អភិ​បា​ល​ខេ​​ត្តកំ​​ព​ង់​ធំ​ ​៖ ​កា​​​រ​​​អ​​​​នុ​​​វ​​​ត្ត ​​​​​គោ​​​ល​ន​​យោ​​​បា​​​យ​​​​ ​​​ភូ​​​​​​មិ​ ​ឃុំ​​​ ​​​មា​​​ន​​​​សុ​​​វ​​​ត្ថិ​​​ភា​​​ព​​​ ​​​​ឲ្យ​​​មា​ន​​​​​ប្រ​​​សិ​​ទ្ធ​​​​ភា​​​ព​​​ ​គឺ​ជា​​​ចំ​​​ណុ​​​ច​ ​​សំ​​ខា​​​ន់​​​​ខ្លាំ​​​ង​​​ណា​​​​ស់​​​ ​​​ដើ​​​​ម្បី​​​​​ព​​​ង្រឹ​​​ង ​​ស​​​ន្តិ​​សុ​ខ ​​ស​​​​ណ្ដា​​​ប់​​​ធ្នា​​​ប់​​សា​​​ធា​​រ​​​ណៈ​​​

ខេត្តកំ​ព​ង់​ធំ​ ៖​ ​នា​ព្រឹ​​ក​ថ្ងៃ​ទី​០​៩​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​​០​២​២​ ​នៅ​សា​ល​ប្រ​ជុំ​សា​លា​ខេ​ត្ត​កំ​ព​ង់​ធំ​ ក្នុ​ង​ពិ​ធី​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុ​ង​កិ​ច្ច​ប្រ​ជុំ​​ប្រ​ចាំខែ​​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​រ​ដ្ឋ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ ​ដោ​យ​មា​ន​​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​ ​ប្រ​ធា​ន​ ​អ​នុ​ប្រ​ធាន​​ម​ន្ទី​រ​ពា​ក់​ព័​ន្ធ​ជុំ​វិ​ញ​ខេ​ត្ត​ ​មេ​ប​ញ្ជា​កា​រ ​មេ​ប​ញ្ជា​កា​រ​រ​ង​ ​ក​ង​ក​ម្លាំ​ង​ទាំ​ង​បី​ ​ លោ​​ក​ងួ​ន​ ​រ​ត​នៈ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ ​និ​ងជា​គ​ណៈ​ប​ញ្ជា​កា​រ​ឯ​ក​ភា​ព​ខេ​ត្ត ​បា​ន​លើ​ក​ឡើ​ង​ថា​ ៖​ ​កា​រ​អ​នុ​វ​ត្ត​​គោ​លន​យោ​បា​យ​ ​ភូ​​មិ ឃុំ​ ​មា​ន​សុ​វ​ត្ថិ​ភា​ព​ ​ឲ្យ​មាន​​ប្រ​សិ​ទ្ធ​ភា​ព​ គឺជា​ចំ​ណុ​ច​សំ​ខា​ន់​ខ្លាំ​ង​ណា​ស់​ ​ដើ​ម្បី​​ព​ង្រឹ​ង​ស​ន្តិ​សុ​ខ​ស​ណ្ដា​ប់​ធ្នា​ប់​សា​ធារ​ណៈ​។​ ជា​ពិ​សេ​ស​កា​រ​ប​ង្កា​រ​ ​និ​ង​​ ប​​ង្ក្រា​ប​ល្បែង​​ស៊ី​ស​ង​នៅ​តាម​​មូល​ដ្ឋា​ន​ ​មិ​ន​​ទា​ន់​មា​ន​ភា​ព​ជា​ម្ចា​ស់​កា​រ​នៅ​ឡើ​យ​។​

លោក ងួន រតនៈ បន្តទៀតថា ចំពោះអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងមូលដ្ឋានត្រូវមានភាពជាម្ចាស់ការ ទទួលខុសត្រូវ កំណត់របាយការណ៍ប្រចាំថ្ងៃ ឲ្យបានច្បាស់លាស់ និងបង្ការបង្ក្រាបឲ្យមានប្រសិទ្ធភាព បញ្ជ្រាបការផ្សព្វផ្សាយអប់រំដល់ពលរដ្ឋ ស្របតាមយន្តការច្បាប់កិត្តិយុត្តិ។

ជាមួយគ្នានេះលោកអភិបាលខេត្តកំពង់ធំ បានជំរុញប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង/ស្រុក ត្រូវរួមគ្នាអនុវត្តនូវ គោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព ទាំង ០៧ចំណុច ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាព ជាពិសេសត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋាន បញ្ហាគ្រឿងញៀន ការបង្ក្រាបទប់ស្កាត់បទល្មើសផ្សេងៗ ដោយកំណត់វិធានការឲ្យបានច្បាស់លាស់ដើម្បីឲ្យមានការរៀងចាល កែតម្រូវ នឹងធ្វើការតាមដានតម្រង់ទិសជូនពួកគាត់ ។ ព្រោះកន្លងមកប្រជាពលរដ្ឋទូទៅភាគច្រើនគឺមានការគាំទ្រក្នុងការអនុវត្តគោលនយោបាយ ភូមិ /ឃុំ មានសុវត្ថិភាពនេះណាស់ ។ បញ្ហាដីធ្លី និងដោះស្រាយរាល់បញ្ហាប្រឈម សំណូមពរ ក៏ដូចជាទុកកង្វល់ របស់ប្រជាពលរដ្ឋឲ្យមាន កម្លាភាពនិង គណនេយ្យភាពផងដែរ។

លើសពីនេះលោកអភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ខាងមុខនេះ ពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌត្រូវឈានមកដល់ ដូច្នេះសូមអាជ្ញាធរកងកម្លាំងគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងសន្តិសុខ នៅគ្រប់ទីវត្តអារាម និងតាមដានដោយយកចិត្តទុកដាក់ចំពោះកត្តាជីវភាព សុខភាព របស់ព្រះសង្ឃ ក្រែងមានការខ្វះខាតចង្ហាន់ទ័យ្យទាន។ល។ ក្នុងនោះក៏ដូចជានៅតាមតំបន់រមណីយដ្ឋាននានា នៅក្នុងខេត្តកំពង់ធំឲ្យបានល្អប្រសើរ ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *