ផ្ទះចំនួន០៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូនដល់ អតីតយុទ្ធជនចំនួន ៤គ្រួសារក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ

ខេត្តកំ​ព​ង់​ឆ្នាំង​ ៖ ព្រឹ​ក​ថ្ងៃ​អ​ង្គារ ទី​០​៦​ ​ខែមេ​សា​ ​ឆ្នាំ​២​០​២១​ ​ផ្ទះចំ​នួន​ ​០​៤​ខ្នង​ ​ជា​អំ​ណោ​យ​ដ៏​​ថ្លៃ​ថ្លា​​រ​ប​ស់​ ​សម្តេ​ច​អ​គ្គ​សេ​នាប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន ​នា​យ​ក​រ​ដ្ឋ​មន្ត្រី​នៃ​ព្រះ​រា​ជាណា​ច​ក្រ​ក​ម្ពុ​ជា ​ត្រូ​វ​បា​ន​ប្រ​គ​ល់ជូ​ន​ដ​ល់​អ​តីត​យុ​ទ្ធ​ជន​ក​ម្ពុ​ជា​ ខេត្ត​​​កំ​ព​​ង់​​​ឆ្នាំ​​​ង ​ក្រោ​ម​អ​ធិ​បតី​ភា​ព​ឯ​ក​ឧ​ត្ត​ម ​ ​ធ​ន ​ធឿ​ន​ ​ប្រ​ធា​ន​ស​មា​គ​មអ​តី​ត​យុ​ទ្ធ​ជ​ន​ក​ម្ពុ​ជា​ខេត្ត​ ​ ​ ​ក្រុ​ម​កា​រងា​រ​ ​ស​មា​គ​ម​អ​តីត​យុ​ទ្ធ​ជ​ន​ក​ម្ពុ​ជា ​ខេ​ត្ត​ ​ក្រុ​ង​ ​និ​ងស្រុ​ក​ ​​។ ​
អំ​ណោ​យ​ផ្ទះ​ចំ​នួ​ន០​៤​ ​ខ្ន​ង​ ​បា​នប្រ​គ​ល់​ជូ​ន​ ​០​៤​គ្រួ​សារ​ ​៖​
​ ​ ១. លោក ហោ ចិន្តា រស់នៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
២. លោក អ៊ុយ វណ្ណ: រស់នៅភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង រួមមានសម្ភារៈ អង្ករ០៣បេ ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល ។
៣. លោក ចេង ចន្តា រស់នៅភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង រួមមានសម្ភារ: អង្ករ០៣បេ,ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ ០១យួរ និងថវិកា ២០០,០០០ រៀល។
៤. លោក ទិត្យ ហាក់ រស់នៅភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ រួមមានសម្ភារៈ អង្ករ០៥បេ, ទឹកបរិសុទ្ធ០៤យួរ, មី ម៉ាម៉ា ០១កេស, ត្រីខ ០១យួរ , ទឹកក្រូច០១ កេស , ទឹកត្រី០២យួរ , ទឹកស៊ីអ៊ីវ ០២យួរ,ឃីប០១កញ្ចប់ និងថវិកា ២៥០,០០០ រៀល ។

ក្នុ​ង​ឱ​កា​ស​នោះ ​ឯ​កឧត្តម ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានមានមតិសំណេះសំណាល សួរសុខទុកបងប្អូន អតីតយុទ្ធជន រួមជាមួយគ្រួសារ និងសូមផ្តាំផ្ញើរដល់បងប្អូន ត្រូវចេះថែទាំសុខភាព ការពារខ្លួនក៏ដូចជាក្រុមគ្រួសារ ឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដោយអនុវត្ត នូវវិធានការ ការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *