ឯកឧ​ត្ត​​ម ​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​ ​កែ​​ ​គឹ​​ម​យ៉ា​ន​ ​អំ​ពា​វ​​នា​វ​ដល់ ស​​ប្បុរ​ស​ជ​​ន​ ​វិ​ស័​យ​សា​ស​នា​ ​វិ​ស័​យ​ឯ​ក​ជ​ន​ ​អ​ង្គ​កា​រស​​ង្គ​ម​ស៊ី​វិ​ល​ ​និ​ង​ដៃ​គូ​ពា​ក់​ព័​ន្ធ ​ប​​ន្ត​ជួ​យ​គាំ​ទ្រ​ដ​ល់ ស​មា​គ​ម​មូល​និ​ធិ​ម​នុ​ស្ស​ចា​ស់

ខេ​ត្ត​ប​ន្ទាយ​​មា​នជ័​យ​ ​ ៖ ​ ​ឯ​ក​ឧ​ត្ត​ម​ ​ ​​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី​ ​ ​កែ​ ​ ​គឹ​ម​យ៉ា​ន​ ​ ​ប្រ​ធា​ន​អា​ជ្ញា​​ធរ​ជាតិ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​ន​ ​ ​ប្រធា​​នកិ​ត្តិ​យ​ស​​ស​មា​គ​ម​មូ​ល​និ​ធិ​ម​នុ​ស្ស​ចាស់​ ​និ​​ងជា​​ប្រ​ធា​ន​ក្រុ​ម​ការ​ងា​រ​រា​​ជរ​ដ្ឋា​ភិ​​បា​ល​ចុះ​មូ​ល​ដ្ឋា​ន​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​ ​​ ​អំ​ពា​វ​នា​វបែ​ប​នេះ​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​​ត្រួ​ត​ពិនិ​ត្យ​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​ស​មា​គ​​ម​មូ​ល​និ​ធិ​មនុ​ស្ស​​ចា​ស់ ​និ​​ង​សំ​ណេះ​សំ​ណា​ល​ជា​មួ​យ​ម​នុ​ស្ស​វ័​​យចំ​ណា​ស់​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នា​ថ្ងៃ​ទី​ ​១​៩​ ​ ​ខែ​ក​ញ្ញា​ ​ ​ឆ្នាំ​ ​​២​០២​​២ ​ ​។​ ​

ថ្លែងក្នុងនាម ប្រធានសមាគមមូលនិធិ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងថា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាចិត្តយ៉ាងមោះមុតដើម្បីលើកស្ទួយសុខុមាលភាព គុណភាពជីវិតកាន់តែល្អប្រសើរថែមទៀត និងដោះស្រាយបាននូវបញ្ហាគ្រប់ទម្រង់របស់មនុស្សវ័យចាស់ ដើម្បីឲ្យពួកគាត់ទទួលបាននូវការគោរពសិទ្ធិរស់នៅក្នុងសង្គមប្រកបដោយសុវត្ថិភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលរួមយ៉ាងសកម្ម និងដោយស្មើភាពក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តដោយថ្លែងអំណរគុណដល់សប្បុរសជន វិស័យ
សាសនា វិស័យឯកជន អង្គការសង្គមស៊ីវិល និងដៃគូពាក់ព័ន្ធ ដែលបានជួយគាំទ្រនិងសូមបន្តជួយគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងបន្តឧបត្ថម្ភជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថ្នាំសង្កូវនានា ដល់មនុស្សវ័យចាស់ ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ ដើម្បីបន្តចូលរួមដោះស្រាយ និងអភិវឌ្ឍវិស័យមនុស្សវ័យចាស់នៅខេត្តបន្ទាយមានជ័យយើង ព្រោះគាត់ធ្លាប់បានធ្វេីពលិកម្មក្នុងបុព្វហេតុសុខសន្តិភាព សណ្តាប់ធ្នាប់ សុភមង្គល ជូនជាតិ និងក្រុមគ្រួសារ អប់រំ ពិសេសបានអប់រំកូនចៅក្លាយជាពលរដ្ឋល្អ មិនឱ្យធ្លាក់ចូលទៅក្នុងអំពេីអបាយ មានល្បែងស៊ីសង បញ្ហាគ្រឿងញៀន ជាដេីម។ ល។

ក្នុងកិច្ចប្រជុំនោះ ដែរ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គីមយ៉ាន ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអណោយឧបត្ថម្ភដល់អ្នកចូលរួម៦៦៧នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល ក្រម៉ា កំសៀវដាំទឹក អគ្គិសនី១ សារុង១ ទឹកដោះគោ តែ ស្កស មី កៅអៀក អំបិល ប្រេងខ្យល់ ទឹកសុីអ៊ុវ ទឹកត្រីប្រេងឆា ត្រីខ ទឹកសុទ្ធ ពិលជួតក្បាល១ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *