ខេត្តកណ្តាល ៖ ស្ថិតក្នុងបរិយាកាស សប្បាយរីករាយ នៅថ្ងៃទី២៩ តុលា ២០២២ គឺជាថ្ងៃទី១ នៃការប្រណាំងទូក ក្រុងតាខ្មៅ នៅតាមដងផ្លូវគេសង្កេតឃើញ ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចូលរួមទស្សនា យ៉ាងច្រើនកុះករ មានទឹកមុខសប្បាយរិករាយ ប្រកបដោយមោទនភាព ចំពោះការរីកចំរើន គ្រប់វិសយ័ របស់ខេត្តកណ្តាល យើង។
អាជ្ញាធរខេត្តកណ្តាល រៀបចំការប្រណាំងទូកនាពេលនេះ ស្របដែលប្រទេសជាតិយើង មានសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិសយ័ ក្រោមការដឹកនាំដ៍ឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅតាមគោលដៅនិមួយៗ គេសង្កេតឃើញ កម្លាំងមានសមត្ថកិច្ច បានចុះអន្តរាគមន៍ ធ្វើចរាចរណ៍ ការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ ជូនប្រជាជនបានល្អប្រសើ រ។ ជាមួយគ្នានោះ គេក៍សង្កេតឃើញ ក្រុមគ្រូពេទ្យចល័ត បានដាក់ពង្រាយ តាមស្តង់គោលដៅនិមួយៗ ដើម្បីជូយពិនិត្យសុខភាព និងចែកថ្នាំសង្កូវ ជូនប្រជាជនជួបប្រទះ បញ្ហាគ្រោះថ្នាក់ ដោយយថាហេតុណាមួយ។
ក្នុងពិធីប្រណាំងទូក ក្រុងតាខ្មៅ ឆ្នាំនេះអាជ្ញាធរខេត្ត បានជ្រើសរើសទូក ចូលរួមប្រណាំងបសរុបចំនួន៩២ទូក សរុបកម្លាំងចំណុះទូកសរុប។
ក្នុងព្រឹត្តិការណ៍ ដ៍អធិកអធមនេះ គេសង្កេតឃើញ វត្តមានចូលរួម ជាអធិបតីភាព ពីសំណាក់ឯកឧត្តម បណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់សោភណ្ឌ័ អភិបាល អភិបាលខេត្តកណ្តាល និងមន្ត្រីអ្នកមុខអ្នកការ ចូលរួម ជាច្រើន រូបទៀត។
គួរបញ្ជាក់ថា៖ ឆ្នាំនេះ ខេត្តកណ្តាល បានជ្រើសរើស ចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ៖ ទូកអុំ ចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ៕APP ខេត្តកណ្តាល