្តល់ឲ្យយើងខ្ញុំទាំងអស់គ្នាជាមាតា បិតា នូវឱកាសក្នុងការធ្វើការងារ ប្រកបរបរចិញ្ចឹមជីវិតផងដែរ ព្រោះថាបើមិនមានសាលាមតេ្តយ្យដែលជាកន្លែងមានសុវត្ថភាព និងមិនមានលោកគ្រូ អ្នកគ្រូ ដែលជាអ្នកមានទំនុកចិត្តទេ យើងខ្ញុំដែលជាមាតា និងបិតា មិនអាចទុកកូនចោលហើយចេញទៅប្រកបរបបានទេ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *