វ៉ា​ក់​សាំង​កូ​វីដ​១​៩ ​ចំ​នួ​ន៦​០​ម៉ឺ​នដូ​ស​ ដែល​​​រដ្ឋា​ភិ​បា​ល​​ចិន ​​ផ្ត​ល់​​​ជា​​ជំ​នួយ​ដល់ ​​​នឹង​មក​ដ​ល់​កម្ពុ​ជា​ នៅ​ចុ​ង​សប្តា​ហ៍​នេះ

រាជធានីភ្នំពេញ ៖ ​លោក​ វ៉ា​ង​ ​វិន​ធា​ន ​ឯ​ក​អគ្គ​រ​ដ្ឋ​ទូត​ចិ​ន​ប្រចាំ​ក​ម្ពុជា​ ​បា​ន​បញ្ជា​ក់​កា​លពី​ម្សិ​ល​មិញ​នេះ​ថា ​វ៉ា​ក់​សាំង​​​ប្រ​ឆាំ​ង​​កូ​វី​ដ​១​៩​​ ​ចំ​នួ​ន​​៦​០​​ម៉ឺ​ន​​​ដូស​​​ នឹ​ង​​​មក​​​ដ​ល់​​ប្រ​ទេ​ស​​​កម្ពុ​ជា​​​ ​នៅ​​​ចុង​​​ស​ប្តា​ហ៍​​នេះ​​​។ ​លោ​ក​ថា ​វ៉ា​ក់​សាំង​​​ប្រ​ឆាំ​ង​​កូ​វីដ​១​៩​​ ​ចំ​នួ​ន​​៦​០​​ម៉ឺ​ន​​​ដូ​ស​​ ​ជា​​​តួលេ​ខ​​​ដំបូ​ង​​​នៃ​​ចំ​នួ​ន​​ស​រុប​​​ ​ដែល​​​រ​ដ្ឋាភិ​បា​ល​​​ចិន​​​ផ្តល់​​​ជា​​ជំ​នួ​យ​​ដ​ល់​​​កម្ពុ​ជា​​ ​ក្នុ​ង​​​ចំណោ​ម​​​វ៉ាក់​សាំ​ង​​ស​រុ​ប​​ចំ​នួ​ន​​​ ១​​​លា​ន​​ដូ​ស​​ ​។​

លោក វ៉ាង វិនធាន បានថ្លែងកាលពីរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសដែលលោកចូលរួមក្នុងពិធីជួប សំណេះសំណាលជាមួយក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យព្រះកេតុមាលា ដោយបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងកូវីដ១៩ចិន ស៊ីណាហ្វាម Sinopharm ចំនួន៦០ម៉ឺនដូសនៃចំនួនវ៉ាក់សាំងសរុប១លានដូស ដែលជាជំនួយរបស់ចិនផ្តល់ឲ្យកម្ពុជា នឹងមកដល់កម្ពុជាត្រឹមចុងសប្តាហ៍នេះ និងវ៉ាក់សាំងនៅសល់ចំនួន៤០ម៉ឺនដូសទៀតនឹងបញ្ជូនមកជាបន្តបន្ទាប់ ។ ក្រៅពីការដឹកជញ្ជូនវ៉ាក់សាំងនេះ ចិនក៏នឹងចាត់ក្រុមវេជ្ជបណ្ឌិតចំនួន៤នាក់ ដែលជំនាញលើការចាក់វ៉ាក់សាំងមកកម្ពុជាដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *