ការ​ប្រកួ​តប្រ​ណាំ​ង ​​ក​ង់​​ពិ​ភព​លោក​ ​​លើ​ក​​ទី​១ នៅ​ក​ម្ពុជា ​កី​ឡាក​រ​​​បរ​ទេស​ បា​ននិ​ង​​ម​ក​​ដ​ល់​ ​​កម្ពុ​ជា​​ប​ណ្ដើ​រៗ​​​ហើ​យ ​​

កី​ឡា ​៖ ​តាមប្រភពពត័មានបានឲ្យដឹងថា​ កី​ឡា​ករ​​​បរ​ទេ​ស​​ចាប់​​​ផ្ដើមមក​​​ដល់​​ក​ម្ពុ​ជា​​ប​ណ្ដើរ​ៗ​​ហើ​យ ​ដើ​ម្បី​​ចូ​លរួ​ម​​កា​រ​ប្រកួ​តប្រ​ណាំ​ង​​ក​ង់​​ពិ​ភព​លោក​​​តំប​ន់​ឆ្នេរ​​​សមុ​ទ្រ​​កម្ពុ​ជា ​លើ​ក​​ទី​​១​ ខេ​ត្តកោះ​កុ​ង ​កំ​ពត​ ​កែប​ ​ដែល​​​ចាប់​ពី​​ថ្ងៃ​ទី​​៣​ ដ​ល់​​​ថ្ងៃទី​​៧​ ​មក​រា​ ឆ្នាំ​​​២០​២​០​​ខា​ងមុ​ខ​នេះ​​ដែល​​ក​ម្ពុ​ជា​​ធ្វើ​ជា​​ម្ចា​ស់ផ្ទះ​​​។​

​​គួ​រ​​ប​ញ្ជាក់​ថា ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១ ដែល​ធ្វើឡើង​នា​ដើមឆ្នាំ​២០២០ នឹង​បែង​ចែកជា​៣​ដំណាក់កាល ទី​១៖ ប្រណាំង​ថ្ងៃទី​០៤ ចេញពី​តារា​សាគរ ឆ្ពោះទៅ​ទី​រួម​ខេត្តកោះកុង ទី​២៖ ប្រណាំង​ថ្ងៃទី​០៥ ចេញពី​រង្វង់​មូល​សាយ​ភូ​ថង ឆ្ពោះទៅ​ភ្នំ​បូកគោ ដោយ​ឆ្លងកាត់​ស្រុក​ព្រៃនប់ និង​ទី​៣៖ ប្រណាំង​ថ្ងៃទី​០៦ ចេញពី​ជើងភ្នំ​បូក​គោក ឆ្ពោះទៅ​ខេត្ត​កែប​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​រំពឹង​យ៉ាងហោច​មាន ២០​ក្រុម​មកពី​១៥​ប្រទេស​គ្រប់​ទ្វីប​ចូលរួម ស្មើនឹង​កីឡាករ​-​កីឡាការិនី​ប្រមាណ​២០០​នាក់ ដែល​សុទ្ធតែជា​អ្នកជិះ​កង់​កម្រិត​អាជីព​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *