សាខា​​កាក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​ខេ​ត្ត​កំ​ព​ត យ​ក​អំ​ណោ​យ​ម​នុ​ស្ស​ធ​ម៌ ​​ផ្ត​ល់​ជូន​ប្រ​ជា​ពល​រ​ដ្ឋ​ងា​យ​រ​ង​គ្រោះ​ ​និ​​ង​រ​ង​ផ​លប៉ះ​ពា​ល់ ​ដោយ​សា​រ​ជំ​ងឺ​កូ​វី​ដ-​១​៩​ ចំ​នួ​ន​១​១​៨​គ្រួ​សារ នៅស្រុ​ក​ប​ន្ទាយ​មា​ស​

ខេត្តកំពត ៖​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១​០​ ​ខែ​តុ​លា ​ឆ្នាំ​២​០​២​១​ ​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ជា​​វ ​តា​យ​ ​អ​ភិ​បាល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ និ​ង​ជា​​ប្រ​ធាន​គ​ណៈ​ក​ម្មា​ធិ​កា​រ​សា​ខា​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​ខេ​ត្ត​កំ​ពត​ ​រួ​ម​ដំ​ណើ​រ​​ដោយ​លោ​ក​ លោ​​កស្រី ​អ​ភិបា​ល​រ​ង​ខេ​ត្ត​ ​លោ​ក​ ​លោ​ក​ស្រី​ ស​មា​ជិ​​ក​ ​ស​មាជិ​កា​គ​ណៈ​ក​ម្មា​ធិ​កា​រ​សា​ខា​ ​លោ​ក​ ​លោ​ក​ស្រី​ប្រ​ធាន​ម​ន្ទី​រ​ ​អ​ង្គ​ភា​ព​ជុំ​វិ​ញ​ខេ​ត្ត​ ​ក្រុ​ម​ប្រតិ​​បត្តិ​សា​ខា​ ​អ​នុ​សា​ខា​ ​អ្ន​កស្ម័​គ្រ​ចិ​ត្ត ​និ​ង​យុ​វ​ជ​ន​កា​ក​បា​ទ​ក្រ​ហ​ម​ ​ព្រ​ម​ទាំ​ង​មា​ន​កា​រ​ចូ​លរួ​ម​ពី​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ ​បា​ន​រៀ​ប​ចំ​ពិ​ធី​សំណេះ​សំ​ណា​ល​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និង​នាំ​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​ធ​ម៌​រ​ប​ស់​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុជា ដែល​​មា​នស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត ​ប៊ុន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​ជា​ប្រ​ធា​ន​ ​ទៅ​ផ្ត​ល់​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ងា​យ​រ​ង​គ្រោះ​ និ​ង​រ​ង​ផ​ល​ប៉ះ​ពា​ល់​​ដោ​យ​សារ​ជំ​ងឺ​កូ​វី​ដ​-​១​៩​ ​ចំ​នួ​ន​១១​៨​គ្រួ​សា​រ​ ​ម​ក​ពី​ឃុំ​ទាំ​ង​១​៥ ​នៃ​ស្រុ​ក​ប​ន្ទា​យ​មា​ស​ ​ ពិ​ធី​នេះ​រៀ​ប​ចំ​ធ្វើ​ឡើ​ង​នៅ​ក្នុ​ង​ប​រិ​វេ​ណ​វ​ត្ត​សំរោ​ង​ ​ស្ថិ​ត​នៅ​ក្នុ​ង​ភូ​មិ​សំ​រោ​ង​ ​ឃុំ​សំ​រោ​ង​ក្រោ​ម​ ​ស្រុក​ប​ន្ទា​យ​មា​ស​ ​ខេ​ត្ត​កំ​ព​ត នៅ​ព្រឹ​ក​ថ្ងៃ​ទី​១​០​ ​ខែ​តុ​លា ​ឆ្នាំ​២​០​២​១​ ។

នាឱកាសនោះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រីនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអនុវត្តវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ (Covid-19)​ ដូចខាងក្រោម ៖ ៣ការពារ (១.ពាក់ម៉ាស ២.លាងសម្អាតដៃឲ្យបានញឹកញាប់ ៣.គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ចាប់ពី១ម៉ែត្រកន្លះឡើងទៅ ) ៣កុំ (១.កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ) និង២ចូលរួម (១.ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ២.ស្កេនកូដទីតាំងទប់ស្កាត់ជំងឺកូវីដ-១៩ )។

ចំពោះអំណោយដែលផ្តល់ជូនរួមមាន៖ អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកត្រី១យួរ មី១កេស ម៉ាសក្រណាត់បោកទឹកប្រើបានចំនួន១០ និងថវិកាមួយចំនួនផងដែរ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *