អ្នក​កាសែ​​ត​ ​​​អា​ច​​​ចុះ​ឈ្មោះ​​ ​យ​ក​​​ព័​ត៌​មា​ន ​​​កី​ឡា​​​ស៊ី​​ហ្គេ​ម​ ​​​នៅ​​​ក​ម្ពុ​ជា​​​បា​ន​ ​រ​ហូ​ត​ដ​ល់​​​​ថ្ងៃទី​​​២០ ​​ខែ​​មី​នា​​

កី​ឡា​ ​៖​ ​អ្ន​ក​សា​រ​ព័​ត៌​មា​ន​​​​ក្នុង​ស្រុ​ក​ ​និ​​ង​​​ប​រ​ទេ​ស​ ​ដែ​ល​មា​ន​​​បំ​ណ​ង​​​​ចង់​​យ​ក​​​ព័​ត៌មា​ន​​​កី​ឡា​​​​អា​ស៊ី​អា​គ្នេ​យ៍​ ​(​S​E​A​ ​G​A​M​​E​S​)​ ​លើ​ក​​​ទី​​​៣​២​ ​និ​ង​​​អា​ស៊ា​​ន​​​ប៉ា​​​រ៉ា​​​ហ្គេ​ម​​​លើ​ក​​ទី​​​​១​២​ ​ឆ្នាំ​​​២​០​២​៣​​ ​នៅ​​​ក​ម្ពុ​ជា​ ​អា​ច​​​ចុះ​ឈ្មោះ​​​បា​ន​​​តា​ម​រ​យៈ​​​គេ​ហ​​ទំ​ព័​រ​​​h​t​t​p​s​​:​/​/​ ​s​e​a​g​a​m​ ​e​s​20​​2​3​ ​me​​d​i​a​.​i​n​b​.​g​o​v​.​k​h​ ​ចា​ប់​ពី​​​ថ្ងៃ​នេះ​​​រ​ហូ​ត​ដ​ល់​​​ថ្ងៃ​ទី​​​២​០​​​ខែ​មី​នា​​។​ ​នេះ​​​​បើ​តា​ម​​​សេ​ច​ក្តី​​ជូ​ន​ដំ​ណឹ​ង​​​រ​ប​ស់​​​ក្រ​​សួ​ង​​​ព័​ត៌​មា​ន​​​។​​

​អ្នកសារព័ត៌មាន​ដែល​ចាប់អារម្មណ៍​គឺ​តម្រូវឱ្យ​ភ្ជាប់​រូបថត​រូបថត 4 x 6 ជា​ទម្រង់ (.jpg)​។ អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន​។ ប័ណ្ណ​សារពត៌មាន​ដែលមាន​សុពលភាព​។ លិខិត​ប្រគល់​ភារកិច្ច (​លិខិត​បេសកកម្ម​)

​ក្រសួង​គូសបញ្ជាក់ថា អ្នកសារព័ត៌មាន​ដែល​គ្មាន​លិខិត​ឆ្លងកាត់​ដែល​ចេញ​ដោយ​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​កម្ពុជា (CAMSOC) មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​ទៅគ្រប់​កន្លែង​ប្រកួត និង​មជ្ឈមណ្ឌល​សារព័ត៌មាន​ធំ​ឡើយ​។​

​តំណាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងប្រទេស​អាស៊ាន​បាន​បន្ថែមថា ពួកគេ​តម្រូវឱ្យ​ចុះឈ្មោះ​តាមរយៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​នៃ​ប្រទេស​រៀងៗ​ខ្លួន​។ គណៈកម្មាធិការ​នឹង​ផ្តល់​អាទិភាព​ក្នុងការ​ទទួលស្គាល់​អង្គ​ភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណាមួយ​ដែល​បាននិងកំពុង​ផលិត និង​ផ្សាយ​ព័ត៌មាន​កីឡា ឬ​ផ្សព្វផ្សាយ​កម្មវិធី​ព័ត៌មាន​កីឡា​ជា​ទៀងទាត់​។​

​សូម​ជម្រាប​ដា កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *