សកម្មភាពក្នុងកិច្ចដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីព្រឹកថ្ងៃទី៥ ធ្នូ នៅក្របខណ្ឌទូទាំងប្រទេស

ខេត្តព្រះវិហារ៖ សកម្មភាពក្នុងកិច្ចដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឡែកខេត្តព្រះវិហារ ក៏បានចាប់បើកវិញ្ញាសារប្រឡងព្រមៗគ្នានៅព្រឹកមិញផងដែរ នៅតាមមណ្ឌលប្រឡងចំនួន៣ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត ប្រតិភូក្រសួងអប់រំយុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើរពុករលួយ និងអ្នកពាក់ព័ន្ធជាច្រើនរូប ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្តក៏បានដាក់ចេញនូវផែនការសន្តិសុខសណ្តាប់ធ្នាប់ ត្រូវបានពង្រឹង និងរឹតបន្តឹងជាទីបំផុត ដោយបានប្រើប្រាស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ជាមួយនឹងការត្រៀមក្រុមគ្រូពេទ្យប្រចាំការ សង្គ្រោះបន្ទាន់ផងដែរ ក្នុងករណីចាំបាច់ ។
ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារក៏បានចូលរួមសកម្មភាពសម្របសម្រួលជូនបេក្ខជនមកប្រឡងរួមមានការទទួលផ្ញើរកង ម៉ូតូ និងការចែកទឹកបរិសុទ្ធជូនបេក្ខជន ដោយឥតគិតថ្លៃថែមទៀត។
សូមបញ្ជាក់ផងដែរ ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ ខេត្តព្រះវិហារ មានមណ្ឌលប្រឡងចំនួន៣ បេក្ខជនសរុប ១.៦៧៧ នាក់ស្រី៩២០នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តចំនួន ៣៦១នាក់ ស្រី ២២៥នាក់ ថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១៣១៦នាក់ ស្រី៦៩៥នាក់ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *