រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ងប​រិ​ស្ថា​ន ​សំ​ណូម​ព​រ​ឱ្យ ប្រ​ជា​ល​រដ្ឋ​ ​​ផ្លា​ស់ប្តូ​រ​​មុ​ខ​រប​រ​ ដែ​ល​ធ្លាប់​ប​រ​​បា​ញ់​​ស​ត្វ​ ​មក​ជា​​កា​រ​ចូ​លរួម ចិ​ញ្ចឹ​ម​សត្វ​ជំ​នួស​វិញ​

ខេត្ត​ព្រះ​វិហា​រ ៖នៅ​ព្រឹ​កថ្ងៃទី០៥​ ខែម​ករា ​ឆ្នាំ​២០​​២១​ ​ឯក​ឧ​ត្ត​ម ​សា​យ​ ​សំអា​ល់​ ​រដ្ឋ​ម​ន្រ្តី​ក្រសួ​ង​ប​រិ​ស្ថា​ន ​បា​ន​ផ្ត​ល់ជ​​​ម្រើ​ស​ជូ​ន​​ប្រ​ជា​ព​ល​​រ​ដ្ឋ​ក្នុ​ង​​កា​រ​​​ចិញ្ចឹ​ម​ស​ត្វ ​យ​ក​សា​ច់ដូ​ច​ជាៈ​គោ​ ក្រ​បី​ ​ហើយ​​​ជាពិ​សេ​​​សនោះ​គឺ​ស​ត្វចៀ​ម​ ​និង​ព​ពែ​ ជា​ស​ត្វដែ​​​ល​ចិ​ញ្ចឹ​​ម​​​ក្នុ​ងព្រៃ​ស​ហគ​មន៍បាន​យ៉ាងងា​​យស្រួល ដោ​យគ្រា​ន់​តែចំណាយ​ពេ​​ល​វេ​លាតិ​ច​ ចំ​ណេ​ញ​ច្រើន។ការលើកឡើងនេះ​ ក្នុ​ង​វេ​ទិកា​សា​​ធា​រ​ណៈ​ ពិ​ភា​ក្សា​លើក​រ​​ណី​ប្រ​ជា​ជ​​ន​កា​ន់​កា​ប់​​​អាស្រ័​យ​​​ផ​ល​ក្នុ​ង​​ដែ​ន​ជំ​​​រក​ស​ត្វ​ព្រៃ​ ​«ភ្នំ​ត្នោ​ត​-ភ្នំ​ព​ក​» ​ស្រុ​ក​សង្គ​ម​ថ្មី​ ខេ​ត្ត​ព្រះ​វិហា​រ​ ដែ​ល​រៀ​ប​​ចំ​ឡើ​ង​​​នៅទី​ចា​​​ត់​កា​រដែ​ន​​​ជ​ម្រ​ក​​ស​ត្វ​ព្រៃ​​បឹ​ង​ពែ​រ​​ ​ភូ​មិ​អូពោ​ធិ៍​​​ ​ឃុំ​រ​មណី​យ៍​​​ ​ស្រុ​ក​រវៀ​ង​​​ ខេ​ត្ត​ព្រះ​វិហា​រ​​ ​។
ឯកឧត្តមរដ្ឋមន្ត្រី បានសំណូម​ពរឱ្យប្រជា​លរដ្ឋ​ផ្លាស់ប្តូរមុខរប​រ ដែលធ្លាប់ប​របាញ់​សត្វ មកជាការចូ​លរួមចិញ្ចឹម​សត្វជំនួសវិញ ព្រោះ​ការបរបាញ់សត្វព្រៃជាអំពើល្មើសច្បាប់​ ប្រឈម​និងទោ​សទណ្ឌចំពោះមុខច្បាប់។ឯកឧត្តម​រដ្ឋមន្រ្តី​ បាន​ជំរុញឱ្យ​មានការកំណត់​ព្រំប្រទល់តំបន់​ដែនជម្រកសត្វ​ព្រៃឱ្យបានលឿន​ ពង្រឹង​ការអប់រំប្រជាពលរដ្ឋ​ លើក​ទឹកចិត្តឱ្យ​កូនចៅប្រ​ជាពលរដ្ឋ​បានរៀនសូត្រ​ទាំងអស់គ្នានិងស្នើឱ្យដាំដើមឈើ​ ដែលឆាប់បានទទួលផល​ ដូចជាដំណាំ​អាកាស្យាជាដើម។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំ​ និងពន្យល់ប​កស្រាយ​ជូនដល់​ប្រ​ជាពលរដ្ឋ សូម​កុំ​បន្តមា​នទំ​នាស់ដីធ្លី កើតឡើ​ងបន្តទៀត គឺត្រូវចូ​លរួមការពារ​ និងអភិរក្សព្រៃឈើ សត្វព្រៃ​ដែ​ល​មាន​នៅក្នុងតំបន់​នោះទាំ​ងអស់គ្នាផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *