យ៉ាងហោចណាស់មនុស្ស ១០នាក់ត្រូវបានជួយសង្គ្រោះ និងរាប់សិបនាក់បាត់ខ្លួន បន្ទាប់ពីទូកដឹកជនចំណាកស្រុកលិច ក្បែរកោះមួយនៃប្រទេសក្រិក

អាថែន៖ បុរសម្នាក់ត្រូវបានជួយសង្គ្រោះដោយកប៉ាល់ដឹកទំនិញ បន្ទាប់ពីទូកដឹកជនចំណាកស្រុកចំនួន ៦៨ នាក់បានលិចនៅជិត Cape Kafireas កោះ Evia ប្រទេសក្រិច កាលពីថ្ងៃអង្គារ។ ការជួយសង្គ្រោះបុរស នៅរសៀលថ្ងៃទី១ វិច្ឆិកា នាំឱ្យចំនួនអ្នកនៅរស់រានមានជីវិតសរុបកើនដល់១០នាក់ នេះបើយោងតាមឆ្មាំឆ្នេរសមុទ្រ Hellenic ។ ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងតាំងពីព្រឹកថ្ងៃអង្គារ ក្នុងសមុទ្រ Aegean។ ឆ្មាំសមុទ្របាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតណាម្នាក់ពាក់អាវពោងការពារជីវិតទេ។ មេបញ្ជាការឆ្មាំសមុទ្រ លោក Nikos Kokkalas បានប្រាប់ទូរទស្សន៍ជាតិក្រិក ERT ថា ជនចំណាកស្រុកទាំងនោះមកពីប្រទេសអេហ្ស៊ីប អាហ្វហ្គានីស្ថាន និងអ៊ីរ៉ង់។ លោកបាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះត្រូវបានរារាំងដោយខ្យល់បក់ខ្លាំង។

You might like

Leave a Reply

Your email address will not be published. Required fields are marked *