លោក Xi ប្រា​ប់លោក Scholz ថា ចិន និង​អាល្លឺម៉ង់ គួរតែ​ធ្វើការ​ជាមួយគ្នា​ក្នុងអំឡុង​មាន​ភាពចលាចល​

អន្តរជាតិ ​៖ ប្រធានាធិបតី​ចិន លោក Xi Jinping បានលើកឡើង​ពី​តម្រូវការ​សម្រាប់​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ខ្លាំង​រវាង​ចិន និង​អាល្លឺម៉ង់ ស្របពេល​មានការ​ផ្លាស់ប្តូរ និង​ភាពចលាចល នៅក្នុង​កិច្ចប្រជុំ​លើកដំបូង​របស់លោក ជាមួយ​អធិការបតី​អាល្លឺម៉ង់​លោក Olaf Scholz ដោយ​ទំនងជា​នឹង​ពិភាក្សា​ពី​វិបត្តិ​អ៊ុយ​ក្រែ​ន ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​។​

ក្រុមអ្នកវិភាគ បាន​និយាយថា ដំណើរ​ទស្សនកិច្ច​រប​ស់លោក Scholtz នៅ​ថ្ងៃ​សុក្រ​នេះ គឺជា​លើក​ទី​ដំបូង​របស់​មេដឹកនាំ​នៃ​ប្រទេស G7 ទៅកាន់​ប្រទេស​ចិន ក្នុង​រយៈពេល ៣ ឆ្នាំ ។​

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​ទល់មុខ​គ្នា​ជា​លើកដំបូង លោក Xi បាន​និយាយថា ក្នុងនាម​ជា​ប្រទេស​ធំ​ដែលមាន​ឥទ្ធិពល ប្រទេស​ចិន និង​អាល្លឺម៉ង់ គួរតែ​ធ្វើការ​ជាមួយគ្នា​បន្ថែមទៀត​ក្នុងអំឡុងពេល​មានការ​ផ្លាស់ប្តូរ និង​ភាពចលាចល​។​

ទន្ទឹម​នោះ លោក Scholz បាន​ប្រា​ប់លោក Xi ថា វា​ជា​ការល្អ​ដែល​មេដឹកនាំ​ទាំង ២ បាន​ជួបប្រជុំគ្នា​ក្នុង​គ្រា​ដ៏​តានតឹង ដោយ​រុស្ស៊ី ឈ្លានពាន​អ៊ុយ​ក្រែ​ន ដែល​កំពុង​បង្កើត​បញ្ហា​សម្រាប់​សណ្តាប់ធ្នាប់​ពិភពលោក​ដោយ​ផ្អែកលើ​ច្បាប់​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *