អាជ្ញា​ធរ​ ខេ​​​ត្តប​ន្ទា​យមា​ន​ជ័​យ ឃា​ត់​ខ្លួ​ន​​ មេ​ខ្ស​​ល់​​២​​​នាក់​ ​អ្នក​​​ដឹ​ក​ជញ្ជូ​ន​​​ម្នា​ក់ ​​និ​ង​​ព​ល​ក​រ​​៤​​នាក់ ​​នៅ​​​ស្រុ​ក​​​ស្វាយ​ចេ​ក

ខេ​ត្ត​ប​ន្ទាយ​មា​ន​ជ័យ ​៖ ​កម្លាំ​ង​​​ន​គ​រ​បា​ល​​ខេ​ត្ត​​​និ​ង​​ក​ម្លាំ​ង​​ន​គ​រ​បា​ល​​ស្រុ​ក​​​ស្វា​យចេ​ក​ ​បា​ន​ធ្វើ​​កា​រ​ឃា​ត់​​​រ​ថយ​ន្ត​​​បា​ន​​១​​​គ្រឿ​ង​​​ម៉ា​ក​​កា​​​ម៉ា​​​រី​​​បា​​ឡែ​​​ន ​ព​ណ៌​​​ឆ្លូ​ញ ​ពា​ក់​​​ស្លា​ក​​​លេ​ខ​ បា​ត់​ដំ​បង​​​. ​​2A​.​8​5​8​7​ ​ដឹក​ជ​ញ្ជូ​ន​​ព​ល​ក​រ​​ខ្មែ​រ​​​ប្រុ​ស ​ស្រី​ ​ចំ​នួ​ន​​៤​​​នាក់​ ​នៅ​​​ចំណុ​ច​​​មុ​ខ​​​ក្លោង​ទ្វា​រ​​​ផ្លូវ​​​ចូ​ល​​ភូ​មិ​​តេ​​​ជោ​​ភ្នំ​​​ឆ័​​​ត្រ​ ស្ថិ​ត​ក្នុ​ង​​​ភូ​មិ​​តេ​​​ជោ​​​ភ្នំ​​ឆ័​​​ត្រ​ ឃុំ​​​ស្វា​យ​ចេក​ ​ស្រុ​ក​​ស្វា​យ​ចេ​ក ​ខេ​ត្ត​បន្ទា​យ​មា​ន​ជ័យ ​នៅ​វេ​លា​​ម៉ោ​ង​​​៨​​និ​ង​​​១៥​​​នាទី​​​យ​ប់​​ថ្ងៃ​ទី​​១​៨ ​​ខែ​កុម្ភៈ ​​ឆ្នាំ​​២​០​២​១ ។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ​ការឃាត់ខ្លួន​មាន​មេខ្យល់​និង​ពលករ​នេះ​អនុវត្តតាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ។​លោក​វរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា អ្នកបើករថយន្ត​ឈ្មោះ ហ៊ីង ពេជ្រ​ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ថ្នល់បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ រថយន្ត ម៉ាក​កាំ​ម៉ា​រី​បា​ឡែ​ន ពណ៍​ឆ្លូញ សេរី​2002 ពាក់​ស្លាក​លេខ​បាត់ដំបង​2A.8587 នៅក្នុង​រថយន្ត​មាន​ពលករ​ខ្មែរ​ចំនួន​៤​នាក់ ស្រី​២​នាក់​១​ឈ្មោះ ម៉ៃ រ៉ុង ប្រុស អាយុ​៤៣​ឆ្នាំ​២​ឈ្មោះ កិន ឡា ភេទ​ស្រី អ​យុ​៣៦​ឆ្នាំ ទាំង​២​នាក់ នៅ​ភូមិ​អំពៅ​ដៀប ឃុំ​ជ្រួយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​៣​ឈ្មោះ ផុន ម៉េ​ត ប្រុស អាយុ​២០​ឆ្នាំ​៤​ឈ្មោះ គង់ ចាន់​ណាត ភេទ​ស្រី​អាយុ ២៣​ឆ្នាំ ទាំង​២​នាក់​នៅ ភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។​

​លោក​វរសេនីយ៍ឯក ជា ស្លូញ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​ក្រោយពី​ឃាត់​និង​សួរនាំ​អ្នកបើករថយន្ត​និង​ពលករ​ទាំង​៤​នាក់ ​កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ឃាត់ខ្លួន​មុខសញ្ញា​ជា​មេខ្ស​ល់​បាន​ចំនួន​២​នាក់ នៅលើ​ផ្លូវជាតិ​លេខ​៥៨​ខាងជើង​ភូមិ​ក្តឹប​ថ្ម ចម្ងាយ​ប្រហែល​២៥០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​១​ឈ្មោះ ចាំ ណុ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ​២​ឈ្មោះ សរ វិត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។ជនសង្ស័យ​ទាំង​២​នាក់ រស់នៅ​ភូមិ​ថ្នល់បំបែក ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​លោក​អធិការ​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ជនសង្ស័យ​ជា​មេខ្ស​ល់​ទាំង​២​នាក់​និង​អ្នក​ដឹកជញ្ជូន​១​នាក់​និង​ពលករ​ខ្មែរ​ចំនួន​៤​នាក់ កំពុងធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក​ និង​រៀបចំ​សំណុំរឿង​បញ្ជូនមក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​មាន​វិធាន​ការបន្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *