អភិបាល​ខេត្ត​ព្រះ​វិហា​រ បិ​ទ​វ​​គ្គ​​​ហ្វឹ​​ក​​ហ្វឺ​ន​​​ព​​ង្រឹ​​ង​​​​ ​កា​​រ​​​ងារ​​យោ​​​ធា​ និងអំ​ពា​​វ​នាវ ក​ង​កម្លាំ​ង​ប្រដា​ប់​អាវុ​ធ ត្រូ​វ​ការ​ពារ សុ​ខ​សន្តិ​ភា​ព​ ដែ​ល​រ​កបា​ន​យ៉ា​ង​លំ​បាក​ ដោ​យ​ស​ម្តេច​តេ​ជោ​

ខេត្តព្រះ​វិហារ​៖​ ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ ​ខែម​ក​រា​ ឆ្នាំ​២​០​២០​នេះ​ ឯ​ក​ឧ​ត្តម​ ​ប្រា​ក់ ​សុ​វ​ណ្ណ​ ​អភិ​បា​ល​ ​នៃ​គណៈ​អ​ភិ​បាល​ខេ​ត្ត​ ​និ​ង​ជា​ប្រធា​ន​គ​ណៈ​ប​ញ្ជា​កា​រឯ​ក​ភា​ព​រ​ដ្ឋ​បាល​ខេ​ត្ត​ព្រះវិ​ហា​រ​ ​អញ្ជើ​ញ​ជា​អ​ធិប​តី​ភា​ព​ក្នុ​ង​ពិធី​បិ​ទ​វ​គ្គ​ហ្វឹ​ក​ហ្វឺន​ព​ង្រឹ​ង​កា​រ​ងារ​យោ​ធា​ដ​ល់​នាយ​ទា​ហា​ន​ ​នាយ​ទា​ហា​ន​រ​ង ​និ​ង​ពល​ទា​ហា​នចំ​ណុះ​តំ​ប​ន់​ប្រតិ​ប​ត្តិ​កា​រសឹ​ក​រ​ងព្រះ​វិ​ហា​រ​ ប្រ​ចាំ​ឆ្នាំ​២​០២​០​ ​ដោ​យមា​ន​កា​រចូ​ល​រួ​ម​ពីមេ​ប​ញ្ជា​កា​រភូ​មិ​ភា​គ​៤ ​មេ​ប​ញ្ជាកា​រ​ ​មេ​បញ្ជា​កា​រ​រ​ង​តំប​ន់​ប្រ​តិ​ប​ត្តិកា​រ​សឹ​ក​រ​ងព្រះ​វិ​ហា​រ​ ​ប្រធា​ន​ម​ន្ទីរ​ ​អ​ង្គ​ភា​ព​ជុំវិ​ញ​ខេ​ត្ត​ នា​យ​ទា​ហា​ន ​ព​ល​ទា​ហាន​ជា​ច្រើ​នរូ​ប​ ស្ថិ​ត​ក្នុ​ងទី​ប​ញ្ជា​ការ​វ​រៈ​សេ​នាតូ​ច​លេ​ខ១​ ​នៅ​ភូមិ​ម​ហា​ផ​ល ​ឃុំ​ឈា​ន​មុខ​ ​ស្រុ​កត្បែ​ង​មា​នជ័​យ​ ​ខេត្ត​ព្រះ​វិ​ហារ ។​

​នា​ឱកា​ស​នោះ​ដែរ​ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់បំផុត ចំពោះសុខទុក្ខ និងដោះស្រាយរាល់បញ្ហាលំបាករបស់បងប្អូនកងកម្លាំងរបស់យើងតាមរយៈការផ្គត់ផ្គង់សម្ភារៈជាតម្រូវការផ្សេងៗ សង់លំនៅដ្ឋាន និងផ្តល់ដីសម្បទានសម្រាប់បង្កបង្កើនផលជាពិសេសសម្ដេច តែងតែជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងដើម្បីបង្កលក្ខណៈដល់ការរស់នៅរបស់កងកម្លាំងយើងឱ្យមាន ស្ថានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្របពេលនេះដែរ រដ្ឋបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ជូនសម្តេចតេជោ ដែលបានផ្តល់ជូននូវទឹកសុទ្ធចំនួន ១.០០០កេស និងមីកញ្ចប់ចំនួន ៥០០កេស ដើម្បីឧបត្ថម្ភដល់ពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងធ្វើចត្តាឡីស័កតាម០៧មណ្ឌលចត្តាឡីស័ក ក្នុងខេត្តព្រះវិហារ របស់យើង។

ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវយកចិត្តទុកដាក់ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដោយធានាបានទាំងស្រុងនូវការអនុវត្តភារកិច្ចស្នូលជាកម្លាំងត្រៀមប្រយុទ្ធគ្រប់ពេលវេលា និងការពារទប់ស្កាត់រាល់អំពើអសន្តិសុខ និងអំពើភេរវកម្ម ដែលបង្កការគម្រាមកំហែង និងអស្ថិរភាពក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចការពារ ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សម្រេចបានលទ្ធផល និងស្នាដៃល្អប្រសើរ ជូនជាតិមាតុភូមិ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *