ប្រទេសអ៊ីស្រាអែល នៅតែបន្តវាយប្រហារ នៅភាគខាងត្បូងហ្គាហ្សា សម្លាប់មនុស្ស ១៣ នាក់ បន្ថែមទៀត

អន្តរជាតិ ៖ ការវាយប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសម្លាប់មនុស្ស ១៣ នាក់នៅក្នុងទីប្រជុំជន Khan Yunis ភាគខាងត្បូងហ្គាហ្សាស្ទ្រីប ។ នេះបើយោងតាមទូរទស្សន៍កាតា Al Jazeera រាយការណ៍។

យោងតាមប៉ុស្តិ៍នេះ បន្ថែមថា យន្តហោះរបស់ IDF ក៏បានធ្វើការវាយប្រហារលើទីក្រុង Rafah ជិតខាងនោះ ដែលស្ថិតនៅជាប់ព្រំដែនជាមួយអេហ្ស៊ីប។

ទន្ទឹមនោះ ក្រសួងសុខាភិបាលនៃតំបន់ប៉ាឡេស្ទីន បានរាយការណ៍ថា ចំនួនអ្នកស្លាប់ជាលទ្ធផលនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា បានកើនឡើងដល់ ២២,៦០០ នាក់ ហើយមនុស្សជិត ៥៨,០០០ នាក់រងរបួស។

គួរបញ្ជាក់ថា ស្ថានការណ៍នៅមជ្ឈិមបូព៌ាមានការកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីការលុកលុយរបស់ពួកសកម្មប្រយុទ្ធហាម៉ាសពីតំបន់ហ្គាហ្សាស្ទ្រីបចូលទៅក្នុងអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *