សម្តេច​ក្រឡា​ហោ​ម ​ស​ ​ខេង​ ​អញ្ជើ​ញ​ជា​អធិ​ប​តី ​ក្នុ​ង​ទិ​វាអ​ន្ដ​រ​ជា​តិរំ​ ​លឹក​ដ​ល់​ជន​រ​ង​គ្រោះ​ ដោ​យ​គ្រោះ​ថ្នា​ក់​ច​រាច​រ​ណ៍​ផ្លូវ​គោ​ក ​លើ​ក​ទី​១៥​ ​

ខេ​ត្ត​កណ្តា​ល ៖ នៅ​ព្រឹ​ក​ថ្ងៃ​ទី០​២​ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២​០​២​១ ​ស​ម្តេ​ចក្រ​ឡា​ហោ​ម​ ស​ ​ខេ​ង​ ​ឧប​នា​យ​ក​រ​ដ្ឋម​ន្រ្តី​ ​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ម​ហា​ផ្ទៃ​ និ​ង​ជា​ប្រ​ធាន​គ​ណៈ​កម្មា​ធិ​កា​រជា​តិ​សុ​វ​ត្ថិភា​ព​ច​រា​ចរ​ណ៍​ផ្លូវ​គោ​ក​ ​អញ្ជើ​ញ​ជា​អ​ធិ​បតី​ភា​ព​ក្នុ​ង​ទិ​វាអ​ន្ដ​រ​ជា​តិរំ​លឹ​ក​ដ​ល់ជ​ន​រ​ង​គ្រោះ ​ដោ​យគ្រោះ​ថ្នា​ក់​ច​រាច​រ​ណ៍​ផ្លូ​វគោ​ក​ ​លើក​ទី​១​៥។

ពិធីនេះបានប្រព្រឹត្តទៅនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ អគ្គនាយក អគ្គនា​យករង អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អគ្គលេខាធិការដ្ឋាន ភ្ញៀវកិត្តិយស និងប្រតិភូអមដំណើរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

គោលបំណងសំខាន់បំផុត នៃការប្រារព្ធទិវានេះឡើង គឺដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ និងជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងឡាយ ឱ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវយកចិត្តទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យមកនៅកម្រិតទាប ដែលនេះ គឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួមលុបបំបាត់សកម្មភាពអនាធិបតេយ្យ នៃការធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ និងជំរុញការអនុវត្តច្បាប់ឱ្យទទួលបានលទ្ធផលជាវិជ្ជមាន។

យោងតាមខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បានបណ្ដាលឲ្យមានមនុស្សស្លាប់ ក្នុង១ថ្ងៃ ចាប់ពី៥នាក់ ទៅ៦នាក់ និងរងរបួសធ្ងន់ និងស្រាលជាច្រើននាក់ទៀត។ចំនួនអ្នកស្លាប់របួស និងពិការដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូគោក មានការកើនឡើង ពិសេស ក្នុងអំឡុងពេលបុណ្យសំខាន់ៗ និងថ្ងៃចុងសប្ដាហ៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *