អភិបា​​លរា​ជ​ធា​នី​​ភ្នំពេ​ញ ​ទ​ទួ​ល​ ​និ​ង​ប្រ​គ​ល់​ ​ព្រះ​អ​គ្គិ​ជ័​យ​កី​ឡា​ ​ដើ​ម្បី​ប​ន្ត​ដ​ង្ហែ​ឆ្ពោះ​ទៅ​កា​​ន់​ ​ខេ​ត្ត​​​ជុំ​វិ​ញ​បឹ​ង​ទ​ន្លេ​សា​ប​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៩​ ​ខែ​មេ​សា​​នេះ​

នៅ​ព្រឹក​ថ្ងៃ​ទី​២​៨​ ​​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​៣​ ​ពិ​ធី​ដ​ង្ហែ​ ​ព្រះ​អ​គ្គិជ័​យ​កី​​ឡា​ ​នៃ​ព្រឹត្តិកា​រ​ណ៍​ស៉ី​ហ្គេ​ម​ ​​លើ​ក​ទី​៣​២​ ​និ​ង​អា​ស៊ា​ន​ប៉ា​រ៉ា​ហ្គេ​ម​​ ​លើ​ក​ទី​១​២​ ​បាន​ចា​ក​ចេ​ញ​ពី​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ​ឆ្ពោះ​ម​ក​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​

ពិ​ធី​នេះ អមជាមួយរថយន្ដ និងម៉ូតូធំជាច្រើនគ្រឿង ដែលដង្ហែចេញពីវត្តស្រះកែវមុន្នីវណ្ណ(វត្តលើ) ដឹកនាំដោយលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាង CAMSOC។

សូមជម្រាបថា ព្រះអគ្គីជ័យកីឡា (ភ្លើងគប់) ត្រូវបានដង្ហែចូលដល់ប្រទេសកម្ពុជាវិញកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដែលជាទីតាំងប្រកួតកីឡា SEA Games និង ASEAN Para Games ក្រោយពិធីដង្ហែទៅបណ្តាប្រទេសស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលជាង ១ខែមកនេះ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា។

យោងតាមតារាងកម្មវិធី ទទួលបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖៤៥នាទីល្ងាចនេះ នឹងមានពិធីទទួលព្រះអគ្គិជ័យកីទ្បា នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ដង្ហែទៅវត្តលង្កាព្រះកុសុមារាម។ បន្ថែមលើនេះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ០៦៖០០នាទីព្រឹក នឹងមានពិធីរត់ដង្ហែព្រះអគ្គិជ័យកីទ្បា នៅមុខស្ថានទូតសិង្ហបុរី ដង្ហែទៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។

សូមរំលឹកផងថា ព្រះអគ្គិជ័យកីឡា បានចាប់ផ្ដើមធ្វើពិធីដង្ហែទៅកាន់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត មានរយៈពេលជាង ១ខែ ពោលគឺចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីបេសកជនពិសេសតំណាងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ សហការជាមួយស្ថានទូត និងស្ថានតំណាងនៃកម្ពុជា ប្រចាំប្រទេសនានា។

ក្រោយចាកចេញពីមាតុភូមិ ប្រតិភូពិសេសកម្ពុជាបានរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងផុសផុលជាបន្ដបន្ទាប់ក្នុងការដង្ហែទៅប្រទេសវៀតណាម, ហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត, ម៉ាឡេស៊ី, សិង្ហបុរី, ថៃ, មីយ៉ាន់ម៉ា និងឡាវ ជាប្រទេសចុងក្រោយ៕

ឯក​ឧ​​ត្ដម​​ ​ឃួ​ង​ ​ស្រេ​ង​ ​អ​ភិបា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​បា​ន​ទ​ទួ​ល​ និ​ង​ប្រ​គ​​ល់​ ​ព្រះ​អ​គ្គិ​ជ័​យ​កីឡា​​ ​ដង្ហែ​​ចេ​ញ​ពី​វ​ត្ត​លង្កា​​ព្រះ​កុ​សុ​មា​រា​ម​ ​ដើ​ម្បី​ប​ន្ត​ឆ្ពោះ​ទៅ​កា​ន់​​ខេ​ត្ត​ជុំ​វិ​ញ​បឹ​ង​ទ​ន្លេ​សា​ប​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៩​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​៣​។​

ព្រះអគ្គិជ័យកីឡាត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយតំណាង CAMSOC និង ប្រតិភូ ក្រុមការងារ កីឡាករ កីឡាការិនី មួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខ។ តំណាង CAMSOC បានប្រគល់ព្រះអគ្គិជ័យកីឡាជូនឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយដង្ហែពីវិមានឯករាជ្យ ឆ្ពោះទៅមុខវិទ្យាល័យស៊ីសុវត្ថិ ទើបឯកឧត្ដមកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ប្រគល់ជូន ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីដង្ហែបន្តមកកាន់ផ្លូវភ្លោះព្រះអង្គឌួង រួចឡើងមកមហាវិថីសហព័ន្ធរុស្ស៊ី ដល់ខាងមុខក្រសួងការពារជាតិ ត្រឡប់ក្រោយមកស្តុបបេកាសេ ឡើងមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមករង្វង់មូលគួចកាណុង បន្តមកផ្លូវជាតិលេខ៥ រួចប្រគល់ជូនកីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតែម្តង។

សូមជម្រាបជូនថា ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជាក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនា ក្នុងនោះរួមមាន៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ ២-សួនច្បារមាត់ទន្លេ ទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។ ៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ៤-សួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា ។ ៥-សូនច្បារទល់មុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ។ ៦-សួន ច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *