លោក ហ៊ុន ម៉ា​នី ដឹកនាំ​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ជាង​៥០០​នាក់ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖ លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង​មណ្ឌល​កំពង់ស្ពឺ​, ប្រធាន​គណៈកម្មការ​ទី​៧​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ជា​ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០ បាន​ដឹកនាំ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​លោក ចំនួន ៥១៣​នាក់ ដើម្បី​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ថ្នាំពេទ្យ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ប្រមាណ​ជិត​៣,០០០​នាក់ នៅ​សាលារៀន​បឋមសិក្សា​ប្រជុំ​មិត្ត ភូមិ​ខ្វិត ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ ព្រមទាំង​មាន​អាហារ​សាមគ្គី​ចែក​ជូន​ជា​អាហារសម្រន់​នំ​បុ័ង និង​ទឹក​សុទ្ធ​ផងដែរ​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នា​ឱកាស​នេះ ដឹកនាំ​ដោយ​ផ្ទាល់​ពី​លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​វ័យក្មេង អមដំណើរ​ដោយ​លោក សំ រិទ្ធី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ​, លោក លេង ផា​លី រដ្ឋលេខាធិការ​ក្រសួង​ផែនការ និង​ប្រធាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ដោយ​មាន​ការចូលរួម​សហការ​ពី​៖ កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនកា​រ​, លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​, លោក លី សុន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ឧដុង្គ លោក ហួ ឈុន​គ្រី ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​ពាំង​ល្វា​, លោក អោ វណ្ណ​ថេន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ស្ពឺ​, លោក ងួន វាសនា អភិបាល​ស្រុក​ឧដុង្គ ជាពិសេស​គឺ​លោកគ្រូ​-​អ្នក​គ្រូពេទ្យ​របស់​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី សាខា​សកម្មជន​ក្រុមការងារ​យុវជន​គណបក្ស​រាជធានី​ភ្នំពេញ និង មន្ទីរ​ជុំវិញ​ខេត្ត​ដែល​ពាក់ព័ន្ធ​។​

​ជំងឺ​ដែល​បាន​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​រួមមាន​៖ ជំងឺ​ទូទៅ ជំងឺ​ផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឫសដូងបាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ករ ជំងឺ​តម្រងនោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង ផ្នែក​ប្រព័ន្ធ​ប្រសាទ​និង​បំបាត់​ការឈឺ​ចុកចាប់ មន្ទីរពិសោធន៍​(​វិភាគ​ឈាម​) វះកាត់​តូច និង​ព្យាបាល​របួស …​។​ល​។​

​ការចុះពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នេះ គឺ​កើត​ចេញពី​ស្មារតី​មនុស្សធម៌​សុទ្ធសាធ ស្តែង​ចេញ​ពី​សេចក្តីស្រឡាញ់​បងប្អូន ប្រជាពលរដ្ឋ ក្នុងនាម​ឈាមជ័រ​ខ្មែរ​ដូច​គ្នា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​រួបរួម​គ្នា​តែមួយ អនាគត​តែមួយ ពោល​គឺ​ការព្យាបាល​មិន​ប្រកាន់​បក្សពួក ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ​មួយចំណែក​ផងដែរ​។ បញ្ហា​សុខភាព គឺជា​មូលដ្ឋាន​គ្រឹះ​ដើម្បី​ឆ្ពោះទៅរក ភាពជោគជ័យ​សុភមង្គល ជូន​គ្រួសារ និង​សង្គមជាតិ​។​
​សូម​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​៨៥​ខែ (​ថ្ងៃទី​០២ ខែ​ធ្នូ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២០) រយៈពេល​៨​ឆ្នាំ ដែល​គិត​ចាប់ពី​ថ្ងៃ​បង្កើត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​២១៤​លើក ជាពិសេស​ដោយ​មាន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី បាន​ចូលរួម​ចំនួន​៤,២៧៥​នាក់ (​បួន​ពាន់​ពី​រយ​ចិបសិប​ប្រាំ​នាក់​) បាន​ពិនិត្យ និង​ព្យាបាល​ជំងឺ ព្រមទាំង​ចែក​ថ្នាំ​ដោយ​ឥតគិតថ្លៃ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​៥២០,៤៦១​នាក់ (​ហាសិប​ពីរម៉ឺន​សូន្យ​ពាន់​បួន​រយ​ហុកសិប​មួយ​នាក់​) ក្នុងនោះ​ស្ត្រី​មាន​ចំនួន​៣៤៩,៨៩១​នាក់ (​សាមសិប​បួន​ម៉ឺន​ប្រាំបួន​ពាន់​ប្រាំបី​រយ​កៅសិប​មួយ​នាក់​) ។​

​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី មានលទ្ធភាព​ចុះ​ពិនិត្យ ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​តាម​តំបន់​មូលដ្ឋាន​ដាច់ស្រយាល តាម​ខ្នង​ផ្ទះ​ដោយ​ផ្ទាល់​នេះ​ដោយសារតែ​មាន​ការគិត​គូរ ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ដោយ​លោក​បាន​គាំទ្រ​ណែនាំ និង​ចង្អុលបង្ហាញ​ប្រកប​ដោយ​ស​មានធម៌ ភាពឈ្លាសវៃ និង​ប្រកបដោយ​ថាមពល ដើម្បី​អោយ​សកម្មភាព​ម​នុស្ស​ធម៌​នេះ កើតមាន​ក្នុង​ន័យ​ចង់ឃើញ ជនរួមជាតិ​មាន​សុខភាព​ល្អ ក្នុងពេល​ដែល​ប្រទេសជាតិ​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​រីកចម្រើន​ឥតឈប់ឈរ ដែល​ទាំងអស់​នេះ​កើតចេញ​ពី​ការតស៊ូ ការបូជា​លះបង់​អស់​កម្លាំងកាយ កម្លាំងចិត្ត កម្លាំង​ប្រាជ្ញា ពេលវេលា និង​ស្មារតី​របស់​វិរ​ថ្នាក់ដឹកនាំ ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បិតា​សន្តិភាព​នៃ​កម្ពុជា ដែល​បាន​ផ្តល់​ភាពសុខសាន្ត​ដល់​ប្រជាជន ដោយ​សម្តេច​មាន​ទេពកោសល្យ​ពី​កំណើត ដឹកនាំ​ប្រទេសជាតិ​ចេញពី​ផេះផង់ នៃ​របប​មហន្ធការ​ឲ្យមាន​ការ​រីកចំរើន​ដូច​សព្វថ្ងៃ មាន​ការផ្សះផ្សា​បង្រួបបង្រួម​ជាតិ មាន​ស្ថិរភាព​ជាតិ និង​មាន​សុខ​សន្តិភាព​ពិតប្រាកដ​។​

​បើ​តាម​ការលើកឡើងរ​បស់​លោក លេង ផា​លី បានឲ្យដឹងថា ដូច​សព្វដង​ដែរ ប្រជាពលរដ្ឋ​សប្បាយរីករាយ​ស្វាគមន៍ និង​ត្រេកអរ​ឥតឧបមា​ចំពោះ​ការចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​នេះ ជាពិសេស សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ និង​សូម​គោរព​ជូនពរ​លោក ហ៊ុន ម៉ា​នី និង​ក្រុមគ្រួសារ ព្រមទាំង​ក្រុម​ការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​លោក ហ៊ុន ម៉ា​នី ទាំងអស់​សូម​ជួប​នូវ​ពុទ្ធពរ​ទាំង​ប្រាំ​ប្រការ​គឺ​អាយុ វណ្ណៈ សុខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លាងឃ្លាត​ឡើយ ។​

​លោក​បន្ថែមថា លើសពីនេះ​ទៅ​ទៀត​សូម​ថ្លែងអំណរគុណ​និង​ជូនពរ​ដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​គាំទ្រ និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ពេលវេលា​។​

​លោក​បញ្ជាក់​បន្ថែមថា «​យើងទាំងអស់គ្នា​សូម​អរគុណ​សន្តិភាព និង​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ព្រមទាំង​ប្តេជ្ញា​រួបរួម​គ្នា​ថែរ ក្សា ការពារ សុខសន្តិភាព និង​ស្ថិរភាព​តាម​គោលនយោបាយ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន ឲ្យបាន​គង់វង្ស​ជានិច្ច​និរន្ត​រ៍​»៕
​ដោយ មាស ចន្ទ័​រិទ្ធ​

You might like

Leave a Reply

Your email address will not be published. Required fields are marked *