ទាន់ហេតុការណ៍
អបអ​រ​សា​ទ​រ​ ​​ខួប​​អ​នុ​ស្សា​វ​រី​យ៍​លើ​ក​ទី​៤​៣​ ​ទិវា​កំណើ​ត​រ​ណ​សិ​រ្សសា​ម​គ្គី​ ​អភិ​វ​ឌ្ឍ​ន៍​មា​តុ​ភូ​មិ​ក​ម្ពុ​ជា​ ​០​២​ ​ធ្នូ​ ​១​៩​៧​៨​​ ​-​ ​០​២​ ​ធ្នូ​ ​២​០២​​១​ ​ - ឯកឧ​ត្តម​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្រ្តី ​​ជា ​សុ​ផារ៉ា​ ​ដឹ​ក​នាំ​ក​​ម្លាំង ​ចុះស្រា​វ​ជ្រា​វ​ ​និ​ង​​បង្ក្រា​ប ប​ទ​ល្មើ​​សកា​រ​បំ​ផ្លា​ញ​ដី​ព្រៃ​លិ​ច​ទឹ​​ក ​នៅ​ជុំ​វិ​ញ​បឹ​ង​ទ​ន្លេ​សា​​ប​ - នា​យ​ករ​ដ្ឋ​ម​ន្ត្រី​​​ទ្បា​វ ​​​បា​ន​​​អ​ញ្ជើ​ញ​​​ម​ក​ដ​ល់ ​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​ហើ​យ ​​​ដើ​ម្បី​​​​បំពេ​ញ​​​ទ​ស្សន​កិ​ច្ច​​​ផ្លូ​វ​​ការ​ ​រ​យៈពេ​ល​​​ពី​រ​​​ថ្ងៃ​​​​ - ប្រ​កាស​ទ​ទួ​ល​ស្គា​ល់ ​ឯ​ក​ឧ​ត្ត​ម​ ​ជា​វ​ ​តា​យ​ ជា​ប្រ​ធា​ន​កិ​ត្តិ​យ​ស​ ស​មា​គ​ម​អ​​តី​តយុ​​ទ្ធ​ជ​ន​កម្ពុ​ជា​ ​ខេត្ត​​ពោ​ធិ៍​សា​ត់​ - ដំណឹងរីករាយ ប្រទេសក​ម្ពុ​ជា ​​​ទទួ​​លបា​​ន ​​​សិទ្ធ​​​​ធ្វើ​ជា​​ម្ចា​ស់​ផ្ទះ ​​កា​រ​ប្រ​កួ​ត​​​ពា​ន​ ​A​F​F​ ​U2​3​ ​C​h​a​m​p​i​o​n​s​hi​p​ ​2​0​2​2​ - ឯក​ឧ​ត្ត​ម ​​ជាវ​ ​តា​យ​ ​នឹ​ង​រៀ​ប​ចំ អ​នា​ម័​យ​ប​រិ​ស្ថា​ន​ ​ក្នុ​ង​ខេ​ត្តពោ​​ធិ៍​សា​ត់ ឲ្យ​ទ​ទួ​ល​បា​ន​​ជោ​គ​ជ័​យ - សម្តេច​​អ​គ្គ​ម​ហា​​សេនា​ប​តី​តេ​​ជោ​ ហ៊ុ​ន​ ​សែ​ន​ ​​នាយ​ក​​រ​ដ្ឋម​ន្ត្រី​ នៃ​ព្រះ​រា​​ជា​ណាច​ក្រ​​កម្ពុ​ជា​ អញ្ជើញ​សម្ពោ​ធ​ ​ដា​ក់​ឱ្យ​ប្រើ​ប្រាស់ ស្ពា​ន​ស្ទឹ​ងត្រ​ង់​-​ក្រូ​ច​ឆ្មា​រ​ ​និ​ង​បើ​ក​កា​រ​ដ្ឋា​ន​ស​ង់​ផ្លូ​វ​ជា​តិ​លេ​ខ​ ​«​7​1​C​»​ - អ្នកកា​សែ​ត​​​អា​មេ​រិ​ក ​​​ដែ​ល​​​ជាប់​ទោ​ស​​​នៅ ​​​មី​​យ៉ា​ន់​​ម៉ា ​​ត្រូ​វបាន​​ដោះ​លែ​ង​​ហើ​យ​​​ - អបអ​រ​សា​ទ​រ​ ​កី​ឡា​ការិ​នី​ អ៊ុ​ក​ ​ស្រី​មុំ​ ​ឈ្នះ​មេ​ដា​យ​មា​ស​ពិភ​ព​លោ​ក​ ​កី​ឡា ​ប៊ូ​ល​ ​ប៉េ​ត​ង់​ ​នៅ​អេ​ស្ប៉ា​ញ​ - លោក ​កែ​វ​ ​រ​ត​នៈ ​​និ​ង​​លោ​ក​ ​ជា​វ​ ​តា​​​យ​ យ​ក​​​អំ​ណោ​យ​​​ម​នុស្ស​ធ​ម៌​ ​​រ​ប​ស់​​​សា​ខា​​កា​ក​បា​ទ​ក្រ​ហ​ម​​​ខេត្ត​ ​ទៅ​​​ចែ​ក​​ជូន​​​​​ក​ម្ម​ក​រ​ ​កម្ម​កា​រិ​នី ​​រោ​ង​ច​ក្រ​​​កា​ត់​ដេ​រ​​​តៃ​​​អ៊ី​​​ហ្ស៊ី ​ដែល​​​រ​ស់​នៅ​​​ស្រុ​ក​​​ក​ណ្តៀ​ង​​
0

ការ​ឈឺ​ចា​ប់ ​ដែ​ល​មិ​ន​អាច ​បំ​ភ្លេ​ច​បា​ន​

ការ​ឈឺ​ចា​ប់ ​ដែ​ល​មិ​ន​អាច ​បំ​ភ្លេ​ច​បា​ន​

កូ​ន​ប្រុ​ស​ដ៏​កំស​ត់​រប​ស់​ពុ​ក​ថ្ងៃ​នេះ​ជា​ខួ​ប​ ​៤​៥​ឆ្នាំ​ ​នៃ​កា​រស្លា​​ប់យ៉ា​ង​វេ​ទ​នា​រ​ប​ស់​កូ​ន​ ​នៅ​ក្នុ​ង​រ​ប​ប​ប្រ​ល័​យ​ពូ​ជ​សា​ស​ន៍​ប៉ុ​ល​ព​ត​ ​(​១​០​ ​វិ​ច្ឆិ​កា​ ​១​៩​៧​៦-​​១​០​ ​វិ​ច្ឆិ​កា​ ​២​០​២​១​)​។​ ​ពុ​ក​ ​និ​ង​ម៉ែ​កូ​ន​ ​មិ​ន​ដែ​ល​ភ្លេ​ច​ទេ​នូ​វ​សោ​ក​នា​ដ​ក​ម្ម​ដែ​ល​បា​នកើ​ត​​ឡើ​ង​ចំ​ពោះ​រូ​ប​កូ​ន​ ​ព្រ​ម​ទាំ​ង​ពុ​ក​និ​ង​ម៉ែ​នោះ​ទេ​។​ ​ការ​​រៀប​ចំ​ឡើ​ង​នូ​​វ​ផ្នូ​រ​រ​ប​ស់​កូ​ន​ ​និ​ង​ច​ម្រៀ​ង​ ​“​អ​និ​ច្ចា​រ​កូ​​ន​កំ​ស​ត់​ប្រ​វ​ត្តិ​ម្ដា​យ​ក​ម្ម​”​ ​“​ទំ​នួ​ញ​កំ​ស​ត់​ប្រ​វ​ត្តិ​វិ​ទ្យា​ល័​យ​”​ ​និ​ង​ ​“​ព្រ​លឹ​ងកំស​ត់​”​ ​ដែ​ល​ពុ​ក​ម៉ែ​បា​​ន​ធ្វើ​ឡើ​ង​ក្នុ​ង​បំ​ណ​ង​រំ​លឹ​ក​ដ​ល់​វិ​ញ្ញា​ណ​ក្ខ​ន្ឋ​កូ​ន​ ​និ​ង​កា​រ​ឈឺ​ចា​ប់​នា​ពេ​ល​នោះ​។​

​ពុក​នៅ​ចាំ​បា​​ន​យ៉ា​ង​ច្បា​ស់​ថា​ ​ក្រោ​យ​ម៉ោ​ង​៦​ព្រឹ​ក​ ​ថ្ងៃ​ទី​១​០​ ​ខែ​វិ​​ច្ចិ​កា​ ​ឆ្នាំ​១​៩​៧​៦​ ​ក្រោ​យ​ពេ​ល​កូ​ន​ប្រ​សូ​ត្រ​ចា​ក​ផ្ទៃ​ម្តា​យ​កូ​ន​​គ្រូ​​ពេ​ទ្យ​បា​ន​ធ្វើ​ឱ្យ​កូន​រ​បូ​ត​ធ្លា​ក់​ពី​ដៃ​ត្រូ​វ​នឹ​ង​ជ្រុ​ង​គ្រែ​ធ្វើ​ឱ្យ​កូ​ន​បា​ក់​​ឆ្អឹ​ង​ខ្ន​ង​ធ្លា​ក់ដ​ល់​ដី​គា​ប់​ជួ​ន​​ពុក​​បា​ន​ធ្វើ​ដំ​ណើ​រ​ពី​ភូ​មិ​កោះ​ថ្ម​ឃុំ​ទ​ន្លូ​ង ​ទៅ​ដ​ល់​ម​ន្ទី​រ​ពេ​ទ្យ​តំ​ប​ន់​ដែ​ល​តាំ​ង​នៅអ​តី​ត​អ​នុ​វិ​ទ្យា​ល័​យ​ស្រុ​ក​មេ​ម​ត់​។

​ម្តា​យកូ​ន​ឆ្ល​ង​ទ​ន្លេ​ម្នា​ក់​​ឯ​ង​ដោ​យ​មិ​ន​មា​ន​ពុ​ក​នៅ​មើ​ល​ថែ​ទេ​។​ ​ពុ​ក​មិ​ន​បា​ន​បំ​ពេ​ញ​កា​រ​ងា​រ​ជា​ប្តី​ ​ជាឪពុក​ទេ ​ព្រោះពេ​លនោះមិនថា​តែពុកនោះទេ​ គឺប្រ​ជាជ​ន​ទូ​ទាំ​ង​ប្រ​ទេ​​ស​មា​នសិ​​ទ្ឋិតិចជា​ង​ស​ត្វ​ឆ្កែ​ឬ​ឆ្មា​ទៅ​ទៀ​​ត​។​ ​ឆ្កែ​ ​ឆ្មា​វា​មា​ន​សិទ្ឋិកា​រ​ពា​រ​កូ​ន​វា​ច្រើ​ន​ជាង​ម​នុស្ស​។ ​តែ​ដូ​ច​ទេ​វ​តាបា​ន​​ជួ​យ​រៀ​ប​ចំ​ឱ្យ​ពុ​ក​បា​ន​ធ្វើ​ដំ​ណើ​រ​ជា​មួ​យ​មេ​ប​ញ្ជា​កា​រ​ទៅ​កា​ន់ស្រុ​ក​ត្បូ​ង​ឃ្មុំ​នា​ពេ​ល​​នោះ ​ដែ​ល​​ពុក​មា​ន​ឱ​កា​ស​ចូ​ល​មើ​ល​ ​ម្តា​យ​កូ​ន​នៅ​ម​ន្ទី​​រពេ​ទ្យ​ប្រ​ចាំ​ស្រុ​ក​មេ​ម​ត់​។​

ភា​ព​ត​ក់​ស្លុ​ត​បា​ន​កើ​ត​ឡើ​ង​ចំ​ពោះរូ​ប​ពុ​ក​នៅ​ពេ​លដែ​ល​ពុ​ក​ឈា​ន​ជើ​ង​ចូ​ល​ដ​ល់​ម​ន្ទី​រ​ពេទ្យ​ ​ហើ​យ​ត្រូ​វ​អ្ន​ក​ជ​ម្ងឺ​ដែ​ល​ស​ម្រា​ក​ជា​មួ​យ​ម្តា​យ​កូ​ន​ស្រែក​ប្រា​ប់​ថា​ ​“​រ៉ា​នី​ឆ្ល​ង​ទ​ន្លេ ​ហើ​យ​កូ​ន​ស្លា​ប់​ហើ​យ​”​។ ​ពុ​ក​ប្រឹ​ង​រ​ត់​ទៅ​រ​​កកូ​​នឃើ​​ញឈា​​ម​កូ​ន​កំ​ពុង​ហូ​រ​ចេ​​ញ​តា​ម​មា​ត់ ​ពុ​ក​ប្រឹ​ង​ស្រែ​ក​ឱ្យ​គេ​ជួ​យ​ដើ​ម្បី​ស​ង្គ្រោះ​ជី​វិ​ត​កូ​ន​ ​ក្នុ​ង​ពេ​ល​ដែ​ល​ម្តា​យ​កូ​ន​ស​ន្ល​ប់​មិ​នទា​ន់​ដឹ​ង​ខ្លួ​ន​ ​និ​ង​មិ​ន​ទា​ន់​ដឹង​ថា​កូ​ន​ស្លា​ប់​នៅឡើ​យ​ ​អា​ស្រ័​យ​ដោ​យ​នៅ​ប​ន្ទ​ប់​នៅផ្សេ​ង​គ្នា​។​
​ពុក​អ​ត់​ធ្វើ​អ្វី​បា​ន​ទេ​កូ​ន​ ​ពុ​ក​បា​ន​សុំ​មេ​ប​ញ្ជាកា​រ​ឃោ​រ​ឃៅ ​ដើ​ម្បី​យ​ក​ស​ព​កូ​នទៅ​ក​ប់​នឹ​ង​នៅ​មើ​ល​ថែទាំ​ ​ម្តា​យ​កូ​ន​ក្រោ​យ​ឆ្ល​ងទ​ន្លេ​។​ ​មិ​ន​ត្រឹ​ម​តែ​មិន​បា​ន​ទ​ទួ​ល​កា​រអ​នុ​ញ្ញា​ត​ប៉ុ​ណ្ណោះ​ទេ​ ​តែ​ពុ​ក​ត្រូ​វ​រ​ងនូ​វ​កា​រ​ប្រ​មា​ថ​យ៉ា​ង​ធ្ង​ន់ធ្ង​រ​ទៀ​ត​ផ​ង​ ​“​ ​ក​ម្ម​សិ​ទ្ឋិម​នោ​ស​ញ្ចេ​ត​នា​ក្រា​ស់​”​ “​ ​មិ​ត្ត​ឯ​ង​មិ​ន​មែ​ន​គ្រូពេ​ទ្យ​ទេ​”​ ​“​ បើ​មិ​ត្ត​ឯ​ង​នៅ​ ​ក៏​អា​កូ​ននេះ​​មិន​រ​ស់​ឡើ​ង​វិ​ញ​ដែ​រ”​ ​“មា​ន​ពេ​ទ្យ​យ​ក​ខ្មោ​ច​កូន​នេះ​ទៅ​ក​ប់​ហើ​យ ​មិ​ន​បា​ច់​ក​ប់​ខ្លួ​ន​ឯង​ទេ​”​ ​“​កា​រ​ងា​រ​អ​ង្គ​កា​រ​សំខា​ន់​ជា​ង​កា​រ​ងា​រ​បុគ្គ​ល​”​ ​។​ល​។​

ឈឺ​​​ចា​​​ប់​ណា​ស់កូ​ន​ ​តែ​ពុ​ក​ត្រូ​វ​ទ្រាំ​អ​ត់​ធ្ម​ត់​ព្រោះ​កា​រ​ងា​រ​ដែ​ល​ពុ​ក​ត្រូ​វ​ធ្វើ​ ​គឺ​រំ​ដោះ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ទូ​ទាំ​ង​ប្រ​ទេ​ស​ចេ​ញ​ពី​រ​ប​ប​ឃោ​រ​ឃៅនេះ​។​ ​ពុ​ក​ពុំ​មា​ន​អ្វី​ផ្ត​ល់​ឱ្យ​កូ​ន​ក្រៅ​តែ​ពី​ក្រ​ម៉ា​១ ​ដែ​ល​ដោះ​ចេ​ញ​ពី​ក​ពុក​ដើ​ម្បី​រុំ​ខ្មោ​ចកូ​ន​នោះ​ទេ​។​ ពុ​ក​ខំ​ប្រឹ​ង​ទៅ​រក​​ម្តាយ​កូ​ន​ដែ​ល​ទើ​ប​ដឹ​ង​ខ្លួ​ន​ប​ន្ទា​ប់​ពីស​ន្ល​ប់​ ​ហើ​យ​ប្រា​ប់​គា​ត់​ថា​ កូ​ន​ស្លា​ប់​ហើយ​នឹ​ង​ដា​ក់​ឈ្មោះ​កូ​ន​ថា​ ​“កំ​ស​ត់​”​។​ ​ឈ្មោះ​នេះ​នៅជា​ប់​ជា​និ​ច្ច​ក្នុង​វិ​ញ្ញា​ណ​ពុ​ក​ ​ហើ​យកូ​ន​ ​កំ​សត់​នេះហា​ក់​តា​ម​ថែ​រ​ក្សា​ពុ​ក​ម៉ែ​គ្រ​ប់​ពេល​វេ​លា​។​

​ពួក​គេ​ប​ង្ខំ​ឱ្យ​ពុ​ក​ចាក​ចេ​ញ​ពី​ម្តា​យ​កូ​ន​និ​ង​ខ្មោ​ច​កូន​ទាំ​ង​កា​រ​ឈឺ​ចា​ប់​ជា​មួយ​ទឹ​ក​ភ្នែ​ក​រា​ប់​ម៉ឺ​ន​ដំ​ណ​ក់​។​ ​៣​ថ្ងៃ​ក្រោយ​ម​​កទើ​ប​ពុ​ក​បា​ន​កា​រ​អ​នុ​ញ្ញា​ត​ទៅ​ជួ​ប​ម្តា​យ​កូ​ន​សារ​ជា​ថ្មី​ដែ​ល​កំ​ពុ​​ងមា​ន​ជ​ម្ងឺ​ជា​ទ​ម្ង​ន់​ ​ដែ​ល​ខ្មែ​រ​យើ​ង​និយ​ម​ហៅ​ថា​ ​”​ស​ល់​សុ​ក​”​។ ​ពុ​ក​ត្រូ​វ​យ​ក​ម្តា​យ​កូ​ន​ចេ​ញ​ពី​ពេ​ទ្យ​ដើ​ម្បី​ឱ្យ​ឆ្ម​ប​បុ​រា​ណ​ខ្មែ​រកា​យ​ទ​ម្លា​ក់​សុ​ក​ចេ​ញ​ ​ទើ​បស​ង្គ្រោះ​ជី​វិ​ត​ម្ដា​យ​កូន​បា​ន​។​ ពុ​ក​សុំ​ទោ​ស​កូ​ន​ ដែ​ល​ពុ​ក​មិ​ន​ដឹ​ង​ថា​ ​សាក​ស​ព​កូ​ន​គេ​យ​ក​ទៅ​ក​ប់​ ​ឬ​បោះចោ​ល​នៅ​ទី​ណា​ ​ព្រោះ​ការ​ងា​រ​ប​ន្ទាន់​រ​ប​ស់​ពុ​ក ​គឺ​ត្រូ​វ​យ​ក​ម្តា​យ​កូ​ន​ចេ​ញ​ពី​ម​ន្ទីរ​ពេ​ទ្យ​ទៅ​ព្យា​បា​ល​តា​ម​បែ​ប​បុរា​ណ​វិ​ញ​។​ ​ពុ​កពុំ​មា​ន​ពេ​ល​ស្វែ​ង​រ​ក​សាក​ស​ព​កូ​ន​នៅពេ​ល​នោះ​ទេ​ ​ស​ង្ឃឹ​ម​ថា​កូន​យោ​គ​យ​ល់​ ​ហើ​យ​ម​ក​នៅ​ផ្នូ​រ​ដែ​លពុ​ក​ម៉ែ​បា​ន​សា​ង​ស​ង់​សំ​រា​ប់​កូ​ន​តាំ​ង​ពីទ​ស​វ​ត្ស​ឆ្នាំ​ ​១​៩៨​០​ ​ម​ក​។​
រៀ​ង​រាល់​ពេ​ល​ដែ​ល​ពុ​ក​នឹ​ក​ដ​ល់​រឿ​ង​ដ៏​ឈឺ​ចា​ប់​នេះ​ ​ទឹក​ភ្នែ​ក​ពុ​ក​តែ​ង​តែ​ហូ​រ​ចេ​ញ​ម​ក​ ​នេះ​ជាទឹ​ក​ភ្នែ​ក​នឹ​ក​ដ​ល់​កូន​កំ​ស​ត់​ ជា​ទឹ​ក​ភ្នែ​ក​នឹ​ក​ដ​ល់​កា​រ​ឈឺ​ចា​ប់​លើ​ស​ពី​កា​រ​អ​ត់​ធ្ម​ត់​បា​ន​រ​ប​ស់​មនុ​ស្ស​ ​ជា​ទឹ​ក​ភ្នែ​ក​នឹ​ក​ដ​ល់ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​រា​ប់​លា​ន​នា​ក់​ដែល​ត្រូ​វ​ពួ​ក​ប៉ុ​ល​ព​ត​ ស​ម្លា​ប់​ ​និ​ង​ធ្វើ​បា​ប​ដូ​ច​ក្រុ​ម​គ្រួ​សា​រយើ​ង​ដែ​រ​។​

កន្ល​ង​ម​ក​ប្អូ​ន​ប្រុស​ប្អូ​ន​ស្រី​ ​និ​ង​ក្មួ​យ​ៗ​រ​ប​ស់​កូ​ន​បា​ន​ទៅ​ដល់​ផ្នូ​រ​កូ​ន​ ​ហើ​យ​ពុ​ក​ម៉ែ​ក៏​បា​នរៀ​ប​ចំ​ប​ង្សុ​កូ​ល​ឱ្យ​ ​កូ​ន​ផ​ងដែ​រ​។​ ​កូ​ន ​កំ​ស​ត់​ ​សូម​​ព្រលឹ​ង​កូ​ន​ប​ន្ត​តា​ម​ថែ​រ​ក្សា​ពុ​ក​ ​ម៉ែ​ ​ប្អូ​ន​ៗ​ និ​ង​ក្មួ​យ​ៗ​រ​ប​ស់​កូ​ន​ត​ទៅ​ទៀត​។​ ពុ​ក​នៅតែ​សូ​ម​កា​រ​យោ​គ​យ​ល់​ពី​កូ​ន​ដែ​ល​មិន​បា​ន​យ​ក​ស​ព​កូ​ន​ទៅ​ប​ញ្ចុះ​ដោ​យ​ខ្លួ​ន​ឯ​ង​។​ ​ពុ​ក​ត្រូ​វ​អ​ត់ធ្ម​ត់​ ​និ​ង​ធ្វើតា​ម​ប​ញ្ជា​រ​រ​ប​ស់ពួ​ក​ឃា​ត​ក​រ​ ​តែ​កា​រ​អ​ត់​ធ្មត់​នោះ​ហើ​យ​ដែ​ល​រ​ក្សា​ជី​វិត​ពុ​ក​ ​និ​ង​ម៉ែ​កូ​ន​ ​ព្រ​ម​ទាំ​ងផ្ត​​ល់ឱ​កា​ស​ឱ្យ​ពុ​ក​រួ​មចំ​ណែ​ក​ដឹ​កនាំ​ច​ល​នា​ត​ស៊ូរំ​ដោះ​ជា​តិ​ ​និង​ប្រ​ជា​ជ​ន​ពី​រ​ប​ប​ប្រ​ល័​យ​ពូ​ជ​សា​សន៍​ ​ប៉ុ​ល​ ​ព​ត​ ​និ​ង​ក​សា​ងប្រ​ទេ​ស​បា​ន​រី​ក​ច​ម្រើ​ន​រហូ​ត​ស​ព្វ​ថ្ងៃ៕ ដក​ស្រ​ង់ពី​​គេ​​ហ​ទំ​ព័​រ​ ​ស​ម្តេច​ ​ហ៊ុ​ន​​ ​សែន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះរា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com