សល់តែ​៤​៩​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ ​ក​ម្ពុ​ជា​នឹ​ង​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​ ​នៃ​ព្រឹ​ត្តិ​កា​រ​ណ៍​កី​ឡា​ស៉ី​ហ្គេ​ម ​លើ​ក​ទី​៣​២​

​រាជធានី​ភ្នំពេ​ញ​ ៖​ ​គិ​ត​ត្រឹ​ម​ថ្ងៃ​ទី​១​៧​ ខែ​មី​​នា ​ឆ្នាំ​២​០​២​៣​នេះ​ ​ស​ល់​រ​យៈពេ​ល​តែ​ ​៤​៩​ថ្ងៃ​ទៀ​ត​ប៉ុ​ណ្ណោះ​ ​នៃ​ដំ​ណើ​រ​ឆ្ពោះទៅ​ធ្វើ​ម្ចា​ស់​ផ្ទះ​ ​នៃ​កា​រ​ប្រកួ​ត​កី​ឡា​ស៊ី​ហ្គេ​ម​ ​លើ​កទី​៣​២​ ​ដែ​ល​ត្រូ​វ​ប្រា​រ​ព្ធ​ពិ​ធីបើ​ក​កា​រ​ប្រ​កួ​ត​ ​នា​ថ្ងៃ​ទី​០​៥​ ​ខែ​ឧស​ភា​ ​ឆ្នាំ​២​០​២​៣​ខា​ង​មុ​ខ​។​

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ប៉ុន្ដែមុនឈានដល់ការប្រកួត គណៈកម្មការ អនុគណៈកម្មការ នៃគណៈកម្មាធិការជាតិ CAMSOC និងភាគីពាក់ព័ន្ធ នឹងត្រូវមានការងារជាច្រើន ត្រូវយកចិត្តទុកដាក់បន្ថែម ដូចជាការត្រៀមរៀបចំព្រះរាជពិធីសុំភ្លើងព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត នាថ្ងៃទី២១ ខែមីនាខាងមុខ ដើម្បីដង្ហែរភ្លើងគប់ជុំវិញបណ្ដាប្រទេសអាស៊ាន និងបឹងទន្លេសាប រហូតដល់ពេលវេលាប្រារព្ធ ពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការតែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *