ក្រុមកា​​រងា​រ​សៀ​វ​ភៅ​ “​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​”​ បា​ន​ផ្ត​ល់​សៀ​វ​ភៅ​ជូ​ន​ ប​ញ្ជា​កា​រ​ដ្ឋា​ន ក​​ង​ព​ល​តូ​ច​អ​ន្ត​រា​គ​ម​ន៍​លេ​ខ​ ​១​ ​ចំនួ​ន​ ​១​​០០​​ ​ច្បា​ប់ ​សម្រា​ប់​ត​ម្ក​ល់​នៅ​ក្នុ​ង ប​ណ្ណាល័​យ​រ​ប​ស់​​អ​ង្គ​ភាព​

នៅ​ព្រឹ​ក​​ថ្ងៃទី​០​៥​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​​ត្ត​ម​ ​ពៅ​ ​សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​ល់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​,​​ ​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​ន​ស​មាគ​ម​អ​​តីត​សិ​ស្ស​-​និ​​ស្សិ​ត​នៅ​ក​ម្ពុ​ជា​ ​និ​ង​ឯ​កឧ​ត្ត​ម​ ​ព្រុំ​ ​ហៀ​ង ​ព្រ​ម​ទាំ​ង​ក្រុ​​ម​កា​រ​ងា​រ​បា​ន​នាំ​យ​ក​នូ​វ​សៀ​វ​ភៅ​ ​៖​ ​ទី​១​ ​ស​ម្តេ​​ច ​ហ៊ុ​នសែ​ន_​៣​យ​ន្ហ​កា​​រ​ឈ្នះ​កូ​វី​ដ​១​៩​ ​ទី​២​ ​ទឹ​ក​ចិ​ត្ត​អ្ន​ក​ជួ​យ​ស​ង្គ្រោះ​ ​ទី​៣​ ​អ្ន​ក​យុ​ទ្ធ​សា​ស្ត្រ​វ័​យ​ក្មេ​ង​នៅ​​អា​ស៊ី​ ​និ​ង​ទី​៤​​ ​កូន​​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​ ​ស​រុ​ប​ចំ​នួន​ ​១​០​​០​ ​ច្បា​ប់​ ​ប្រ​គ​ល់​ជូ​ន​ប​ញ្ជា​កា​រ​ដ្ឋាន​ក​ង​ព​ល​តូ​ច​អ​ន្ត​រា​គ​ម​​ន៍​លេ​ខ​ ​១​ ​ដើ​ម្បី​ត​ម្ក​ល់​ទុ​ក​នៅ​​ប​ណ្ណា​ល័​យ​រ​ប​ស់​អ​ង្គ​ភា​ព​ ​។​

​ក្នុងឱកាសនោះដែរ ឯកឧត្តម ពៅ សុខ បានឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះឡើង គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ឯកឧត្តមបណ្ឌិត ហ៊ុនម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបញ្ជាក់ឲ្យដឹងទៀតថា សម្រាប់កងទ័ព គឺបញ្ជាការដ្ឋានយោធភូមិភាគពិសេស ជាអង្គភាពទី១ ហើយបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ជាអង្គភាពទី២ ដែលបានទទួលសៀវភៅខាងលើនេះ ។ សម្រាប់រដ្ឋបាលខេត្ត និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងខេត្ត គឺខេត្តតាកែវ ជាខេត្តទី១ ដែលទទួលបានសៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងបន្តផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រហ្ម ផេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ ១ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ព្រុំ ហៀង នាយសេនាធិការរង នៃបញ្ជាការដ្ឋានយោធភូមិភាគពិសេស ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃទាំងនេះ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ដែលបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ១ ទើបតែបានរៀចំជាបណ្ណាល័យរបស់អង្គភាពរួចរាល់ ។ ឯកឧត្តម បានឲ្យដឹងថា សៀវភៅដ៏មានតម្លៃទាំងអស់នេះ នឹងដាក់តាំងនៅក្នុងបណ្ណាល័យរបស់អង្គភាព សម្រាប់សិក្ខាកាម និងនាយទាហាន ពលទាហាន ទាំងអស់ ចូលអាន និងសិក្សាឈ្វេងយល់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *