ឯក​ឧ​ត្ត​ម​ ​ហ៊ុ​​ន​ ​ម៉ា​នី​ ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ប្រ​គ​ល់​អំ​ណោ​យ​ជូ​ន ​ប្រ​ជា​កា​រ​ពា​រ​ក្នុ​ង​ខ​ណ្ឌ​ទាំ​ង​១​៤​

រាជធានីភ្នំពេញ ៖ នៅ​​ព្រឹក​ថ្ងៃ​ទី​៣​០​​ ​ខែធ្នូ​​ ​ឆ្នាំ២​០​២​២​​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ហ៊ុ​ន​ ​ម៉ា​នី​ ​​និ​ង​ស​ហ​កា​រី​ ​បា​ន​អ​ញ្ជើ​ញ​ជួ​ប​សំ​ណេះ​សំ​ណា​ល​ ​និ​ង​ប្រ​គ​ល់​អំ​ណោ​យ​ជូ​ន​ដ​ល់​ប​ង​ប្អូន​ក​ង​ក​ម្លាំ​​ង​ប្រ​ជាកា​​រ​ពា​រ​នៃ​ខ​ណ្ឌ​ទាំ​ង​១​៤​ ​នៃ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ ​​ក្នុ​ង​ឱ​កា​ស​ដំណា​​ច់​ឆ្នាំ​។

មានវត្តមានក្នុងកម្មវិធីនេះដែររួមមានឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី និងខណ្ឌទាំង១៤ចូលរួមផងដែរ។

ជំនួសមុខឱ្យកងកម្លាំងដែលទទួលបានអំណោយនាឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី និងសហការីដែលតែងតែគិតគូរដល់សុខទុក្ខនៃកងកម្លាំងប្រជាការពារ និងសណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ។ ជាពិសេស ឯកឧត្តមបានចំណាយពេលវេលាមកជួបផ្ទាល់ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ ប្រកបដោយភាពស្និទស្នាលបំផុត។

ថ្លែងទៅកាន់បងប្អូនកងកម្លាំង ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងថ្លែងអំណរគុណបងប្អូនកងកម្លាំងដែលបានបំពេញតួនាទីការពារ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិក្នុងភូមិសាស្រ្តនៃរាជធានីភ្នំពេញ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ផងដែរ ក្នុងអំឡុងពិធីបុណ្យជាតិធំៗ កងកម្លាំងគ្រប់ប្រភេទ ត្រូវឈរជើងការពារនៅតាមទិសដៅដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ និងចុងក្រោយថ្មីៗនេះ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ និងមហាសន្និបាតអាយប៉ា កងកម្លាំងបានរួមចំណែកក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អប្រសើរដែលបានជួយធ្វើឱ្យដំណើរការកិច្ចប្រជុំទាំងឡាយបានប្រព្រឹត្តទៅដោយជោគជ័យ។

គួរបញ្ជាក់ថា ជំនួបសំណេះសំណាលនេះក៏ជាឱកាស នៃការអបអរសាទរនៃការឈានចូលនៃឆ្នាំថ្មី ឆ្នាំសកល២០២៣ផងដែរ៕ដោយវិមាន៧មករា

You might like

Leave a Reply

Your email address will not be published. Required fields are marked *