សម្តេច​អ​​​គ្គ​​ម​​​ហា​​សេ​នា​​ប​​​តី​​តេ​​​ជោ​ ​​ហ៊ុ​​​ន​​ ​​​សែន​​ ​​​នា​​យ​​​ករ​​ដ្ឋ​ម​​​ន្រ្តី​​ក​​​ម្ពុ​​ជា​ ស​ម្រេ​ចបិ​ទ សា​លារៀ​ន​នៅភ្នំ​ពេ​ញ និ​ងខេ​ត្ត​ក​ណ្តាល ចំនួន២​ស​ប្តាហ៍​

រាជធានីភ្នំ​ពេ​ញ​ ៖​ ​សម្តេ​ច​អ​គ្គ​ម​ហា​សេនា​ប​តី​តេ​ជោ ​ហ៊ុ​ន​ ​សែន​ ​នា​យ​ករ​ដ្ឋ​ម​ន្រ្តី​ក​ម្ពុ​ជា ​បាន​ប្រ​កា​ស​ពី​ការ​ស​ម្រេ​ច ​បិ​ទ​សាលា​រៀ​ន​ទាំង​រ​ដ្ឋ​និ​ង ​ឯ​ក​ជន រ​យៈ​ពេ​ល​​២​ស​ប្តាហ៍​ដោ​យ​សា​រតែ​កា​រ​រា​ល​ដា​លកូ​វី​ដ​-​១​៩​ ​កាន់​តែ​ធ្ង​ន់​ធ្ង​រ ​។​ ​ចំ​ណែក​ក្រ​សួ​ង​ក្រ​សួង​អ​ប់​រំ ​យុ​វ​ជ​ន​និង​កី​ឡា បា​ន​ចេញ​នូ​វ​សេ​ច​ក្តីជូ​នដំ​ណឹ​ង​ស្តី​ពីកា​រ​ផ្អា​ក​ដំ​ណើរ​កា​រ​គ្រឹះ​ស្ថា​ន​សិ​ក្សា​សាធា​រ​ណៈ​ ​និ​ង​ឯក​ជ​ន​ជាប​ណ្តោះ​អា​ស​ន្នរ​យៈ​ពេ​ល​២​សប្តា​ហ៍​នៅ​រា​ជ​ធានី​ភ្នំ​ពេញ​ ​និ​ង​ខេត្ត​ក​ណ្តា​ល​ជា​ផ្លូវ​កា​រ​ផ​ង​ដែរ​ ​។​

​​ចំពោះ​ប​ងប្អូ​ន​ដែ​ល​ត្រូ​វរៀ​ប​ពិ​ធី​ម​ង្គល​កា​រ​ក្នុ​ង​កាលៈ​ ​ទេ​សៈ​ នេះ ស​ម្តេចបា​ន​ស្នើឲ្យ​មា​ន​កា​រព​ន្យា​ពេល ប៉ុ​ន្តែ​បើ​មិ​នអា​ច​ ​ពន្យា​បា​ន​ទេ គួ​រ​កា​ត់​បន្ថ​យ​ចំ​នួ​ន​ភ្ញៀវ​ឲ្យ​នៅ​តិ​ច​បំផុ​ត​ ​។​

​ស​ម្តេ​ច​ក៏បា​ន​​​ស្នើ​ឲ្យ​អ្នក​ជា​ប់​ពា​ក់​ព័ន្ធ​ព្រឹ​ត្តិ​ការ​ណ៍​ ​ស​ហគ​ម​ន៍ ២​០​ ​កុម្ភៈ​ ​ដែ​ល​មា​នអ្ន​ក​រ​ត់​តាក់​ស៊ី​ ​ម៉ូ​តូ​ឌុប​ ​ឬ​ ​អ្នក​រ​ត់​កង​បី​ ​សុំ​ទៅយ​ក​សំ​ណា​ក​​និ​ង​ធ្វើ​ច​ត្តាឡី​ស័​ក​រ​យៈពេ​ល​១​៤ថ្ងៃ​។​

ស​ម្តេ​ច​ក៏​បា​ន​អំ​ពា​វនា​វ​ឲ្យ​ព​ល​រ​ដ្ឋនៅ​ភ្នំ​ពេ​ញ បើ​មិ​ន​មា​ន​ការ​ចាំ​បា​ច់​កុំចេ​ញ​ទៅ​ក្រៅ​ផ្ទះ​ និ​ង​បានស្នើ​ទៅ​អ្ន​កនៅ​តា​មប​ណ្តា​ ​ខេត្ត​ គួ​រ​ព​ន្យាពេ​ល​ម​ក​កា​ន់​រាជ​ធា​នី​ភ្នំ​ពេ​ញមួ​យ​រ​យៈ​ ប្រ​សិន បើ​មិ​ន​មាន​កា​រ​ចាំបា​ច់​ទេ​នោះ ​៕​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *