មន្ទីរ​សា​ធា​រ​ណ​កា​​រ​​ ខេ​ត្តស្ទឹងត្រែង ​​​​ជួ​ស​ជុ​ល​​​​ផ្លូ​វ​ជាតិ​​​​លេ​ខ​​​៧ ​ពី​​​ស្ពា​​ន​​​សេ​កុ​ង ​​​ទៅដ​​ល់​​​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​​ឡា​វ​​​

ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​​ ៖ ​មន្ទី​រ​​​សា​​ធា​រ​ណ​កា​រ​​​និ​ង​​​ដឹ​ក​​ជ​ញ្ជូ​ន​​​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ​បា​ន​​ធ្វើ​​​កា​រ​ជួ​ស​ជុ​ល​​​​កែ​ស​ម្រួ​ល​​​ផ្លូ​វ​ជា​តិ​​​លេ​​ខ​​​៧​ ​ដែ​ល​​​ពី​មុ​ន​​​ធ្លា​ប់​តែ​​​ជា​​​ផ្លូ​វ​​​កៅ​ស៊ូ ​​​ពេ​ល​នេះបា​ន​​​ក្លា​យ​ជា​​​ផ្លូ​វ​​​​គ្រោះ​​​ក្រ​ហ​ម​​​ស្ទើរ​​​ទាំ​​ង​អ​ស់​ ​ចា​ប់ពី​​​ស្ពា​​ន​​​សេ​កុ​ង​ ​ទៅ​​​ច្រ​ក​ទ្វា​រ​ព្រំ​ដែ​ន​​​អ​ន្ត​រ​ជា​តិ​​​ត្រ​ពាំ​ង​​​គ្រៀ​ល​​​ក​ម្ពុជា ​​​ឡាវ​​​​។​​​

​លោ​​ក​ ​ស​ ​គឹ​ម​​​ណាត ​​ប្រ​ធា​ន​​​​ម​ន្ទី​រ​​​សា​ធា​រ​ណ​កា​រ​​​នឹង​​​ដឹ​ក​ជ​ញ្ជូ​ន​​​ខេ​ត្ត​ ​បា​ន​​​​ប​ញ្ជា​ក់​ថា​ ​ផ្លូ​វ​​​នេះ​​​​រ​ង​​​កា​រ​ខូ​ច​ខា​ត​​​មែ​ន​ ​ចំ​ណែ​ក​​​កា​រ​ជួ​ល​​​​នោះ​​​វា​​​មិ​ន​​​ធា​នា​​​​ដ​ល់​​​កា​រ​ប្រើ​ប្រា​​ស់​​​បា​ន​យូ​រ​​​​អ​ង្វែ​ង​​​ទេ​ ​ព្រោះ​​​​ផ្លូ​វ​​​កៅ​ស៊ូ​​​យ​ក​​​ដី​​​ទៅ​​​​ចា​ក់​ ​កិ​ន​​​វា​​​តែ​ង​តែ​​​​ជួ​ប​​​ប​ញ្ហា​​​ខួ​ច​​​ខា​ត​​​​ទៅ​​​វី​​​ញ​​​ជា​​​អ​ន្លើ​រ​ៗ​​​​នៅ​ពេ​ល​​​មា​ន​​​ភ្លៀ​​ង ហើ​យ​​​រ​ថ​យ​ន្ត​​​បើ​ក​ប​រ​​​ទៅ​ម​ក​​​​ច្រើ​ន​​​នោះ​​​។​

​​​​លោ​ក​​​ថា​ ​ផ្លូ​វ​​​នេះ​ ​គ​​ម្រោង​​​​រ​ប​ស់​​​ក្រ​សួងសាធា​រ​ណ​កា​រ​​​​និ​ង​​​ដឹ​ក​ជ​ញ្ជូ​ន​ ​ក្រោ​ម​​​​កា​រ​វិ​និ​យោ​គ​​​ពី​​​​ក្រុ​ម​ហ៊ុ​ន​​​ចិ​ន​​​នឹ​ង​ធ្វើ​​​​កា​រ​សា​ង​ស​ង់​​​ថ្មី​​​​ឡើ​ង​វិ​ញ​ ​ចា​ប់​ពី​​​ព្រំ​ប្រ​ទ​​ល់​​​ខេ​ត្ត​ក្រ​ចេះ​​​-​​​ស្ទឹ​ង​ត្រែ​ង​​​​-​​​ទៅ​ដ​ល់​​​ច្រ​ក​ទ្វា​រ​​​​អ​ន្ត​រ​ជា​តិ​​​ត្រ​ពាំ​ង​​​​គ្រៀល​​​​ក​ម្ពុ​ជា​ ឡាវ​ ​តែ​​​ប៉ុ​ន្មា​ន​​​​ឆ្នាំ​​​ក​ន្ល​ង​ម​ក​នេះ​ ​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​យើ​ង​​​ជួ​ប​​​វិ​ប​ត្តិ​​​កូ​​​វី​ដ​​​១​៩​ ​ទើ​ប​​​វា​​​ប​ង្ក​​​ឲ្យ​​​រាំ​​ង​ស្ទះ​​​រ​ហូ​ត​ម​ក​ដ​ល់​​​ស​​​ព្វ​​​ថ្ងៃនេះ​​​​។​​​

​​​លោ​ក​​​ប្រ​ធា​ន​​​ម​ន្ទី​រ​​​ប​ន្ត​ថា​ ​​ក្រុ​ម​កា​រ​ងា​រ​​​ម​ន្ទី​រ​​​សា​ធា​រ​ណ​កា​រ​​​ទ​ទួ​ល​បា​​ន​​​ផែ​ន​កា​រ​​​ពី​​​អា​​ជ្ញា​ធ​រ​ខេ​ត្ត​​​ផ​ង​ ​​កំ​ពុ​ង​​​រៀ​ប​ចំ​​​ធ្វើកា​រ​​​​ជួ​ស​ជុ​ល​​​និ​ង​​​កែ​ស​ម្រួ​ល​​​ដើ​ម្បី​​​ងា​​យ​ស្រួ​ល​​​ស​ម្រា​ប់​​​រ​ថ​យ​ន្ត​ ​​ម៉ូ​តូ​​​បើ​ក​ប​រ​​​​ទៅ​ម​ក​​​បា​ន​​​ងា​យ​​ស្រួ​ល​ ​ជា​ពិ​សេ​ស​​​រ​ថ​យ​ន្ត​​​ភ្ញៀ​វ​ទេ​ស​ច​រ​​​​ចេ​ញ​ចូ​ល​​​ទៅ​​​​ប្រ​ទេ​ស​​​ឡា​វ​​​ផ​ង​​​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *