លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនប្រទេសជាតិ នៅប្រាសាទកោះកេរ្តិ៍

ខេត្តព្រះវិហារ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រារព្ធពិធីអុជធូបថ្វាយគ្រឿងសក្ការៈ និងបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ និងប្រមុខដឹកនាំប្រទេសកម្ពុជា នៅប្រាសាទកោះកេរ្តិ៍ ដែលមានទីតាំងស្ថិត ភូមិស្រយង់ជើង ឃុំស្រយង់ ខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២
ឆ្លៀតក្នុងពិធីនោះផងដែរ លោកជំទាវក៏បានជួបសំណេះសំណាលជាមួយ ៖ អាជីវករ ឆ្មាំប្រាសាទ អ្នកមគ្គុទ្ទេសទេសចរណ៍ បុគ្គលិកជួសជុល និងថែទាំប្រាសាទ បុគ្គលិកបេតីកភណ្ឌពិភពលោកប្រចាំនៅតំបន់អង្គរ បុគ្គលិករបស់អាជ្ញាធរ អប្សារាប្រចាំនៅតំបន់អង្គរ បងប្អូនប្រជាពលរដ្ឋ ក្មួយៗកុមារា កុមារី កងកម្លាំងប្រដាប់អាវុធផ្នែកការពារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំការនៅតំបន់នោះ និងបានផ្តាំផ្ញេីរឲ្យប្រជាពរដ្ឋទាំងអស់ត្រូវចេះថែទាំសុខភាព និងគោរពឲ្យបានតាមវិធានការណ៍៣ការពារ និង៣កុំ ដេីម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត និងគោរពប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងគោរពជូនពរសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសសូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *