ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ របស់កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣

ភ្នំពេញ៖ នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់ របស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣ ដឹកនាំដោយលោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់ នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ  ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ជាច្រើនរូបផងដែរ។
ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានផ្នែកព័ត៌មាននិងផ្សព្វផ្សាយនៃកម្មវិធីបានធ្វេីរបាយការណ៍យ៉ាងក្បោះក្បាយសកម្មភាពការងារក្នុងឆ្នាំកន្លងមក ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ នៃកម្មវិធី ។
ក្រោយពីបានស្តាប់នូវរបាយការណ៍ លោកនាយកកម្មវិធី បានមានមតិសំណេះសំណាល ដឹកនាំកិច្ចប្រជុំ  ក្នុងនោះផងដែរ លោកបានលេីកឡេីងក្នុងអង្គពិធីទាំងមូលថា៖  ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ និងដើរតាមគោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក និងអនុសាសន៍របស់ថ្នាក់ដឹក​នាំឲ្យបាន ដើម្បីធ្វើឲ្យសង្គមជាតិបន្តមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ ។ ក្រោយពីបានធ្វើការសំណេះសំណាលដោយក្តីសោមនស្សរីករាយ ស្និទ្ធស្នាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកសម្រាប់អនុវត្តន៍បន្ត។
ជាចុងបញ្ចប់លោកនាយកកម្មវិធីក៏បានអញ្ជើញប្រគល់ជូនសេចក្តីសម្រេចដល់សមាជិក និងសមាជិកា នៃផ្នែកព័ត៌មាន និងផ្សព្វផ្សាយ នៃកម្មវិធីអាជីវកម្មវល័ត និងកម្មករសំណង់ នៃ ស.ស.យ.ក រាជធានីភ្នំពេញ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *