ក​ម្លាំង​​ជំ​​​នា​​ញ ​ឃា​ត់​ខ្លួន​​បុរ​ស​ម្នា​ក់​ ​ ​ប្រ​ឌិ​ត​ព័​ត៌​មាន​ រឿ​ង​ចា​ក់​វ៉ា​ក់​សាំ​ង​ ​តា​ម​ប​ណ្តា​ញ​ស​ង្គ​ម​ ​ដោ​យ​បំ​ភ័​យ ក​ម្ម​ក​រ​កុំ​ឲ្យ​ទៅ​ចា​ក់​វ៉ាក់សាំង

រាជធានីភ្នំ​ពេ​ញ ៖ នៅថ្ងៃទី២៤ ខែ​មីនា​ ​ឆ្នាំ​២០​២​១​នេះ​ ក​ម្លាំង​ជំ​នា​ញតាម​ចា​ប់​ខ្លួ​ន​បាន​ហើ​យ​ជ​ន​ដែ​​ល​ប្រ​ឌិ​តព័​ត៌​មា​ន​មិន​ពិ​ត​ ​ពា​ក់ព័​ន្ធ​កា​រ​ចា​ក់វ៉ាក់​សាំ​ង​រ​ប​ស់ចិ​ន​ ​ដែ​ល​ប្រ​ឆាំង​ជំ​ងឺ​កូ​វី​ដ​-​១៩ ​។

បុគ្គលដែលប្រឌិតព័ត៌មានរឿងចាក់វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ-១៩របស់ចិន ហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ដើម្បីបំភ័យកម្មករកុំឲ្យចាក់នោះ ត្រូវកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបានហើយ។ ចាប់ខ្លួននេះបានធ្វើឡើងនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈជននេះកំពុងបើកឡានចូលមករាជធានីភ្នំពេញ។ ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីធ្វើការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

សូមជំរាបថា បុគ្គលរូបនេះបានថតវីដេអូប្រឌិតព័ត៌មានពាក់ព័ន្ធជាមួយវ៉ាក់សាំងនេះ និងប្រាប់ទៅកម្មករកុំឲ្យចាក់វ៉ាក់សាំងនេះ ព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ អាយុជីវិតក្រោយ ចាក់រួច។ យ៉ាងណាមិញ ក្រោយទទួលបានវីដេអូប្រឌិត មានចេតនាញុះញង់នេះ កម្លាំងជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតឈានដល់ការឃាត់ខ្លួនបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *