អភិ​បាល​ខេ​ត្ត​កំព​ង់​ធំ ​ជំ​រុញ​ឲ្យ​អាជ្ញា​ធ​រ​ក្រុ​ងស្រុ​ក​ និ​ង​ម​ន្ទី​រអ​ង្គ​ភា​ព ​ចា​ត់​វិ​ធាន​កា​រ ទ​ប់​ស្កាត់​កា​រ​រីក​រា​ល​ដាល​ ​ជំ​ងឺកូ​វី​ដ​១៩ និ​ង​ត្រៀ​មល​ក្ខ​ណ: ប​ន្ត​កា​រគ្រ​ប់​គ្រ​ង ប​ង​ប្អូ​ន​ពល​ករ ដែ​ល​វិល​ត្រ​ល​ប់ពី ប្រ​ទេ​ស​ថៃ​

ខេ​ត្ត​កំ​ពង់​ធំ ៖ ​នៅ​ក្នុង​កិ​ច្ច​ប្រជុំ​ប​ន្ទា​ន់​មួ​យ ​នា​ព្រឹ​ក​ថ្ងៃ​ទី ​៩​ ​ខែ​មី​នា ​ឆ្នាំ​២​០​២​១ ​នៅ​សា​លប្រ​ជុំ​សា​លាខេ​ត្ត​កំ​ព​ង់ធំ ឯ​កឧ​ត្ត​ម​ សុ​ខ​ ​លូ​ ​អភិ​បា​ល​ខេត្ត​កំ​ព​ង់ធំ បានជំ​រុ​ញ​ឲ្យ​អាជ្ញា​ធ​រ​ក្រុ​ងស្រុ​ក​ ​និ​ងម​ន្ទី​រ​អង្គ​ភា​ព​ ចា​ត់​វិ​ធា​ន​ការ​ កា​រ​ទ​ប់ស្កា​ត់​កា​រ​រី​ក​រា​លដា​ល​នៃ​ជំ​ងឺ​កូវី​ដ​១​៩និ​ង​ត្រៀ​មល​ក្ខ​ណ​:​ប​ន្តកា​រ​គ្រ​ប់​គ្រ​ងប​ង​ប្អូ​ន​ព​ល​ក​រដែ​ល​វិ​លត្រ​ល​ប់​ពីប្រ​ទេ​ស​ថៃ​ យ​ក​ម​កម​ណ្ឌ​ល​ច​ត្តាឡឺ​ស័​ក​ ​និ​ងប​ន្ត​អ​ប់​រំ​ធ្វើ​ការ​ផ្ស​ព្វ​ផ្សា​យ​នៅ​តាម​មូ​ល​ដ្ឋា​ន​ឲ្យបា​ន​ទូ​លំ​ទូលា​យ​ ​ជា​ពិ​សេ​សអ​នុ​វ​ត្ត​តា​ម​កា​រណែ​នាំ​រ​ប​ស់​ក្រសួ​ង​សុ​ខា​ភិបា​ល​ ​ដើ​ម្បីរួ​ម​គ្នា​ទប់​ស្កា​ត់​កា​រ​ឆ្លង​រី​ក​រា​ល​ដា​លនៃ​ជំ​ងឺ​កូ​វី​ដ១​៩​។

ឯ​ក​ឧត្ត​ម​ប​ន្តទៀ​ត​ថា​ ​សូ​មអា​ជ្ញា​ធ​រ​ក្រុ​ង​ស្រុក​ ​ត្រូ​វ​គ្រ​ប់​គ្រង​អោ​យ​បា​ន​ នូ​វ​កា​រ​វិ​ល​ត្រ​ឡ​ប់​រប​ស់​ប​ង​ប្អូ​នប្រ​ជា​ព​ល​រដ្ឋ​ដែ​ល​ម​កថ្មី​ពី​ក្រៅ​ប្រ​ទេស​ ​ត្រូ​វ​ធ្វើ​ការ​ស្រ​ង់​ស្ថិ​តិ​ និ​ង​នាំ​យក​ទៅ​ម​ណ្ឌ​ល​ចត្តា​ឡឺ​ស័​ក​ឲ្យបា​ន​គ្រ​ប់​គ្នា​។ ​ ​

​ប​ន្ទា​ប់​ពីប​ញ្ច​ប់​នៃ​កិ​ច្ច​ប្រ​ជុំ ​ឯ​ក​ឧ​ត្ត​ម ​សុ​ខ ​លូ​ ​អ​ភិបា​ល​ខេ​ត្តកំ​ពង់​ធំ​ ​ព្រម​ទាំ​ង​ក្រុ​ម​កា​រ​ងា​រ ​បា​ន​ប​ន្ត​ចុះ​ពិនិ​ត្យ​ទី​តាំ​ង​មណ្ឌ​ល​ធ្វើ​ច​ត្តា​ឡីស័​ក​ ​រ​បស់​ខេ​ត្ត​ នៅ​វិ​ទ្យា​ល័​យកំ​ព​ង់​ធំ​ផង​ដែរ​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *