ព្រះ​ម​ហាក្ស​ត្រ​​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ប្រ​ទា​ន​ព្រះ​​រា​ជ​សា​រ ​រំ​លែ​កម​រ​​ណ​ទុក្ខ​ ថ្វា​យ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ច​ក្រ​ភ​​ព​អ​ង់​គ្លេ​ស​

ព្រះ​ក​រុ​ណា​ ​ព្រះ​បា​ទ​ស​ម្ដេ​ច​​ព្រះ​ប​រ​ម​នា​ថ​ ​នរោ​ត្ដ​ម ​សី​ហ​មុ​​នី​ ​ព្រះ​ម​ហា​ក្ស​ត្រ​ ​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​កម្ពុ​ជា​​ ទ្រ​​ង់​ស​ម្តែង​នូ​វ​កា​រ​ចូ​ល​រួ​ម​រំ​លែ​ក​ទុ​ក្ខ​ដ៏​​ក្រៀ​ម​ក្រំ​បំ​ផុ​ត​ ​ចំ​ពោះ​ព្រះ​ម​ហា​ក្ស​ត្រ​​ ​C​h​a​r​l​e​s​ ​ទី៣​ ​នៃ​ច​ក្រ​ភ​ព​អ​ង់​គ្លេ​ស​ ​និ​ង​អៀ​​រ​ឡ​ង់​ខា​ង​ជើ​ង​ ​ចំ​​ពោះ​កា​រ​សោ​យ​ទិ​វ​ង្គ​ត​រ​ប​ស់​ព្រះ​ម​ហា​ក្ស​ត្រី​ ​E​l​i​z​a​b​e​t​h​ ​ទី​២​​។​ ​នេះ​បើ​យោ​ង​តា​ម​​ព្រះ​រា​ជ​សា​រ​រ​ប​ស់​ព្រះ​​ក​រុ​ណ​ ​ព្រះ​មហា​ក្ស​ត្រ​ ​ប្រ​ទា​ន​ជូ​ន​ ​ព្រះ​ម​ហា​​ក្ស​ត្រ​ច​ក្រ​ភ​ព​អ​ង់​គ្លេ​ស​ ​ចុះ​ថ្ងៃ​ទី​០​៩​​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​​២​ ​ផ្ញើ​ចេ​ញ​ពី​ទី​ក្រុ​ង​ប៉េ​កាំ​​ង​។​

​ព្រះ​រា​ជ​សា​រ​បា​ន​ប​​ញ្ជា​ក់​ថា​ ​៖​ ​«​​​ខ្ញុំ​មា​​ន​កា​រ​​​សោ​ក​ស្ដា​យ​​​​យ៉ា​ង​​​ខ្លាំ​ង​ ​និ​ង​ក្តុ​​ក​ក្តួ​ល​ជា​ទី​បំ​ផុ​ត​ ​​​ប​​ន្ទា​ប់​ពី​បា​ន​​​ដឹ​ង​​​ពី​​​កា​រ​​​​សោ​យ​​​ទិវង្គ​ត​​​រ​ប​​ស់​​​ព្រះ​មា​តា​​​ជា​ទី​​​ស្រ​ឡា​​ញ់​​​រ​ប​ស់​​​ព្រះ​អ​ង្គ​​ ​គឺ​ព្រះ​ម​ហា​ក្ស​ត្រី​ ​​អេ​លី​ហ្សា​បេ​ត​ ​ទី​២​»​។​

​ព្រះរាជសារបានបន្ថែមថា៖ «​ ក្នុងនាមខ្ញុំ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងប្រជារាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា យើងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះ ជាមួយព្រះអង្គ ចក្រភពអង់គ្លេស ប្រទេសអៀរឡង់ខាងជើង និងប្រជានុរាស្ត្រទាំងអស់របស់ព្រះអង្គ »។

សូមបញ្ជាក់ថា ព្រះមហាក្សត្រី អេលីហ្សាបេត ទី២ ទ្រង់ចូលព្រះទិវង្គត កាលពីថ្ងៃម្សិលមិញ ក្នុងជន្មាយុ ៩៦ព្រះវស្សា នៅព្រះរាជវាំងក្នុងប្រទេសស្កុតឡែន។ ព្រះមហាក្សត្រី អេលីហ្សាបេត ទី២ គឺជាស្តេចដែលបានសោយរាជ្យយូរបំផុតក្នុងពិភពលោក ចាប់តាំងពីឆ្នាំ១៩៥២ ដែលមានរយៈពេល ៧០ឆ្នាំ និង២១៤ថ្ងៃ គិតមកដល់ថ្ងៃសោយព្រះទិវង្គតនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *