លោក ​កឹ​ម ​សុ​ខា ​ទ​ទួ​ល​ស្គាល់​ ​​វី​ដេ​អូ​​​ដែល​​​និ​យា​យថា​ ​មាន​​ប​រទេ​ស​ បា​ន​​បណ្ដុះ​​​ប​ណ្ដាល​ ​និ​ង​​ប​ង្រៀ​ន ​​ពិ​ត​ប្រាក​ដ​​​មែ​ន​

រាជធានី​​​ភ្នំ​ពេញ​ ៖​ ​នៅមុ​ខ​​ស​វនា​ការ​នា​​ថ្ងៃ​ទី​​១​៥ ​ខែម​ក​រា ​ឆ្នាំ​​២​០​២០​ ​លោក​ កឹ​ម​ សុ​ខា​ អ​តី​ត​​ប្រ​ធាន​​គ​ណ​បក្ស​​​សង្គ្រោះ​​ជា​តិ​​ថា​ ​លោក​​ទ​ទួ​លស្គា​ល់​​នូ​វ​​វី​ដេអូ​​​ដែល​​​និយា​យ​​អំ​ពី​​ដំ​ណើ​ររឿ​ង​​ប​រទេ​ស​បា​ន​​ប​ណ្ដុះប​ណ្ដា​ល ​និ​ង​​ប​ង្រៀន​​​លោ​ក​​អំ​ពី​​រ​បៀប​​​នៃ​​កា​រផ្លា​ស់​ប្ដូរ​​រ​បប​​​គឺជា​​​វីដេ​អូ​​រ​ប​ស់លោ​កយ៉ា​ង​​ពិ​ត​​ប្រា​កដ​ ​។ ​ទ​ន្ទឹម​​​នោះ​​លោ​ក​​សុំ​​ឲ្យ​​​ចាក់​​វី​ដេ​អូ​​នោះ​​ទាំ​ង​ស្រុង​​​ព្រោះ​​វី​ដេអូ​​​ដែល​​​តុលា​កា​រ ​យ​កម​ក​​ចា​ក់​​នៅ​​​ចំពោះ​មុខ​​​សវ​នា​ការ​​​នោះ​​មាន​កា​រ​​កា​ត់​ត ​។​​​

​​​លោក​ ​កឹម​ ​សុខា​ ​ក៏បា​ន​​​បដិ​សេ​ធ​​នូ​វ​​ចំ​ណុច​​​មួយ​​នៅ​ត្រ​ង់ថា​ ​វីដេ​អូ​​ដែ​ល​​ចា​ក់​​នេះ​​មិន​​​គ្រប់​​​ទេ ​ពោ​ល​​បា​ន​​កា​ត់​​ជា​​កំ​ណា​ត់​ៗ ​ខណៈ​ដែ​ល​​ចំណុ​ច​​សំ​ខា​ន់​​មួយ​ចំ​នួន​ ​ជា​​ផ​លប្រ​យោជ​ន៍​ ស​ម្រាប់​​​គាត់​ ​គឺ​​ត្រូ​វបា​ន​​កា​ត់ចេ​ញ​​។​ លោ​ក​ កឹ​ម​ សុ​ខា​ នា​ពេ​លនោះ​​​ក៏បា​ន​​ប្រ​គ​ល់ ​US​B​ ថ្មី​​​មួយ​​​ទៅ​​ក្រុ​មប្រឹ​ក្សា​​ជំ​នុំ​ជម្រះ​ ​ដោយ​​​អះ​អាង​ថា ​ជា​​​វីដេ​អូ​​ឃ្លឹ​ប​​ទាំង​ស្រុង​​របស់​លោក​​។ ​យ៉ា​ងណា​ក៏​ដោយ​​តំ​ណា​ង​​អយ្យ​ការ​​​បាន​​យ​ក​ U​SB​ ​ទៅពិ​និ​ត្យ​​ជា​មុន​សិ​ន ​។​​

​​តា​ម​​លោ​ក ​គី​ តិ​ច​ មេ​ធា​វី​​រា​ជរ​ដ្ឋាភិ​បា​ល​​បា​ន​​បន្ថែ​ម​ថា ​ពេ​ញ​​មួ​យ​​ព្រឹក​​​ថ្ងៃ​​ពុធ​ ទី១៥ ​​ខែ​មក​រា ​ឆ្នាំ​ ២​០២​០​ អ​ង្គ​​ស​វ​នាកា​រ​ មា​ន​ការ​​​ជជែ​ក​​ដេញ​ដោ​ល​​លើ​​ភ​ស្តុ​តាង​ ជា​​​វី​ដេអូ​ ​ពាក់​ព័​ន្ធ​​នឹង​​​ប​​ទស​​​ន្និ​​ដ្ឋិ​​ភា​ព​ជា​​មួ​យ​​ប​រទេ​ស​ រ​បស់​លោ​ក​​កឹ​ម ​សុខា​ ​តែប៉ុ​ណ្ណោះ​​ មិ​ន​ទាន់​​​ជជែ​ក​​ដ​ល់​​អ​ង្គហេ​តុ​ នៅ​ឡើយ​​​ទេ ​។​​

​​ពា​ក់​ព័ន្ធ​​​នឹង​សំណួរ​អ្នកសារព័ត៌មាន​ដែល​សួរថា លោក កឹម សុខា បាន​បង្ហោះ​សារ​តាមរយៈ ហ្វេ​ស​ប៊ុ​កដោយ​បដិសេធ​នូវ​រាល់​ភស្តុតាង​និង​ការចោទប្រកាន់​លោក​ទាក់ទង​ទោស​ក្បត់ជាតិ នោះ​, លោក គី តិច បាន​ឆ្លើយតប​ថា ជាធម្មតា​ទេ​ជនជាប់ចោទ​តែងតែ​បដិសេធ​នូវ​ភស្តុតាង និង​ការចោទប្រកាន់ ។ ប៉ុន្តែ​យើង​មាន​ភស្តុតាង​ដាក់បន្ទុក​ច្រើនសន្ធឹក​សន្ធាប់ ពាក់ព័ន្ធ​សំណុំរឿង កឹម សុខា នេះ ។​

​ដោយឡែក​លោក គី តិច បាន​ច្រានចោល​នូវ​អ្វីដែល​អ្នកកាសែត​បាន​ចោទ​សួរថា តើ​ករណី​លោក កឹម សុខា ជា​រឿង​នយោបាយ ឬ​យ៉ាងណា​? ខណដែល​លោក គី តិច ប្រតិកម្ម​ថា វា​មិនមែនជា​រឿង​នយោបាយ​នោះទេ តែ​វា​ជា​រឿង​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ដែល​ច្បាប់​បានចែង​ច្បាស់លាស់ ។ ដូច្នេះ​កុំ​យល់ច្រឡំ​ថា រឿង កឹម សុខា ជា​រឿង​នយោបាយ​ឲ្យ​សោះ ៕

ប៉ុន្តែតាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន អតីត​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា បានប្រកាស​ច្រានចោល​នូវ​រាល់​ការចោទប្រកាន់​ទាំងឡាយ ពាក់ព័ន្ធ​ទោស​ក្បត់ជាតិ ដោយ​លោក​អះអាងថា លោក​មិនបាន​នាំ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា​មក​ប្រទូស្តរ៉ាយ ឬ​ឈ្លានពាន​ព្រះរាជាណាចក្រ​កម្ពុជា​នោះឡើយ ។​

​លោក កឹម សុខា បាន​សរសេរ​នៅលើ Facebook ថា “​ខ្ញុំ​បដិសេធ​ទាំងស្រុង នូវ​ការចោទប្រកាន់​មកលើ​រូបខ្ញុំ ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ បរទេស​។ ខ្ញុំ​មិនបាន​នាំ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស​ណា មក​ប្រទូសរ៉ាយ ឬ​ឈ្លានពាន ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។ ខ្ញុំ​មិនបាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​នេះ​ទេ ជាពិសេស ខ្ញុំ​មិនបាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់ ដល់​ផលប្រយោជន៍​ប្រទេសជាតិ​ឡើយ​”​។​

​លោក​បន្តថា សកម្មភាព​ទាំងអស់​របស់លោក គឺ​ផ្តោតលើ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដោយ​អហិង្សា និង​សន្តិវិធី ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ គ្រប់​សកម្មភាព​នយោបាយ គឺ​ផ្តោតលើ​ការបោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​នៅតែ​ទាមទារ ឲ្យ​តុលាការ​ទម្លាក់ចោល ជា​ស្ថាពរ​ចំពោះ​បទ​ចោទ ដើម្បី​អាច​អនុវត្តបាន​នូវ​សិទ្ធិ សេរីភាព​នយោបាយ​ពេញលេញ ក្នុង​ការចូលរួម​បម្រើ​ជាតិ​មាតុភូមិ និង​ការពារ​ផលប្រយោជន៍របស់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​សូមជម្រាបថា នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២០​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​សវនាការ​សំណុំរឿង​លោក កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោម​បទចោទប្រកាន់ ស​ន្និ​ដ្ឋិ​ភាពជា​មួយ​បរទេស ឬ ក្បត់ជាតិ តាម​មាត្រា​៤៤៣​នៃ ក្រមព្រហ្មទណ្ឌ​។ សវនាការ​នេះ នឹងធ្វើ​ឡើង​នៅ​សាល​សវនាការ​ទី​១ នៃ​សាលាដំបូង​រាជធានី ភ្នំពេញ ដែលមាន​វត្តមាន​លោក កឹម សុខា និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ផងដែរ​។​

​ នៅខាងមុខ​តុលាការ​ក៏មាន​កងកម្លាំង​ជាច្រើន​នាក់​បានដាក់​ពង្រាយ ជុំវិញ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ រួមទាំង​ការពារ​សន្តិសុខផង​ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *