សមត្ថ​កិច្ច​ច​ម្រុះខេត្ត​ព្រះ​វិហា​រ​ ​ចុះប​ង្ក្រា​បរោ​ង​ស្តុក​ ​ល​ក់ ​និង​ចែ​ក​ចាយ​ផល​ ​អនុ​ផ​ល​ព្រៃឈើ​ ​គ្មាន​ច្បា​ប់​មួ​យ​កន្លែ​ង

ខេត្ត​ព្រះ​វិ​ហារ ៖ ​កា​ល​ពី​ថ្ងៃ​ទី១​៧​កុ​ម្ភះ​ឆ្នាំ​២​០​២​១ ​នៅ​ជិ​តរ​ង្វ​ង់​មូ​ល​ស្រ​អែ​ម​ ​ស្ថិត​ក្នុ​ង​ភូ​មិ​ស្រ​អែ​ម​ ​ឃុំស្រ​អែ​ម​ ​ស្រុ​ក​ជាំ​ក្សាន្ត​ ព្រះ​រា​ជ​អា​ជ្ញា​រ​ង​ នៃ​អ​យ្យ​កា​រ​អ​មសា​លា​ដំ​បូ​ង​ខេ​ត្ត​ព្រះវិ​ហា​រ​ ​លោក​ ​វុ​ធ​ ​សា​វី​ បា​ន​ដឹ​ក​នាំ​កម្លាំ​ង​ស​ម​ត្ថ​កិ​ច្ច​ច​ម្រុះ​ខេ​ត្ត​ ​និ​ង​ម​ន្ត្រី​មូ​លដ្ឋា​ន​ ​ចុះ​ប​ង្ក្រា​ប​រោងស្តុ​ក​ឈើ​ ​លក់​ ​និ​ង​ចែ​ក​ចាយ​ផល​ ​អ​នុផ​ល​ព្រៃ​ឈើ​ ដ៏​ធំ​មួ​យ​ក​ន្លែង​ ​ហើ​យ​ឈា​ន​ទៅ​រឹ​ប​អូស​ឈើ​ប្រ​ណិ​ត​ ​និ​ង​ឈើ​កែ​ច្នៃ​ជា​ច្រើ​នម៉ែ​ត្រ​គូ​ប​ ​រួម​ទាំ​ង​ឧ​ប​ក​រ​ណ៍​កែ​ច្នៃឈើ​ជា​ច្រើ​ន​ប្រ​ភេទ​ ​និ​ង​ច្រើ​ន​គ្រឿ​ង​ ​មា​នត​ម្លៃ​ច្រើ​ន​ម៉ឺ​ន​ដុ​ល្លា​រ​។

ព្រះ​រា​ជ​អា​ជ្ញារ​ង​ ​នៃអ​យ្យ​កា​រអ​ម​សា​លាដំ​បូ​ងខេ​ត្ត​ព្រះ​វិ​ហារ​ ​លោ​ក ​វុ​ធ​ សា​វី​ បា​ន​ថ្លែ​ងប្រា​ប់​អ្នក​សា​រព័​ត៌​មា​ន​ឲ្យដឹ​ង​ថា​ ​ក្រោយ​ទ​ទួ​ល​បាន​ប​ទ​ប​ញ្ជាពី​លោ​ក​ ទី​ ​សុ​វិន​ថា​ល់​ ព្រះ​រា​ជ​អា​ជ្ញា ​នៃ​អ​យ្យកា​រ​អ​ម​សាលា​ដំ​បូ​ង​ខេ​ត្តព្រះ​វិ​ហា​រ​ នោះ​ម​ក​ លោ​ក​បា​ន​ដឹ​ក​នាំស​ម​ត្ថ​កិ​ច្ច​ច​ម្រុះ ​មន្ត្រី​ព្រៃ​ឈើ​ផ្នែ​កជាំ​ក្សា​ន្ត​ ​សង្កា​ត់​រ​ដ្ឋ​បា​ល​ព្រៃឈើ​ក​ន្ទួ​ត​ និ​ង​ម​ន្ត្រី​ជា​ច្រើ​នទៀ​ត​ ចុះ​ប​ង្រ្កា​បទី​តាំ​ង​សិប្ប​ក​ម្ម​កែ​ច្នៃឈើ​ ​ល​ក់​ ​និ​ង​ចែក​ចា​យ​ផ​ល​-​អ​នុផ​ល​ព្រៃ​ឈើ​ ​ដោ​យ​ខុស​ច្បា​ប់​ ​ដ៏​ធំ​មួយ​ក​ន្លែ​ង​ ​ហើ​យបា​ន​ឈា​ន​ទៅ​ដក​ហូ​ត​វ​ត្ថុ​តា​ង​ ឈើ​ប្រ​ណិ​ត​ប្រ​ភេ​ទ​បេ​ង ​ធ្ន​ង់​ ​ឈើ​កែ​ច្នៃ​បា​ន​ជា​ច្រើ​ន​ម៉ែ​ត្រគូ​ប​ ​និ​ង​ស​ម្ភា​រៈកែ​ច្នៃ​ឈើ​ជា​ច្រើ​ន​ប្រ​ភេទ​ទៀ​ត​ ​ផ​ងដែ​រ​។

លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបាននៅពេលនេះ នៅមិនទាន់ដឹងពីចំនួនពិតប្រាកដនៅឡើយទេ ព្រោះខណៈនេះ មន្ត្រីជំនាញព្រៃឈើ កំពុងធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត នៃផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការតាមច្បាប់។ លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាក់ទៀតថា លោកនឹងធ្វើការបង្រ្កាបដោយមិនលើកលែងជាដាច់ខាត ចំពោះការបើកកន្លែងរកស៊ីដោយល្មើសនឹងច្បាប់ហាមឃាត់ រីឯការបង្ក្រាបនោះ គឺនឹងធ្វើឡើងចំពោះជនណា ដែលនៅតែមិនព្រមអនុវត្តតាមការកំណត់ដោយច្បាប់ មិនចំពោះតែបទល្មើសព្រៃឈើនោះទេ អ្នកប្រព្រឹត្តល្បែងស៊ីសង ក៏ត្រូវតែចាត់វិធានការផ្លូវច្បាប់ ឲ្យខាងតែបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *