ការងារបោ​ស​ស​ម្អា​​តមី​ន​ ​នៅ​ខេ​ត្ត​តា​កែ​វ​ ​កំព​​ង់​ឆ្នាំ​ង​ ​កំ​ព​ង់​ចា​ម​ ​កំ​ព​ត​ ​និ​ង​ស្វា​យ​រៀ​ង​ ​ក្រោ​ម​គ​ម្រោ​ង​ ស​ម្តេ​​ច​តេ​ជោ​ ​ស​ម្រា​ប់​ស​ក​ម្ម​ភា​ព​មី​ន​ ស​ម្រេច​បា​ន ៣​១​ភា​គ​រ​យ​ ​ក្នុ​ង​រ​យៈ​ពេ​ល​២​ខែ​

រាជធានីភ្នំពេញ ៖ ឯកឧត្ត​ម​ទេ​ស​រ​ដ្ឋ​​ម​ន្រ្តី​ ​លី​ ​ធុ​ជ​ ​អ​នុ​ប្រ​ធា​ន​ទី​១​​ អា​​ជ្ញា​ធ​រ​មី​ន​ ​កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​១​៩​ ​ខែ​តុ​លា​ ​​ឆ្នាំ​២​០​២​២​ ​បា​ន​ឲ្យ​ដឹ​ង​ថា​ ​ត្រឹ​ម​រ​យៈ​ពេ​ល​ ​​០​២​ខែ​ ​ចា​ប់​ពី​ខែ​សី​ហា​ ​ដ​ល់​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​២​ ​កា​រ​ងា​រ​បោ​​ស​ស​ម្អា​ត​មី​ន​ក្នុ​ង​ខេ​ត្ត​ចំ​នួ​ន​​ ​០​៥ ​រួ​​ម​មា​ន​ ​ខេ​ត្ត​តា​កែ​វ​ ​កំ​ព​ង់​ឆ្នាំ​ង​ ​កំ​ព​ង់​ចា​ម​ ​កំ​ព​ត​ ​និ​ង​ស្វា​យ​រៀ​ង​ ​ក្រោ​ម​គ​​ម្រោ​ង​ស​ម្តេ​ច​តេ​ជោ​ស​ម្រា​ប់​​ស​ក​ម្ម​ភា​ព​មី​ន​ «​ផ្ត​​ល់​ដី​សុ​វ​ត្ថិ​ភា​ព​ ​ប​ង្កើ​​ត​ស្នា​ម​ញ​ញឹ​ម​»​ ​​ស​ម្រេ​ច​បា​ន​ ​៣​​១​,​១​៨​ ​ភា​គ​រ​យ​​ ​ស្មើ​នឹ​ង​ទំ​ហំ​ផ្ទៃ​ដី​ស​រុ​ប​ចំ​​នួ​ន​ ​៨​.​៧​​០​៣​.​០​៨​២​ ​ម៉ែ​​ត្រ​ក្រ​ឡា​ ​នៃ​ផែ​ន​កា​រ​ផ្ទៃ​ដី​ស​រុ​បចំ​នួ​​ន​ ​២​៧​.៩​១​៣​.​២​​៥​៦​ ​ម៉ែ​ត្រ​ក្រ​ឡា​​ ​ដោ​យ​បា​ន​រ​ក​ឃើ​ញ​ ​និង​កំ​ទេ​​ចចោ​​ល​នូ​វ​គ្រា​ប់​មី​ន​ប្រ​ឆាំ​ង​ម​នុ​ស្ស​ចំ​នួ​ន​ ​៦​៣​៨​ ​គ្រា​ប់​ ​និ​ង​សំ​​ណ​ល់​ជា​តិ​ផ្ទុះ​ពី​​ស​ង្រ្គា​ម​ចំ​នួ​ន ​​៦​០​៣​គ្រា​ប់​។​

​ឯ​​ក​ឧ​ត្ត​ម​ទេ​ស​រ​​ដ្ឋ​ម​ន្រ្តី​ ​បា​ន​លើ​ក​ឡើ​​ង​ថា​ ​ប​ន្ទា​ប់​ពី​​ទ​ទួ​ល​បា​ន​កា​រ​អ​នុ​​ញ្ញា​ត​ដ៏​ខ្ព​ង់​ខ្ព​ស់​ពី​ ​ស​ម្តេ​ច​​តេ​ជោ​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​​ ​អា​ជ្ញា​ធ​រ​មី​ន​ ​បា​ន​ដា​​ក់​ព​ង្រា​យ​ក​ម្លាំ​ង​​បោ​ស​សម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ធ្វើការបោសសម្អាតមីននៅខេត្តចំនួន ០៥ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ និងត្រៀមប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ ដែលក្នុងនោះអង្គភាពស៊ីម៉ាក់ បានដាក់ពង្រាយកម្លាំងសរុបចំនួន ៣៧ ក្រុម មានអ្នកជំនាញការឯកទេសកំចាត់មីនចំនួនជាង ៣៦០ នាក់ រួមទាំងសម្ភារគាំទ្រប្រតិបត្តិការ និងគ្រឿងចក្របោសសម្អាតមីន ផងដែរ។

ឯកឧត្តមបន្តទៀតថា ក្នុងទំហំផ្ទៃដី ៨.៧០៣.០៨២ ម៉ែត្រក្រឡា ដែលបានបោសសម្អាតរួច អង្គភាពស៊ីម៉ាក់ បានប្រតិបត្តិការរំដោះផ្ទៃដីមានមីនដែលបានដឹង ក្នុងខេត្តតាកែវ ចំនួន ២.៥១៥.២៦៩ ម៉ែត្រក្រឡា ស្មើនឹង ៦៩,៣៥ %, ខេត្តកំពង់ឆ្នាំង ចំនួន ៤៩៤.៥០០ ម៉ែត្រក្រឡា ស្មើនឹង ៧៩,០៥ %, ខេត្តកំពង់ចាម ចំនួន ៤៨០,៥២៩ ម៉ែត្រក្រឡា ស្មើនឹង ៣៩,៨៩ %, ខេត្តកំពត ចំនួន ១.៩៩២.១៥៧ ម៉ែត្រក្រឡា ស្មើនឹង ២០,៤១ % និងខេត្តស្វាយរៀង បាន ៣.២២០.៦២៧ ម៉ែត្រក្រឡា ស្មើនឹង ២៥,៣៦ %។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ការងារបោសសម្អាតមីន គ្រោងនឹងសម្រេចមុនផែនការកំណត់ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង និងខេត្តតាកែវ នឹងក្លាយជាខេត្តអស់មីននៅចុងខែតុលានេះ ខេត្តកំពង់ចាម អាចអស់បញ្ហាគ្រាប់មីននៅចុងឆ្នាំ២០២២ ហើយដោយឡែកខេត្តកំពត និងខេត្តស្វាយរៀង អាចបញ្ចប់ក្នុងខែមីនា ឆ្នាំ២០២៣។

លទ្ធផលនៃ​កា​រ​បោ​ស​ស​ម្អា​ត​មី​ន​នេះ​ ​បា​ន​កើ​ត​ចេ​ញ​ពី​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​​ ​និ​ង​កា​រ​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​រ​ប​​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ក្រោ​ម​កា​រ​ដឹ​ក​នាំ​រ​ប​ស់​ស​ម្តេ​​ចតេ​ជោ​នា​យ​ក​​រ​ដ្ឋ​ម​ន្រ្តី​ ​ក្នុ​ង​កា​រ​ដោះ​ស្រា​​យ​ប​ញ្ហា​គ្រា​ប់​មី​ន​ ​​និ​ង​សំ​ណ​ល់​ជា​តិ​ផ្ទុះ​ពី​ស​ង្រ្គា​ម​នៅ​សេ​ស​ស​ល់​ក្រោ​យ​ស​ង្រ្គា​ម​ ​ដែ​ល​ធ​ន​ធា​ន​ទាំ​​ង​នេះ​ ​បា​ន​ម​ក​ពី​កា​រ​បំ​ផុ​ស​ឲ្យ​​មា​ន​ច​ល​នា​ជា​តិ​ល​ប់​បំ​បា​ត់​គ្រា​ប់​មី​ន​ឲ្យ​អ​ស់​ក្នុង​ឆ្នាំ​​២​០​២​៥​ ​រ​ប​ស់​ស​ម្តេ​ច​តេ​ជោ​។​

​ក្នុ​ង​រ​យៈពេ​ល​​ប្រ​តិ​ប​ត្តិ​កា​រ​ ​អ​ង្គ​ភា​ព​ស៊ី​ម៉ា​ក់​បា​ន​ជួ​ប​នូ​វ​ឧ​​ប​ស​គ្គ​មួ​យ​ចំ​នួ​ន​ដោយ​សា​រ​ក​​ត្តាគ្រោះ​​ធ​ម្ម​ជា​តិ​ទឹ​ក​ជ​ន​លិ​ច​ច​ម្កា​រ​មី​ន​នៅ​រ​ដូ​វ​វ​ស្សា​ ​ហើ​​យ​នៅ​ក្នុ​ង​ក​រ​ណី​គ្រោះ​ធ​ម្ម​ជាតិ​នេះ​ ​អ​ង្គ​ភា​ព​ស៊ី​ម៉ា​ក់​បា​ន​ធ្វើកា​រ​ផ្លា​ស់​​ប្តូ​រ​ច​ល័​ត​ក​ម្លាំ​ង​ ​ចូ​ល​ច​ម្កា​​រ​មី​ន​ដែ​ល​មិ​ន​លិ​ច​ទឹ​​ក ​​ចំ​ពោះ​ច​ម្កា​រ​មី​ន​ដែ​ល​មា​ន​ឧ​ប​ស​គ្គ​ទឹ​ក​​លិ​ច​នឹ​ង​ត្រូ​វ​ឆ្លើ​យ​ត​ប​នៅ​ពេ​ល​ក្រោ​យ​៕​​​​​​​​​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *