ទាន់ហេតុការណ៍
បាញ់ប្រ​ហា​រ ​នៅ​រ​ដ្ឋតិ​ច​សា​ស់​ ស​ហ​រដ្ឋ​អា​មេ​រិ​ក ​ស្លា​ប់​ម្នាក់​ និ​ង​រ​បួស​៤​នា​ក់ - លោក​ជំ​​​ទា​​វ​​​ ​បា​​ន​​​ ​​ស្រី​មុំ​​​ អ​ភិ​បាល​ខេ​ត្ត​ប៉ៃ​លិ​ន​ ចុះ​ត្រួ​ត​ពិ​និត្យ​ គោ​ល​ដៅ​អ​នុ​វ​ត្ត​ន៍ ​ប​ទ​ប​ញ្ជា​ រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល លើ​កា​រ​បិ​ទ កា​រ​ធ្វើ​ដំ​ណើរ ឆ្ល​​ងពី​ខេ​ត្ត​មួ​យ ទៅ​ខេ​ត្ត​មួ​យ - ​អ​ភិ​​បា​​ល​​​រ​ង​ ​​ខេ​​​​​ត្ត​​​​ស្វា​​​យរៀ​​​ង​ ចុះ​​​ពិ​​​និ​ត្យ​​ អ​​​នុ​​វ​​​ត្ត​​វិ​​​ធា​​​ន​កា​​​រ ​​រ​​ដ្ឋ​​បា​​​ល​​​ជា​​ប​ណ្តោះ​​អា​​​ស​​​ន្ន​​ ​​​ដើ​​​ម្បី​​​ទ​​​ប់​​​ស្កាត់​ ​​​កា​​រ​​​រី​​​ក​​​រា​​​ល​​​ដា​​ល ​​ជំ​​​ងឺ​​​កូ​​វី​ដ​​​-​​​១​​៩​​​ ​​​​ក្នុ​​ង​​ក្រុ​​​ង​​បា​​​វិត​ - សូមប្រយត្ន័ ច​ត​​​គោយ​ន្ត​​ច្នៃ ​​នៅ​​​ចិ​ញ្ចើម​ផ្លូ​វ ​​មិ​ន​មា​ន​​​ភ្លើ​ង​​ស​ញ្ញា ​​ប​ណ្តា​ល​​ឲ្យ​ ​​អ្ន​ក​បើ​ក​​​ម៉ូតូ ​​មិ​ន​បា​ន​​ឃើ​ញ ​​បុ​ក​​​​ស្លាប់​​​ម្នា​ក់​ ​របួស​ស្រាល​​​​​​ម្នា​​​ក់​​​​ - ក្រោយដោះ​លែង​ពី​ ព​ន្ធ​នា​គារ​ អា​ជ្ញា​ធ​រ​ថៃ ​ប​ញ្ចូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ខ្មែ​រ​ ចំ​នួ​ន៩​នាក់ ឲ្យ​ត្រ​ឡ​ប់​មក​ស្រុកវិញ - រាជរ​ដ្ឋា​ភិ​បា​លក​ម្ពុ​ជា​ ​ស​ម្រេ​ចបិ​ទ ​ការ​ធ្វើ​ដំ​ណើ​រ ឆ្ល​ង​កា​ត់​ពី ខេ​ត្ត​មួយ​ទៅខេ​ត្ត​មួ​យ ជា​ប​ណ្តោះ​អាស​ន្ន​ ​រ​យៈ​ពេ​ល១​៤​ថ្ងៃ​ ចា​ប់​ពី​ម៉ោ​ង​សូ​ន្យ ចូ​ល​ថ្ងៃ​ទី៧​ ​រ​ហូត​ដ​ល់​ថ្ងៃ​ទី២​០ ​ខែ​មេ​សា ​ឆ្នាំ​២​០​២​១​ - យវ​ជន​មួ​យ​រូ​ប ​ដេ​ញចា​ក់​ ​សន្តិ​សុ​​​ខ​​ធ​​​នា​​​គារ​​​ ​​​A​​B​​A​​​ ​ទើ​ប​​ផ្ទុះ​​​អា​​វុ​​​ធ​ ​​​ ​​ប​​​ណ្តាល​​​ឲ្យ​​​ស្លា​​ប់​ ​​នៅ​ខណ្ឌ​​​​សែ​​ន​​​សុ​ខ​​​ - ឈ្មួ​ញ​​ឈើ​​​ក្រ​ញូង ​​​ប្រចាំ​​​ស្រុ​ក​​ភ្នំ​ក្រ​វា​ញ ដែ​ល​​​នៅ​តែ​​បន្ត ​​ដឹ​ក​ជ​ញ្ជូន​​ទៅ ​ព្រំ​ដែន​​​ក​ម្ពុ​ជា​​-​ថៃ ​​ត្រូ​វ​ជា​ប់​អ​ន្ទា​ក់ ស​ម​ត្ថ​កិ​ច្ច - អាជ្ញាធរខេត្តកំពង់ធំអំពាវដល់ប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ - ផ្ទះចំនួន០៤ខ្នង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់ជូនដល់ អតីតយុទ្ធជនចំនួន ៤គ្រួសារក្នុងក្រុងកំពង់ឆ្នាំង និងស្រុករលាប្អៀរ
0

ស្ត្រី​​ព​ល​ក​រ​​​ខ្មែរ​ ​​ជា​ប់​​​ច​​​ត្តា​​​ឡី​​​ស័​ក​ ​​ត្រូ​វ​បា​ន​ពេ​ទ្យ​ឆ្ម​ប ​​នៅ​​​ម​ន្ទី​រ​ពេ​ទ្យ​បង្អែ​ក​​ ក្រុ​ង​​​សិ​រី​សោ​ភ័ណ​ ​​ជួ​យ​​​ស​ម្រា​ល​កូន​ ​​ដោ​យ​​​ជោ​គ​ជ័​យ​

ស្ត្រី​​ព​ល​ក​រ​​​ខ្មែរ​ ​​ជា​ប់​​​ច​​​ត្តា​​​ឡី​​​ស័​ក​ ​​ត្រូ​វ​បា​ន​ពេ​ទ្យ​ឆ្ម​ប ​​នៅ​​​ម​ន្ទី​រ​ពេ​ទ្យ​បង្អែ​ក​​ ក្រុ​ង​​​សិ​រី​សោ​ភ័ណ​ ​​ជួ​យ​​​ស​ម្រា​ល​កូន​ ​​ដោ​យ​​​ជោ​គ​ជ័​យ​

ខេ​ត្តប​​ន្ទា​​​យ​​​មា​ន​ជ័​យ ​៖ លោ​ក​​​វេ​ជ្ជ​ប​ណ្ឌិ​ត​ ​អ៊ា​​​វ​ ​តា​រា​​​វុ​​​ធ​ ប្រ​ធា​​ន​​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​​ក្រុ​ង​​សិ​រី​សោ​ភ័​ណ​​​ប្រា​ប់​​​កា​ល​ពី​​​ថ្ងៃ​ ​ទី​ ​២​​៦​​​ ខែមី​នា​ ​២​០​២​១​ ​ថា​ ​៖​ ​ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​ពិសេ​ស​​​ពេ​ទ្យ​ឆ្ម​ប​​​បា​ន​ធ្វើ​​​ស​ក​ម្ម​ភា​ព​​​ស​ង្គ្រោះ​​​ស្ត្រី​​ជា​​​ព​ល​ក​រ​​ខ្មែ​រ ​​​ដែល​​​ទើ​ប​​​ត្រ​ឡ​ប់​​​ម​ក​ពី​​​ប្រ​ទេ​ស​​​ថៃ​ ​ហើ​យ​​​ឈឺ​ពោះ​​​ស​ម្រា​ល​កូ​ន​​​ភ្លាម​ៗ​ ​ប​ន្ទា​ប់​ពី​​​ប​ញ្ជូ​ន​ម​ក​​​ផ្នែក​​​ស​ម្ភ​ព​​​នៃ​​​ម​ន្ទីរ​ពេ​ទ្យ​ប​ង្អែ​ក​​​ក្រុ​ង​​​សិ​រីសោ​ភ័​ណ​ ។ ​​លោ​ក​​​វេ​ជ្ជ​ប​ណ្ឌិ​ត​​​បា​​​ន​ប​​​ន្ត​​ថា​​​​៖​”​ ​ឥឡូ​វ​​​ទាំ​ង​​​ម្តា​យ​​​ទាំ​ង​​​កូន​​​បា​ន​​​សុ​ខ​​​ស​ប្បា​យ​ ​។​ ​សូ​ម​​អ​រ​គុ​ណ​​​ក្រុ​ម​កា​រ​ងា​រ​​ទាំ​ង​អ​ស់​​​ជា​ពិ​សេ​ស​​​អ្ន​ក​គ្រូ​​​ពេ​ទ្យ​​​ផ្នែ​ក​​​ស​ម្ភ​ព​ ​ដែ​ល​​​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​​​។ ​ពួ​ក​យើ​ង​​​មិ​ន​មែ​ន​​​ជី​វិត​​​អ​ម​តៈ​​​ទេ​ ​ក៍​​ភ​​​យ័​​​ខ្លា​ច​​​ជំ​ងឺ​​(​​​កូ​​​វី​ត​ ​១​៩​)​ ​ដ៍​​​កា​ច​​​សា​ហា​វ​​នេះ​ដែ​រ​ ​។​​​យើ​ង​​​ក៍​មាន​​​ក្រុ​ម​គ្រួ​សា​រ​​​ប្រ​ព​ន្ធ​​កូ​ន​​​ដូ​ច​គ្នា​ ​សូ​ម​​​អ​នុ​វ​ត្ត​​វិ​ធា​ន​កា​រ​​​សុ​ខាភិ​បា​ល​ ​៣​​កា​រ​ពា​រ ​៣​​កុំ​ ​អោ​យ​បាន​​​គ្រ​ប់​គ្នា​ ​”​ ។​​​​​ក្រុ​ម​គ្រូ​ពេ​ទ្យ​​ពេ​ទ្យ​ឆ្ម​ប​​​ក្នុ​ង​​​ឯក​ស​ណ្ឋា​ន​​​គ្រូ​ពេទ្យ​​​បំ​ពេ​ញ​កា​រ​ងា​រ​​ក្នុ​ង​​​បេ​ស​ក​ក​ម្ម​​​ប្រ​យុ​ទ្ធ​​​ប្រឆាំ​ង​នឹ​ង​​​ជ​ម្ងឺ​​​កូ​​​វីត​​​១​៩​​​បា​ន​ផ្ត​ល់​​​សេវា​​​សុ​ខា​ភិ​បា​ល​​​មា​ន​​ប្រ​សិ​ទ្ធ​ភា​ព​​​មួយ​​​ដ​ល់​​​ស្ត្រី​​​មា​តា​​និ​ង​​​ទា​រ​ក​​​ដែ​ល​​ទើ​ប​​​ស​ម្រា​ល​​​នេះ​ ​។​​

​យោង​អ្នក​គ្រូពេទ្យ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​បានអោយដឹងថា ៖ ប្រតិបត្តិ​ការសង្គ្រោះ សម្រាល​ដោយ​ជោគជ័យ​នោះបាន​ធ្វើ​កាលពី​ថ្ងៃទី​២៤ ​ខែមីនា ឆ្នាំ​២០២១​មកម្ល៉េះ ប៉ុន្តែ​ព័ត៌មាន​នេះ​ទើបតែ​អាច​ប្រាប់​បាន​នាពេលនេះ ។​ប្រភព​បាន​បន្តថា ៖ ស្ត្រី​វ័យក្មេង​ជា​ម្តាយ​ដែល​សម្រាលកូន​លើកដំបូង​នោះ​មានឈ្មោះ ម៉ៅ ស្រី​ប៉ុច អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។​ស្ត្រី​ពលករ​នេះ​ទើបបាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៣​ ខែមីនា ហើយ​ទទួល​ការត្រួតពិនិត្យ ផ្តល់​សំណាក​រក​មេរោគ​កូ​វីត ១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ សាលា​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​មានជ័យ​ក្រុង​សិរីសោភ័ណ ហើយ​បាន​បញ្ជូនមក​សម្រាលកូន​នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ ។​​ពេទ្យ​ផ្នែក​សម្ភព​បាន​បន្តថា ៖ ដោយសារ​ស្ត្រី​នេះ​មាន​ស្ថានភាព​និង​សមាសភាព​ដូចខាងលើ ទើប​គ្រូពេទ្យ​ត្រូវដាក់​នាង​អោយនៅ​បន្ទប់​ដាច់ឡែក​នៃ​កូ​វិត​១៩ ។ ហើយ​ពេទ្យ​ផ្តល់​សេវា​ក័៏ត្រូវមាន​ឯកសណ្ឋាន និង​លក្ខណៈសម្បត្តិ​ពិសេស​ដែរ ។​

​សូមបញ្ជាក់ថា តាំងពីដើម​គ្រា​នា​ចុងឆ្នាំ​២០២០ មក ក្នុងចំណោម​ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បង្ការ​ជម្ងឺ​កូ​វីត ១៩ នៅ​មណ្ឌល​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ស្ត្រី​ត្រូវ​សម្រាលកូន​ជិត​១០​នាក់​ដែរ ។​ពួកគេ​សុទ្ធតែ​បាន​ជោគជ័យ ហើយលើកនេះ ក្រុម​​​ពេ​ទ្យ​ឆ្ម​​ប​​នៅ​​​ម​ន្ទី​រ​​ពេទ្យ​ប​ង្អែ​ក​​​ក្រុ​ង​​​សិ​រី​សោ​ភ័​ណ​​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​​បា​ន​​​ជួ​យ​​​ស​ម្រា​ល​កូ​ន​​​ដោ​យ​​​ជោ​គ​ជ័​យ​​​ដល់​​​ស្ត្រី​​​ព​ល​ក​រ​​​ខ្មែ​រ​​​ម្នា​ក់​​​ដែល​​​បា​ន​​​នឹ​ង​​​កំពុ​ង​​​ធ្វើ​​​ច​​​ត្តា​​ឡី​​​ស័​ក​​​ផ​ង​ ​​​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168 | អ៊ីម៉ែល ៖ mailtobot168@gmail.com