ឯកឧ​ត្ត​ម​ ​ប៊ុ​ន​ ​ហុ​ន​ ​អ​​ញ្ជើ​ញ​ចុះ​ត្រួ​ត​ពិ​​និត្យ​ ​ស្ថា​ន​ភា​ព​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​ ​និ​ង​នាំ​យក​ ​ស្បៀ​ង​អាហា​រ ​ទៅ​ចែ​ក​ជូន ដ​​ល់​ព​ល​រ​ដ្ឋ​រង​គ្រោះ​ ​ចំ​​​នួ​ន​ ​៩​៤​គ្រួ​សា​រ ​ ​នៅ​ស្រុ​ក​គា​ស់​ក្រ​ឡ​

បាត់ដំបង ​៖​ នៅ​ព្រឹ​ក​ថ្ងៃ​ទី​៩​ ​ខែ​តុ​​លា ​​ឆ្នាំ​២​០​២​២​ ​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ប៊ុ​ន​ ​ហុន​ ​រ​ដ្ឋ​លេ​ខា​ធិ​​កា​រ​ក្រ​សួ​ង​ម​ហា​ផ្ទៃ ​និ​ង​ជា​អ​នុ​ប្រ​ធា​ន​ទី​១​ ​​នៃ​ក្រុម​​កា​រ​ងា​រ​រា​ជ​រ​ដ្ឋា​ភិ​បាល​​ចុះ​ជួ​យ​មូល​ដ្ឋាន​ស្រុ​ក​គាស់​ក្រ​ឡ​ ​ខេ​ត្ត​​បាត់​​ដំ​ប​ង​ ​បា​ន​ដឹ​ក​នាំ​អា​ជ្ញា​ធ​រ​ស្រុ​ក​គា​ស់​ក្រឡ​ ​ចុះទៅ​​ត្រួ​ត​ពិ​និ​ត្យ​ស្ថា​ន​ភា​ព​ជំ​ន​ន់​ទឹ​ក​​ភ្លៀ​ង​នៅ​ចំ​នុ​ច​ភូ​មិ​គោ​ក​ត្រុំ ឃុំ​​ហប់​ ​ដើ​ម្បី​​សិ​ក្សា​ពី​ផ​ល​ប៉ះ​ពា​ល់​ ​និ​ង​ចា​ត់វិ​ធា​ន​​កា​រ​ប​ន្ទា​ន់​ដើ​ម្បី​ជួ​យ​ដ​ល់​ប្រ​ជា​ព​ល​រ​​ដ្ឋ​ដែ​ល​រ​ង​គ្រោះ​ដោ​យ​សា​រ​ជំ​ន​ន់​ទឹ​ក​ភ្លៀ​ង​នេះ​​។ ​

ក្នុងពេលថ្មីៗនេះ ដោយសារទឹកភ្លៀងបន្តធ្លាក់ចុះ បានធ្វើអោយប្រជាពលរដ្ឋចំនួន៩៤គ្រួសារក្នុងឃុំហប់រងផលប៉ះពាល់យ៉ាងខ្លាំង ហើយត្រូវបានអាជ្ញាធរស្រុកជម្លៀសទៅកាន់ទីទួលសុវត្ថភាពនៅក្នុងវត្តហប់កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ម្សិលម៉ិញនេះ។ រហូតមកដល់ពេលនេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅចំនុចខាងលើបានធូស្រាលបន្តិចឡើងវិញហើយ តែប្រជាពលរដ្ឋបន្តស្នាក់នៅបន្តោះអាសន្នក្នុងវត្តហប់ដដែលរហូតដល់ស្ថានភាពល្អប្រសើរឡើងវិញ។

បន្ទាប់ពីបានចុះពិនិត្យស្ថានភាពទូទាំងស្រុករួចមក ឯកឧត្តម ប៊ុន ហុន បានអញ្ជើញទៅសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឿងឧបភោគ-បរិភោគ ទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៩៤គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងវត្តហប់ និងបានប្រគេនព្រះសង្ឃចំនួន ២វត្ត គឺវត្តហប់ និងវត្តគោកត្រុំ ផងដែរ។

ឆ្លៀតឪកាសនោះដែរ ឯកឧត្តម ប៊ុន ហុន បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបានគោរពថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ជាពិសេសក្នុងគ្រាដ៏លំបាកបែបនេះ។

ឯកឧត្តម រដ្ឋលេខាធិការ បានថ្លែងកោតសរសើរដល់គណៈបញ្ជាការឯកភាពស្រុកគាស់ក្រឡ ដែលបានខិតខំប្រឹងប្រែងជួយដល់បងប្អូនប្រជាពលរដ្ឋមកស្នាក់ទីទួលសុវត្ថភាពក្នុងវត្តហប់ និងបានដាក់ក្រុមគ្រូពេទ្យប្រចាំដើម្បីតាមដានសុខភាពរបស់បងប្អូនប្រជាពលរដ្ឋយើង។ ឯកឧត្តម បានលើកទឹកអោយគណៈបញ្ជាការឯកភាពស្រុកគាស់ក្រឡ បន្តធ្វើសកម្មភាពជាប្រចាំ តាមដានស្ថានភាពជំនន់ទឹកភ្លៀង ហើយរាយការណ៍ទៅក្រុមការងារ ដើម្បីមានវិធានការដោះស្រាយ ជួយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *