អភិ​បាល​​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង​ ផ្ចួ​ច​ផ្តើ​ម​រៀ​ប​ចំ ​ក​ម្ម​វិ​ធី​អុំ​ទូ​ក​កា​យ៉ា​ក​ ​ដើ​​ម្បី​ប​ង្ហា​ញ​ពី ស​ក្តា​នុ​ព​​ល​ទេ​ច​រ​ណ៍​តំ​ប​ន់​រ៉ា​ម​សា​រ

ខេត្តស្ទឹងត្រែង ៖ តំ​ប​ន់​រ៉ា​ម​សា​រ​​ជា​តំ​ប​ន់​ដី​សើ​ម​ដែ​ល​ស​ម្បូ​ទៅ​ដោ​យ​ធ​ន​ធា​ន​​ធម្ម​​ជា​តិ​ជី​វៈ​ចំ​រុះ​ ​លា​ត​ស​ន្ធឹ​ង​តា​ម​ប​ណ្តា​ល​ដ​ង​​ទ​ន្លេ​មេ​គ​ង្គ​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​សា​ស្ត្រ​​ក្រុ​ង​ស្ទឹ​ង​ត្រែ​ង​ ​ស្រុ​ក​ថា​ឡា​ប​រិ​វ៉ា​ត់​ ​និ​ង​ ​​ស្រុ​ក​បុ​រី​អូ​រ​ស្វា​យ​សែ​ន​ជ័​យ​ ​។​ ​តំ​ប​ន់​នេះ​មា​ន​ស​ក្តា​នុ​ព​ល​យ៉ា​ង​ធំ​​ធេ​ង​ចំ​ពោះ​វិ​ស័​យ​ទេ​ស​ច​រ​ណ៍​បែ​ប​ធ​ម្ម​ជា​តិ​ ​ដែ​លភ្ញៀ​វ​​ជា​តិ ​អ​ន្ត​​រ​ជា​តិ​ពុំ​គួ​មើ​ល​រំ​លង​។​

ជាការបង្ហាញពីសក្តានុពលលធនធានធម្មជាតិដ៏ធំធេងនិងទេចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រងតាមដងទន្លេមេគង្គក្នុងតំបន់រ៉ាមសារ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានដឹកនាំរៀនចំព្រឹត្តិការណ៍អំទូកការយ៉ាក់ និងបោះតង់នៅក្នុងតំបន់រ៉ាមសារនេះដែលមានរយៈពេល២ ថ្ងៃគឺថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីយុវជន និងមហាជនយ៉ាងច្រើន ។

ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះជាការចាបប់ផ្តើមបង្ហាញចេញដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អំពីសក្តានុពលទេសចរន៍របស់ខេត្តស្ទឹងត្រែង និងបង្ហាញពីការសាមគ្គីភាពរបស់ខេត្តយើងក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍បន្តថា ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍ដែលយើងនិងចាប់ផ្តើមប្រែក្លាយជាទម្លាប់ ទៅជាវប្បធម៍មួយបន្តធ្វើឡើងជារៀងរហូតហើយយើងត្រូវផ្សព្វផ្សាយឲ្យគេស្គាល់តំបន់ទេចរណ៍នៅគ្រប់ក្រុងស្រុករបស់យើងទាំងអស់។

លោក ម៉ែន គង់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានឲ្យដឹងថា ព្រឹត្តិការណ៍ អំទូកការយ៉ាក់នេះ គឺការជួបជុំរបស់កីឡាការក៏ដូចជាអ្នកស្ម័គ្រចិត្តទាំងអស់នៅក្រោយរដូវរំហើយក្រោយការប្រមូលភោគផលចប់នៅខេត្តស្ទឹងត្រែង ហើយអ្វីដែលពិសេសគឺព្រឹត្តិការណ៍នេះនិងផ្សព្វផ្សាយ ផ្សារភ្ជាប់ពីទីប្រជុំជនមកដល់មូលដ្ឋាន ផ្សារភ្ជាប់ពីទេសចរណ៍មកដល់សហគមន៍ ឲ្យភ្ជវទេសចរណ៍ជាតិអន្តរជាតិបានចូលមកលេងក្នុងទឹកដីខេត្តស្ទឹងត្រែងរបស់យើង។

លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បន្តថា ការរៀបចំព្រឹត្តិការណ៍អំទូកការយ៉ាក់នេះជាលើកដំបូងហើយក្នុងខេត្តស្ទឹងត្រែង ដោយតាមគម្រោងគឺនិងត្រូវធ្វើឡើងចំនួន១០ទូកប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងនាពេលនេះមានទូករហូតដល់ទៅ២០ទូកចូលរួម ដែលមានកីឡាករ កីឡាការនីចំនួន៣៥នាក់។ ហើយព្រឹត្តការណ៍នេះក៏បានផ្សារភ្ជាប់ជាមួយសហគមន៍ផងដែរ ការផ្សារភ្ជាប់នេះគីឡាករទាំងអស់គាត់ចំណាយធនធានថវិការទាំងអស់របស់ខ្លួនផ្ទាល់លើការទិញកញ្ជប់នានារបស់សហគមន៍មាន។

គួបញ្ជាក់ផងដែរថាព្រឹត្តិការណ៍អុំទូកកាយ៉ាក តំបន់រ៉ាមសារ ទន្លេរមេគង្គ ខេត្តស្ទឹងត្រែង ត្រូវបាន ចាប់ពីស្រុកបុរីអូរស្វាយសែនជ័យបន្តដំណើរទៅកាន់កោះហាន បោះតង់សម្រាក១យប់ រួចបន្តដំណើរដល់អាហារដ្ឋានទន្លេរខៀវ ក្រុងស្ទឹងត្រែង៕ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *