ទាន់ហេតុការណ៍
ទិវា​ជាតិ​នៃ​កា​រ​ចង​ចាំ​ ​២​០​ ​ឧស​ភា​ - សម្តេចតេ​ជោ​ ​ហ៊ុ​ន ​សែ​ន នា​យក​​រ​​ដ្ឋ​​ម​​​ន្ត្រី​​ នៃ​​ព្រះ​រាជា​ណា​ច​ក្រក​​​​​​ម្ពុ​​​​ជា​​ ​ផ្ញើ​សា​រ​លិ​ខិត ក្នុង​ឱកា​ស​ ​«​ទិវា​សេ​រី​ភា​ព​សា​រ​ព័ត៌​មា​ន​ស​ក​លលោ​ក​»​ លើ​ក​ទី​២៨​ - ​សាច់​មា​ន់​ខូ​ច​គុណ​ភា​ព ​រាប់​រ​យ​គី​ឡូ​ក្រា​ម ត្រូវបានន​គ​រ​បាល ប​ង្ក្រា​ប​ដ​ក​ហូត​បា​ន និង​ដុត​បំ​ផ្លា​ញ​ចោល​ - នាវាមុ​ជ​ទឹ​ក ក​ង​ទ័​​ព​​​ជើ​​​ង​​ទឹ​​​ក ​​​​​ឥ​ណ្ឌូ​ណេ​ស៊ី មួយគ្រឿង ​បាន​បា​ត់​​ខ្លួន ​​ជា​មួ​យ​នឹង ​​មនុស្ស​​៥៣នា​ក់​​ - រ​ដ្ឋ​បា​​​ល​​​ខេ​​ត្ត​កំ​​​ព​​ង់​​​ធំ​​ ​​​និ​​ង​​​​​​ស្រុ​​​ក​​ស្ទោ​​​ង​​​ ​បា​ន​​​ស​​​ហ​កា​​រ​​ជា​​មួ​​យ ​ម​​ន្ទី​​​រ​​​សុ​ខា​​ភិ​​​បា​​​ល​ ខេ​​ត្ត​កំ​​​ព​​​ង់​​ធំ​ ​​​ចុះ​​យ​​​ក​​​សំ​​​ណា​​ក ​​ប្រ​​ជា​​​ព​ល​​រ​​ដ្ឋ ​​ចំ​​នួ​​​ន​ ​​0​​​6​​ ​​​នា​​​ក់​​ ​​​ស្រី​0​​3​​​ ​​​នា​​​ក់​ ​​ដែ​​​ល​​បា​​​ល​​​វិ​​​ល​​ត្រ​​​ល​ប់​​ ម​​​ក​​ពី​​​ប​​​ណ្តា​​​រា​​ជ​​​ធា​​​នី​​​ ​​​ខេ​​ត្ត​​​ផ្សេ​ង​​​ៗ​​​ - បាញ់ប្រ​ហា​រ ​នៅ​រ​ដ្ឋតិ​ច​សា​ស់​ ស​ហ​រដ្ឋ​អា​មេ​រិ​ក ​ស្លា​ប់​ម្នាក់​ និ​ង​រ​បួស​៤​នា​ក់ - លោក​ជំ​​​ទា​​វ​​​ ​បា​​ន​​​ ​​ស្រី​មុំ​​​ អ​ភិ​បាល​ខេ​ត្ត​ប៉ៃ​លិ​ន​ ចុះ​ត្រួ​ត​ពិ​និត្យ​ គោ​ល​ដៅ​អ​នុ​វ​ត្ត​ន៍ ​ប​ទ​ប​ញ្ជា​ រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល លើ​កា​រ​បិ​ទ កា​រ​ធ្វើ​ដំ​ណើរ ឆ្ល​​ងពី​ខេ​ត្ត​មួ​យ ទៅ​ខេ​ត្ត​មួ​យ - ​អ​ភិ​​បា​​ល​​​រ​ង​ ​​ខេ​​​​​ត្ត​​​​ស្វា​​​យរៀ​​​ង​ ចុះ​​​ពិ​​​និ​ត្យ​​ អ​​​នុ​​វ​​​ត្ត​​វិ​​​ធា​​​ន​កា​​​រ ​​រ​​ដ្ឋ​​បា​​​ល​​​ជា​​ប​ណ្តោះ​​អា​​​ស​​​ន្ន​​ ​​​ដើ​​​ម្បី​​​ទ​​​ប់​​​ស្កាត់​ ​​​កា​​រ​​​រី​​​ក​​​រា​​​ល​​​ដា​​ល ​​ជំ​​​ងឺ​​​កូ​​វី​ដ​​​-​​​១​​៩​​​ ​​​​ក្នុ​​ង​​ក្រុ​​​ង​​បា​​​វិត​ - សូមប្រយត្ន័ ច​ត​​​គោយ​ន្ត​​ច្នៃ ​​នៅ​​​ចិ​ញ្ចើម​ផ្លូ​វ ​​មិ​ន​មា​ន​​​ភ្លើ​ង​​ស​ញ្ញា ​​ប​ណ្តា​ល​​ឲ្យ​ ​​អ្ន​ក​បើ​ក​​​ម៉ូតូ ​​មិ​ន​បា​ន​​ឃើ​ញ ​​បុ​ក​​​​ស្លាប់​​​ម្នា​ក់​ ​របួស​ស្រាល​​​​​​ម្នា​​​ក់​​​​ - ក្រោយដោះ​លែង​ពី​ ព​ន្ធ​នា​គារ​ អា​ជ្ញា​ធ​រ​ថៃ ​ប​ញ្ចូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ខ្មែ​រ​ ចំ​នួ​ន៩​នាក់ ឲ្យ​ត្រ​ឡ​ប់​មក​ស្រុកវិញ
0

រាជរ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ ​ស​ម្រេ​ចបិ​ទ ​ការ​ធ្វើ​ដំ​ណើ​រ ឆ្ល​ង​កា​ត់​ពី ខេ​ត្ត​មួយ​ទៅខេ​ត្ត​មួ​យ ជា​ប​ណ្តោះ​អាស​ន្ន​ ​រ​យៈ​ពេ​ល១​៤​ថ្ងៃ​ ចា​ប់​ពី​ម៉ោ​ង​សូ​ន្យ ចូ​ល​ថ្ងៃ​ទី៧​ ​រ​ហូត​ដ​ល់​ថ្ងៃ​ទី២​០ ​ខែ​មេ​សា ​ឆ្នាំ​២​០​២​១​

រាជរ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ ​ស​ម្រេ​ចបិ​ទ ​ការ​ធ្វើ​ដំ​ណើ​រ ឆ្ល​ង​កា​ត់​ពី ខេ​ត្ត​មួយ​ទៅខេ​ត្ត​មួ​យ ជា​ប​ណ្តោះ​អាស​ន្ន​ ​រ​យៈ​ពេ​ល១​៤​ថ្ងៃ​ ចា​ប់​ពី​ម៉ោ​ង​សូ​ន្យ ចូ​ល​ថ្ងៃ​ទី៧​ ​រ​ហូត​ដ​ល់​ថ្ងៃ​ទី២​០ ​ខែ​មេ​សា ​ឆ្នាំ​២​០​២​១​

រាជធានីភ្នំ​ពេញ ៖ ​រា​ជ​រ​ដ្ឋា​ភិ​បាល​ក​ម្ពុ​ជា​ ​បា​ន​ស​ម្រេ​ចបិ​ទ​កា​រ​ធ្វើ​ដំ​ណើ​រឆ្ល​ង​កា​ត់​ ​ចេ​ញ​-​ចូ​ល​ ​ពី​ខេ​ត្ត​មួ​យ​ទៅ​ខេ​ត្ត​មួ​យ​​ជាប​ណ្តោះ​អា​​សន្ន​រ​យៈ​ពេ​ល​១​៤​ថ្ងៃ​​ ចា​ប់​ពី​ម៉ោ​ង​សូ​ន្យ​នៃ​ថ្ងៃ​ទី​៧​ ខែ​មេ​សា​ ​ឆ្នាំ​២​០​២​១​ រ​​ហូ​ត​ដ​ល់​ថ្ងៃ​ទី​២០​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​១​។​ ​កា​រ​បិ​ទ​នេះ​ក្នុ​ង​គោ​ល​បំ​ណ​ង​ប្រ​យុ​ទ្ធ​ ​និ​ង​ទប់​ស្កា​ត់​កា​រ​ឆ្ល​ង​រា​ល​ដា​ល​ជំ​ងឺ​កូ​វី​ដ​១​៩​ ​ពី​ខេ​ត្ត​មួ​យ​ ​ទៅ​ខេត្ត​មួ​យ​ទៀ​ត។​ ​នេះ​បើ​យោ​ង​តា​ម​សេ​ច​ក្តី​ស​ម្រេ​ច​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បា​ល ។
​ប៉ុន្តែ​ស​ម្រា​ប់​រា​ជ​ធានី​ភ្នំ​ពេ​ញ​ ​និ​ង​ខេ​ត្ត​ក​ណ្តា​ល ​ត្រូ​វ​បា​ន​ចា​ត់​ទុ​ក​ជា​តំ​ប​ន់​មួ​យ​មិ​ន​ស្ថិ​ត​នៅក្រោ​ម​វិ​សា​ល​ភា​ព​ ​នៃ​កា​រ​ហា​ម​ឃា​ត់​កា​រ​ធ្វើ​ដំ​ណើ​រឆ្ល​ង​កា​ត់​ ​ចេ​ញ​-​ចូ​ល​ ​ទៅ​វិ​ញ​ទៅ​ម​ក​នោះទេ​។​

បើទោះបីជាយ៉ាងណាក្នុងសេចក្តីសម្រេចដែលចេញនៅយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នេះ បានលើកលែងចំពោះ៖
* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក
* ការធ្វើដំណើររបស់មន្ត្រីរាជការសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញដល់កងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យនូវប័ណ្ណសម្គាល់ការងាររបស់ខ្លួន ឯកសារបេសកកម្ម និងឯកសារពាក់ព័ន្ធផ្សេងទៀត
* ការធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ចរបស់ខ្លួន ដោយរួមទាំងការដឹកជញ្ជូនពលករ ដែលធ្វើដំណើរវិលត្រឡប់ពីក្រៅប្រទេស ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ទៅកាន់ស្រុកកំណើតក្នុងគោលបំណងដើម្បីធ្វើចត្តាឡីស័ក
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងេកជន
* រថយន្តពន្លត់អគ្គិភ័យ
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់
* ការដឹកជញ្ជូនកម្មករ ទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ សហគ្រាស ដែលត្រូវមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
* ការធ្វើដំណើររបស់ពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួលបាននូវសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្សមិនឱ្យលើសពី៤នាក់ សម្រាប់ករណីនីមួយៗ
* ការធ្វើដំណើរដោយមូលហេតុចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដែលថ្ងៃទី២០ ខែមេសាផងដែរ។

តាមរយៈសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានី ខេត្ត អនុវត្តវិធានការឱ្យមានប្រសិទ្ធភាព។ គណៈអភិបាលរាជធានី ខេត្ត ក៏ត្រូវបានប្រគល់សមត្ថកិច្ចក្នុងការសម្រេចដាក់ចេញវិធានការគ្រប់គ្រង រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរ ដោយអនុលោមតាមគោលការណ៍ដូចមានចែងក្នុងប្រការ១ខាងលើ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន សម្រាប់ភូមិសាស្ត្រក្រុង ស្រុក ខណ្ឌ ឬឃុំ សង្កាត់ ឬភូមិ ឬទីកន្លែងណាមួយនៅក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ឬក្នុងគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាល ក៏បានណែនាំគណៈអភិបាលរាជធានី ខេត្ត ក្នុងរយៈពេលពីរសប្តាហ៍នេះ ត្រូវចាត់វិធានការចាំបាច់នានា ក្នុងភូមិសាស្ត្ររាជធានី ខេត្តរបស់ខ្លួន សំដៅគ្រប់គ្រង និងធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ព្រមទាំងធានានូវការគោរព និងអនុវត្តវិធានការសុខាភិបាលបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយម៉ត់ចត់ និងខ្ជាប់ខ្ជួន អនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានជាធរមានទាំងនៅក្នុងការគ្រប់គ្រងចរាចរណ៍ និងការដឹកជញ្ជូនមនុស្ស និងទាំងនៅតាមទីតាំងសាធារណៈនានា ពិសេសនៅតាមវត្តអារាម វិហារសាសនា និងទីតាំងផ្សេងទៀត ដែលអាចមានសភាពអ៊ូអរ និងមានមនុស្សជួបជុំគញនាក្នុងចំនួនច្រើន។

គណៈអភិបាលរាជធានី ខេត្ត ក៏មានសិទ្ធបង្កើតយន្តការចាំបាច់នានា ដើម្បីតាមដាន ត្រួតពិនិត្យ និងអនុវត្តវិធានការទាំងឡាយក្រោមខាងលើក្រោមសមត្ថកិច្ចរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា វិធានការរបស់រាជរដ្ឋាភិបាល បានធ្វើឡើងក្នុងគ្រាដែលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ កំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ និងរីកសាយភាយទៅកាន់ខេត្តជាច្រើន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com