កម្ពុជា​ ​ឈ្នះ​​មេ​​ដាយ​​​​៨​​​គ្រឿ​ង​​ប​ន្ថែ​ម​ទៀ​ត​​ ​ស​ម្រា​ប់​​ថ្ងៃ​ទី​​​២​ ​នៃ​​​កា​រ​ប្រ​​កួ​ត​​ ជើ​ង​ឯ​ក​​​ចំ​បា​ប់​​​អា​ស៊ី​​អា​គ្នេយ៍​​​

កី​ឡា​ ​៖​ ​ក្រុ​​ម​កី​ឡា​​​ចំបា​ប់​​​ជ​ម្រើ​ស​ជា​តិ​​​​កម្ពុ​ជា​ ​​បា​ន​​​ប​ន្ថែ​ម​​​មេដា​​យ​​៨​​​​គ្រឿ​ង​​​ទៀ​ត​ ​ស​ម្រា​ប់​​​ថ្ងៃ​ទី​​​២​ ​នៅ​ក្នុ​ង​​​​កា​រ​ប្រ​កួ​ត​​​កី​ឡា​​​ចំ​បា​ប់​​​ជ្រើ​ស​រើ​ស​​​ជើ​ង​ឯ​ក​​​អា​ស៊ី​អា​គ្នេ​យ៍​ ​ឆ្នាំ​​​២​០​២​៣​ ​​នៅ​​​ថ្ងៃ​ទី​​​០​៧​​ ​ខែ​ធ្នូ​ ​ឆ្នាំ​​​២​០​២​៣ ​គឺ​​​​ផ្ដោត​​​កា​រ​ប្រ​កួ​ត​​​លើ​​​ប្រ​​ភេ​ទ​​​អា​យុ​​​ក្រោ​ម​ ​២​០​​​​ឆ្នាំ​ ​ដែ​ល​មា​ន​​​វិ​ញ្ញា​​សា​​​ស​រុ​ប​​​ចំ​នួ​ន​ ​២​៨​ ​។​​​

​សម្រាប់​ការប្រកួត​ថ្ងៃទី​២ នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ ជា​លទ្ធផល​បច្ចេកទេស ក្រុម​វៀតណាម ដណ្ដើមបាន​មេដាយមាស ២៧ ប្រាក់ ៤ និង​សំរឹទ្ធ ១ គ្រា​ដែល​ហ្វីលីពីន ដណ្ដើមបាន​មេដាយមាស ១ ប្រាក់ ៧ និង​សំរឹទ្ធ ៤ និង​ម្ចាស់ផ្ទះ​កម្ពុជា ឈ្នះ​មេដាយប្រាក់ ៦ និង​សំរឹទ្ធ ២ ។​

​សរុប​លទ្ធផល​បណ្ដោះអាសន្ន បន្ទាប់ពី​ដំណើរការ​ប្រកួត ២​ថ្ងៃ​កន្លងមក ក្រុម​អត្ត​ព​លិ​ក​វៀតណាម ដណ្ដើមបាន​មេដាយ​សរុប ៥៦​គ្រឿង (​មាស ៤៦, ប្រាក់ ៩ និង​សំរឹទ្ធ​) ឈរ​លេខ​១ ខណៈ​ថៃ បន្ដ​ឈរ​លេខ​២ ដណ្ដើមបាន​មេដាយ​សរុប ១៩​គ្រឿង (​មាស ៣ ប្រាក់ ៨ និង​សំរឹទ្ធ ៨) ។ រីឯ​ហ្វីលីពីន បាន​ឡើង​មកឈរ​លេខ​៣ ក្រោយ​ដណ្ដើមបាន​មេដាយ​សរុប ២១​គ្រឿង (​មាស ១ ប្រាក់ ១៣ និង​សំរឹទ្ធ ៧) ស្របពេល​កម្ពុជា ធ្លាក់​មកឈរ​លេខ​៤ ដណ្ដើមបាន​មេដាយ​សរុប ២២​គ្រឿង (​មាស ១ ប្រាក់ ១២ និង​សំរឹទ្ធ ៩) ។​

​សម្រាប់​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣ នៅ​កម្ពុជា​នេះ ប្រព្រឹត្តទៅ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៦-០៩ ខែធ្នូ ដោយមាន​អត្ត​ព​លិ​ក​ចូលរួម​សរុប ២៧៦​នាក់ មកពី ៨​ប្រទេស ។ ការប្រកួត​បែងចែក​ជា ៣​ប្រភេទ គឺ​ប្រភេទ​អាយុ​ក្រោម ១៧​ឆ្នាំ​, អាយុ​ក្រោម ២០​ឆ្នាំ និង​ក្រុម​ធំ ចាប់ពី​អាយុ ២០​ឆ្នាំ​ឡើង ។ នេះ​ជា​ឆ្នាំ​ទី​២ ហើយ ដែល​កម្ពុជា​បានទទួល​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អន្ដរជាតិ​នេះ ក្រោយ​ទទួលបាន​ការស្នើសុំ​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *