អភិ​បាល​ខេ​ត្ត​កំ​ពង់​ឆ្នាំ​ង ប្រ​ជុំ​​រ​កដំ​ណោះ​ស្រា​យ​ ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ស្រុ​ក​កំ​ព​ង់​លែ​ង ពាក់ព​​ន្ធ័​កា​​ត់​ឆ្វៀ​ល​ដី​​ ​​និ​​​ង​​​សុំ​​ប​​​ន្ត ​​ប​​ង្កើ​​ន​​​ផ​​​ល​​​ឡើ​ង​​​វិ​​​​ញ​​​​ ​ក្នុ​ង​​តំ​ប​​ន់​៣​​

ខេត្តកំ​ពង់​ឆ្នាំ​ង​ ៖ នៅ​ព្រឹ​ក​ថ្ងៃ​ទី​ ​២​២​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ដ​ម​ ​ស៊ុ​ន​ ​សុ​វ​ណ្ណា​រិ​ទ្ធិ​ ​អភិ​បា​ល​ខេ​​ត្ត​ ​អ​ភិ​បា​ល​រ​ងខេត្ត​ ​ឯក​​ឧ​ត្ដ​មព្រះ​រា​ជ​​អា​ជ្ញា​អ​ម​សាលា​​តំ​បូ​ងខេ​ត្ត​ ​​បា​នដឹ​​កនាំ​​ក្រុ​មកា​​រ​ងារ​រ​ដ្ឋ​បា​ល​ខេ​ត្ត​ទ​ទួ​ល​ជួ​​ប​តំ​ណា​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​ចំ​នួ​ន​ ​៨​៤​ ​នា​ក់​ម​ក​ពី​ឃុំ​ច្រ​ណូ​ក​ ​ឃុំ​ដា​រ​ ​ឃុំកំ​​ពង់​​ហៅ ​ឃុំ​ផ្លូ​វ​ទូ​ក​ ​ឃុំ​ពោ​ធិ៍​ ​ឃុំ​ប្រ​ឡា​យ​​មា​ស​ ​ឃុំ​សំ​រោ​ង​សែ​ន​ ​និ​ង​ឃុំ​ស្វា​យ​រំ​ពា​រ​ ​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ដែ​ល​បា​ន​គោ​រ​ព​ស្នើ​សុំ​កិ​ច្ច​អ​​ន្ត​រា​គ​ម​ន៍​តា​ម​រ​យៈ​ឯ​ក​ឧត្ដ​​ម​អ​ភិ​បា​ល​ខេ​ត្ត​ ​គោ​រ​ព​ជូ​ន​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​កា​ត់​ឆ្វៀ​ល​ដី​ ​និ​ង​សុំ​ប​ន្ត​ប​ង្កើ​ន​ផ​ល​ឡើង​វិ​ញ​​ ​ក្នុ​ង​តំ​ប​ន់​៣​ ​។ ​ប​ន្ទា​ប់​ពី​បា​ន​ស្តា​ប់​អ​នុ​សា​ស​ន៍​ណែ​នាំ​រ​ប​ស់​ឯ​ក​ឧ​ត្ដ​ម​អ​ភិ​បា​​ល​ខេ​ត្ត​ ​និ​ងក្រុ​ម​កា​រ​ងា​រ​ ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​បា​ន​យ​ល់​ស្រ​បនិ​ង​ត្រ​ឡ​ប់ទៅ​មូ​ល​​ដ្ឋាន​វិ​ញ​ ​រ​ង់​​ចាំ​កា​រស​ម្រេ​ចរ​ប​​ស់​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​។​

ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានឧបត្ថម្ភថវិកាសម្រាប់បងប្អូនប្រជាពលរដ្ឋក្នុង១នាក់ ៥ ម៉ឺនរៀលផងដែរ ។

ដោយឡែកសម្រាប់បងប្អូនមកពីឃុំច្រណូក និងឃុំពោធិ៍ដែលបានធ្វើដំណើរឡើងទៅតវ៉ានៅរាជធានីភ្នំពេញ ក្រោយមានការសម្របសម្រួលផ្តល់ព័តមានពីក្រុមការងារខេត្ត ពួកគាត់បានឯកភាពយល់ព្រមវិលត្រឡប់មកកាន់មូលដ្ឋានវិញហើយតាមរយៈរថយន្តក្រុងរបស់រដ្ឋបាលខេត្ត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *