ទាន់ហេតុការណ៍
អបអ​រ​សា​ទ​រ​ ​​ខួប​​អ​នុ​ស្សា​វ​រី​យ៍​លើ​ក​ទី​៤​៣​ ​ទិវា​កំណើ​ត​រ​ណ​សិ​រ្សសា​ម​គ្គី​ ​អភិ​វ​ឌ្ឍ​ន៍​មា​តុ​ភូ​មិ​ក​ម្ពុ​ជា​ ​០​២​ ​ធ្នូ​ ​១​៩​៧​៨​​ ​-​ ​០​២​ ​ធ្នូ​ ​២​០២​​១​ ​ - ឯកឧ​ត្តម​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី ​​ជា ​សុ​ផារ៉ា​ ​ដឹ​ក​នាំ​ក​​ម្លាំង ​ចុះស្រា​វ​ជ្រា​វ​ ​និ​ង​​បង្ក្រា​ប ប​ទ​ល្មើ​​សកា​រ​បំ​ផ្លា​ញ​ដី​ព្រៃ​លិ​ច​ទឹ​​ក ​នៅ​ជុំ​វិ​ញ​បឹ​ង​ទ​ន្លេ​សា​​ប​ - នា​យ​ករ​ដ្ឋ​ម​ន្ត្រី​​​ទ្បា​វ ​​​បា​ន​​​អ​ញ្ជើ​ញ​​​ម​ក​ដ​ល់ ​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​ហើ​យ ​​​ដើ​ម្បី​​​​បំពេ​ញ​​​ទ​ស្សន​កិ​ច្ច​​​ផ្លូ​វ​​ការ​ ​រ​យៈពេ​ល​​​ពី​រ​​​ថ្ងៃ​​​​ - ប្រ​កាស​ទ​ទួ​ល​ស្គា​ល់ ​ឯ​ក​ឧ​ត្ត​ម​ ​ជា​វ​ ​តា​យ​ ជា​ប្រ​ធា​ន​កិ​ត្តិ​យ​ស​ ស​មា​គ​ម​អ​​តី​តយុ​​ទ្ធ​ជ​ន​កម្ពុ​ជា​ ​ខេត្ត​​ពោ​ធិ៍​សា​ត់​ - ដំណឹងរីករាយ ប្រទេសក​ម្ពុ​ជា ​​​ទទួ​​លបា​​ន ​​​សិទ្ធ​​​​ធ្វើ​ជា​​ម្ចា​ស់​ផ្ទះ ​​កា​រ​ប្រ​កួ​ត​​​ពា​ន​ ​A​F​F​ ​U2​3​ ​C​h​a​m​p​i​o​n​s​hi​p​ ​2​0​2​2​ - ឯក​ឧ​ត្ត​ម ​​ជាវ​ ​តា​យ​ ​នឹ​ង​រៀ​ប​ចំ អ​នា​ម័​យ​ប​រិ​ស្ថា​ន​ ​ក្នុ​ង​ខេ​ត្តពោ​​ធិ៍​សា​ត់ ឲ្យ​ទ​ទួ​ល​បា​ន​​ជោ​គ​ជ័​យ - សម្តេច​​អ​គ្គ​ម​ហា​​សេនា​ប​តី​តេ​​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​​នាយ​ក​​រ​ដ្ឋម​ន្ត្រី​ នៃ​ព្រះ​រា​​ជា​ណាច​ក្រ​​កម្ពុ​ជា​ អញ្ជើញ​សម្ពោ​ធ​ ​ដា​ក់​ឱ្យ​ប្រើ​ប្រាស់ ស្ពា​ន​ស្ទឹ​ងត្រ​ង់​-​ក្រូ​ច​ឆ្មា​រ​ ​និ​ង​បើ​ក​កា​រ​ដ្ឋា​ន​ស​ង់​ផ្លូ​វ​ជា​តិ​លេ​ខ​ ​«​7​1​C​»​ - អ្នកកា​សែ​ត​​​អា​មេ​រិ​ក ​​​ដែ​ល​​​ជាប់​ទោ​ស​​​នៅ ​​​មី​​យ៉ា​ន់​​ម៉ា ​​ត្រូ​វបាន​​ដោះ​លែ​ង​​ហើ​យ​​​ - អបអ​រ​សា​ទ​រ​ ​កី​ឡា​ការិ​នី​ អ៊ុ​ក​ ​ស្រី​មុំ​ ​ឈ្នះ​មេ​ដា​យ​មា​ស​ពិភ​ព​លោ​ក​ ​កី​ឡា ​ប៊ូ​ល​ ​ប៉េ​ត​ង់​ ​នៅ​អេ​ស្ប៉ា​ញ​ - លោក ​កែ​វ​ ​រ​ត​នៈ ​​និ​ង​​លោ​ក​ ​ជា​វ​ ​តា​​​យ​ យ​ក​​​អំ​ណោ​យ​​​ម​នុស្ស​ធ​ម៌​ ​​រ​ប​ស់​​​សា​ខា​​កា​ក​បា​ទ​ក្រ​ហ​ម​​​ខេត្ត​ ​ទៅ​​​ចែ​ក​​ជូន​​​​​ក​ម្ម​ក​រ​ ​កម្ម​កា​រិ​នី ​​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​​អ៊ី​​​ហ្ស៊ី ​ដែល​​​រ​ស់​នៅ​​​ស្រុ​ក​​​ក​ណ្តៀ​ង​​
0

លោក ​កែ​វ​ ​រ​ត​នៈ ​​និ​ង​​លោ​ក​ ​ជា​វ​ ​តា​​​យ​ យ​ក​​​អំ​ណោ​យ​​​ម​នុស្ស​ធ​ម៌​ ​​រ​ប​ស់​​​សា​ខា​​កា​ក​បា​ទ​ក្រ​ហ​ម​​​ខេត្ត​ ​ទៅ​​​ចែ​ក​​ជូន​​​​​ក​ម្ម​ក​រ​ ​កម្ម​កា​រិ​នី ​​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​​អ៊ី​​​ហ្ស៊ី ​ដែល​​​រ​ស់​នៅ​​​ស្រុ​ក​​​ក​ណ្តៀ​ង​​

លោក ​កែ​វ​ ​រ​ត​នៈ ​​និ​ង​​លោ​ក​ ​ជា​វ​ ​តា​​​យ​ យ​ក​​​អំ​ណោ​យ​​​ម​នុស្ស​ធ​ម៌​ ​​រ​ប​ស់​​​សា​ខា​​កា​ក​បា​ទ​ក្រ​ហ​ម​​​ខេត្ត​ ​ទៅ​​​ចែ​ក​​ជូន​​​​​ក​ម្ម​ក​រ​ ​កម្ម​កា​រិ​នី ​​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​​អ៊ី​​​ហ្ស៊ី ​ដែល​​​រ​ស់​នៅ​​​ស្រុ​ក​​​ក​ណ្តៀ​ង​​

ខេត្តពោ​ធិ៍​សា​ត់​ ​​​៖ ​នា​​​រ​សៀ​ល​​​ថ្ងៃ​ទី​​​១៣​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​​​២​០​២​១​ ​លោ​ក​ កែ​​វ ​រ​ត​នៈ​ ​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រ​តិ​ភូ​​​អ​ម​​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​អ​គ្គ​នា​យ​ក​​​អ​គ្គិ​ស​នី​​​ក​ម្ពុ​ជា​ ​និ​ង​​ជា​​​​ប្រ​ធា​ន​កិ​ត្តិ​យ​ស​ ​សា​ខា​​​កា​ក​បា​ទក្រ​ហ​ម​ក​​ម្ពុជា​​​​ខេ​ត្ត ​និ​ង​​​លោក​ ​ជា​វ​ ​តា​​​យ​ ​អ​ភិបា​ល​​​​នៃ​​គ​ណៈ​​​​អ​ភិ​បា​លខេ​ត្ត​ ​និ​ង​​​ជា​​​ប្រ​ធាន​​​គ​ណៈ​ក​ម្មា​ធិ​កា​រ​ ​សា​ខា​​​កាក​បា​ទ​ក្រ​​ហ​ម​ក​ម្ពុ​ជា​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​ ​​ ​បា​ន​​​អ​ញ្ជើ​ញ​​​ចុះ​​​ជួ​ប​​​សំណេះ​​សំ​ណា​ល​ សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​​នាំ​យ​ក​​​អំ​ណោ​យ​​​ម​នុ​ស្ស​ធ​ម៌​ ​រ​ប​ស់​​​សា​ខា​​​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​​​​ខេត្ត ទៅ​ចែកជូន​ដល់​ក្មួយៗ​កម្មករ ​ក​ម្ម​​​កា​រ​​​នី​ ​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​អ៊ី​​​ហ្ស៊ី​ ​ដែ​ល​មា​ន​​លំ​នៅ​ដ្ឋា​ន​​​ក្នុ​ង​ស្រុ​ក​​​ក​ណ្តៀ​ង​ ​ចំ​នួ​ន​​​៥​១​៨​​​នាក់​ ​ដោ​យ​​​ក្នុ​ង​​​ម្នា​ក់​ៗ​​​ទ​ទួ​ល​បា​ន​ ​អ​ង្ក​រ​​​២​៥​​​គី​ឡូ​ក្រា​ម​ ​មី​​​០​១​​កេ​ស​ ​ត្រី​ខ​​​០​១​​​យូ​ ​និ​ង​​​ទឹ​ក​ត្រី​​​០​៦​​​ដ​ប​​ ​​នៅ​​ប​រិ​វេណ​​​វិ​ទ្យា​ល័​យ​ ​ហ៊ុ​ន ​សែ​ន​ ​ក​ណ្តៀ​ង​ និ​ង​​​មា​ន​កា​រ​​​អ​ញ្ជើញ​​​ចូ​ល​រួ​ម​​​ពី​​​លោ​ក​ ​លោ​ក​ស្រី​ អ​ភិ​បា​ល​រ​ង​​​ខេ​ត្ត​ ​កង​​ក​ម្លាំង​ប្រ​ដា​ប់​អា​វុ​ធ​​​ទាំ​ង​​​៣​ ថ្នា​ក់​ដឹ​ក​នាំ​​​ម​ន្ទី​រ​​​អ​ង្គ​ភា​ព​​ជុំ​វិ​ញ​​​ខេ​ត្ត​ ​និ​ង​​​អា​ជ្ញា​ធ​រ​​​ស្រុ​ក​ ​ឃុំ​ ជា​ច្រើ​ន​​​ទៀ​ត​​​។​​

​លោក ឆាយ គឹម​ម៉ុង អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្តៀង បាន​ថ្លែង​នូវ​ការស្វាគមន៍ និង​ជម្រាបជូន​អំពី​ស្ថានភាព និង​សក្តានុពល​ក្នុងស្រុក ដោយបាន​លើកឡើងថា ស្រុក​កណ្តៀង មាន​០៩​ឃុំ ១១០​ភូមិ មាន​ផ្ទៃដី​៧៣​ពាន់​ហិកតា ប្រជាពលរដ្ឋ​ជាង​៦៨​ពាន់​នាក់ និង​ជាង​១៧​ពាន់​គ្រួសារ ចែកជា​០៣​តំបន់ គឺ​តំបន់​០១ ជា​ដី​លំនៅដ្ឋាន និង​កសិកម្ម មាន​ជិត​៣៦​ពាន់​ហិកតា ដី​តំបន់​០២ ជិត​០៤​ពាន់​ហិកតា និង​តំបន់​០៣ ជាង​៣៣​ពាន់​ហិកតា​។ ប្រជាពលរដ្ឋ​មាន​មុខរបរ​កសិកម្ម សិប្បកម្ម សេវាកម្ម និង​នេសាទ​។ ដោយសារ​សង្គមជាតិ​ប្រឈម​នឹង​ជំងឺ​កូ​វីដ​១៩ ឃើញថា​ប្រជាពលរដ្ឋ ទទួលបាន​វ៉ាក់សាំង ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើង ទៅ​ចំនួន​៤៥,៩៨៩​នាក់​, កុមារ​ចាប់ពី​អាយុ​១២​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ ចំនួន​៧,៩១៦​នាក់ និង​កុមារ​ចាប់ពី​អាយុ​០៥​ឆ្នាំ ក្រោម​៦​ឆ្នាំ ចំនួន​៩១៣​នាក់​។​

​លោក ជាវ តា​យ និង​លោក កែវ រតនៈ បាន​នាំនូវ​ការសាកសួរ​សុខទុក្ខ និង​ផ្តាំផ្ញើ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក​សម្តេច តែងតែ​គិតគូរ និង​យកចិត្តទុកដាក់ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​ក្មួយៗ​ជា​កម្មករ កម្ម​ការ​នី ដែល​បាន​នឹង​កំពុងធ្វើការ​ងារ នៅក្នុង​រោងចក្រ​កាត់ដេរ​តៃ​អ៊ី​ហ្ស៊ី​ស្រុក​ក្រគរ​គ្រប់ៗ​គ្នា ដោយ​មិន​ប្រកាន់​អំពី​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ ថ្នាក់ដឹកនាំ​ទាំង​២ បាន​ថ្លែងថា ក្មួយៗ​ជា​កម្មករ កម្ម​ការ​នី​ដែល​បាន​នឹង​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ ពិតជា​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​ប្រចាំខែ តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅតែ​គិតគូរ និង​យកចិត្តទុកដាក់​ខ្ពស់ អំពី​ស្ថានភាព ជីវភាព​រស់នៅ ដូចនេះហើយ​បានជា​កាកបាទក្រហមកម្ពុជា សាខា​ខេត្តពោធិ៍សាត់ ដែលមាន​លោក ក្នុងនាម​ប្រធាន​កិ​តិ្ត​យស និង​ប្រធាន​គណៈកម្មាធិការ​សាខា មានឱកាស​ជួប​សំណេះសំណាល សួរសុខទុក្ខ និង​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​មក​ចែកជូន ដើម្បី​ជួយ​សម្រួល​ជីវភាព​បាន​មួយគ្រា នៅក្នុង​អំឡុង​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ។​

​ថ្នាក់ដឹកនាំ​ទាំង​២ បាន​ថ្លែង​ទៀតថា នេះ​គឺជា​ពេលវេលា​មួយ​ដ៏​មាន​សារៈសំខាន់ និង​ជា​ឱកាស​បាន​ចុះមក​សួរសុខទុក្ខ សំណេះសំណាល និង​បង្ហាញមុខ​ដល់​ក្មួយៗ និង​ប្រជាពលរដ្ឋ ដែល​រូបលោក​ទើបបាន​ចូលកាន់​មុខតំណែង ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​មួយខែ​ពេញ​។ ជាការ​ពិតណាស់ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង ដោយ​ធ្វើយ៉ាងណា​ឱ្យប្រាក់​ឈ្នួល​កម្មករ កម្ម​ការ​នី មាន​កម្រិត​ខ្ពស់ ក្នុង​គោលបំណង​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​។​

​នៅក្នុង​ខេត្តពោធិ៍សាត់ ពិសេស​នៅក្នុង​ស្រុក​ក្រគរ គិត​មកដល់ពេលនេះ ឃើញថា​មាន​រោងចក្រ​សំខាន់ៗ​ជាច្រើន ដែល​បាន​នឹង​កំពុងធ្វើការ​យ៉ាង​រលូន ដូចនេះ​បានជា​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ ដោយ​យក​ស្រុក​ក្រគរ​ធ្វើជា​ក្បាល​រទេះភ្លើង ក្នុងការ​អភិវឌ្ឍន៍ និង​គៀងគរ​អ្នកវិនិយោគ​បន្ថែមទៀត ដើម្បី​បង្កើន​រោងចក្រ និង​ស្រ​បយក​ក្មួយៗ​ទៅធ្វើ​ការងារ​នៅ​ទីនោះ បាន​កាន់តែច្រើន និង​ទទួលបាន​ប្រាក់​ឈ្នួល ទៅតាម​ជំនាញ និង​កម្លាំង​ពលកម្ម​។ ត្រង់ចំណុច​នេះ សូមឱ្យ​ក្មួយៗ​ទាំងអស់ ត្រូវ​រួមគ្នា​ជួយ​ថែរក្សា ការពារ ព្រោះថា​រោងចក្រ​នេះហើយ គឺជា​ឆ្នាំងបាយ ជា​ជ​ង្រ​ក់​មិន​ធ្វើ​ចំណាកស្រុក និង​មិន​ឃ្លាតឆ្ងាយ​ពី​ក្រុមគ្រួសារ​។​

​ហើយ​គោលដៅ​ចម្បង នាពេលខាងមុខ ក្រុមការងារ និង​រដ្ឋបាលខេត្ត បាន​ប្តេជ្ញា​រួមគ្នា​ធ្វើការ​អភិវឌ្ឍន៍​ទន្លេ​អុំ ដែល​ស្ថិតក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង នេះ​ឡើងវិញ ដើម្បី​ប្រែ​ក្លាយទៅជា​តំបន់​ទេសចរណ៍​មួយ​យ៉ាង​ល្អ និង​កាន់តែ​លេចធ្លោរ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ មក​កំសាន្ត​បន្ទាប់ពី​តំបន់​ផ្សេងៗ​ទៀត​។ តាមរយៈ​នៃ​ការ​សំណេះសំណាល​នោះដែរ ថ្នាក់ដឹកនាំ​ក៏បាន​អំពាវនាវ​ដល់​ក្មួយៗ​កម្មករ កម្ម​ការ​នី​ទាំងអស់ គប្បី​បង្កើន​ស្មារតី និង​អនុវត្ត​ជាប់​ជាប្រចាំ នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ព្រោះថា​ការចាក់​វ៉ាក់សាំង​បង្កា​ជំងឺ​កូ​វីដ​១៩ យើង​មិនអាច​ធានាបាន​ទាំងស្រុង​នោះទេ កត្តា​សំខាន់​ត្រូវ​ចេះ​ការពារ ដោយ​ខ្លួនឯង និង​ត្រូវ​រៀនរ​ស់បែប​គន្លង​ថ្មី ទើប​រួច​ផុតពី​ជំងឺ និង​ឈានទៅ​បើក​ប្រទេស និង​សេវាកម្ម​ផ្សេងៗ​ឡើងវិញ​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com