​ភ្លៀង​បន្ត​​ធ្លា​ក់​​ខ្លាំ​ង​ ​​​ក្នុ​ង​​ខេ​ត្ត​​​មួ​​យចំ​នួ​​ន​ ​ប​ង្ក​ឲ្យ​មា​ន ទឹ​​ក​ជំ​នន់​​​កំ​ពុ​ង​​​ឡើ​ង​​​ខ្ព​ស់ ​​​នៅ​​​ភា​គ​​​ឦ​សា​ន​​​ប្រ​ទេ​ស​​​ចិន​

អន្តរ​ជាតិ​​ ​​៖​ ​ក​ម្រិ​ត​​​ទឹ​​កភ្លៀ​​ង​​​ដែ​ល​​​នៅ​​​សេ​ស​ស​ល់​​​ពី​​​ព្យុះ​​​ទី​​​ហ្វុ​​​ង​ ​បា​ន​​​រ​សា​ត់​​​ទៅ​​​ភា​គ​​​ឦ​សា​ន​​​ប្រទេ​ស​​​ចិ​ន​ ​ពោ​ល​គឺ​​​​ទៅ​លើ​​​ខេ​ត្ត​ ​H​e​i​l​o​n​g​j​i​a​n​g​ ​ខ​ណៈ​​​អា​​ជ្ញា​ធ​រ​ ​ព្រ​មា​ន​​​អំ​ពី​​​កា​រ​​​ហ​ក់​​​ឡើ​ង​​​នៃ​​​ក​ម្ព​ស់​​​ទឹ​ក​ទ​ន្លេ​ ​និ​ង​​​ប​ញ្ហា​​​​អាកា​ស​ធា​តុ​​ធ្ង​ន់​ធ្ង​រ​​។​​

ខេត្ត Heilongjiang គឺជា​តំបន់​ចុងក្រោយបង្អស់​ដែល​រង​ការវាយប្រហារ​ដោយ​ព្យុះ Doksuri ដែល​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់ និង​មនុស្ស​រាប់ពាន់នាក់​ត្រូវ​ជម្លៀស ខណ​ប្រព័ន្ធ​ឆ្លើយតប​គ្រោះមហន្តរាយ​របស់​ប្រទេស​ចិន ត្រូវបាន​តម្លើង​ដើម្បី​សាកល្បង ចាប់តាំងពី​ទីក្រុង​ប៉េកាំង និង​ទីក្រុង​ក្បែរៗ​នោះ​រង​ការវាយប្រហារ​ដោយ​កម្លាំង​ទឹក កាលពី​សប្តាហ៍​មុន​មក​។​

ទន្ទឹម​នោះ ក្រៅពី​ខេត្ត Heilongjiang ភាគ​ខាងលិច​នៃ​ខេត្ត Jixi និង​ភាគខាងត្បូង​ខេត្ត Mudanjiang ត្រូវបាន​គេ​ព្យាករណ៍​ថា​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ ខណៈ​ភាគ​ខាងជើង​នៃ​ខេត្ត Heihe ភាគ​ខាងជើង​ខេត្ត Suihua ភាគខាងត្បូង​ខេត្ត Harbin Qitaihe និង​ភាគ​ខាងកើត​ខេត្ត Jixi ក៏​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ដូចគ្នា​។​

គួរ​បញ្ជាក់ថា អ្នក​ព្យាករណ៍​ជាតិ​របស់​ប្រទេស​ចិន បាន​និយាយថា ផ្នែក​ផ្សេងទៀត​នៃ​ភាគ​ឦសាន​នៃ​ប្រទេស រួមទាំង​ម៉ុង​ហ្គោ​លី​ខាងក្នុង ផ្នែក​នៃ​ខេត្ត Jilin និង​តំបន់​ភាគ​កណ្តាល ភាគ​ខាងកើត​នៃ​ខេត្ត Liaoning នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផងដែរ​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *