ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី - ទីតាំងសង្វៀនជល់មាន់មួយកន្លែងបើកសង្វៀនប្រជល់មាន់និងបៀអាប៉ោងខុសច្បាប់គ្រប់ប្រភេទដោយរលូន - តើអាជ្ញាធរខេត្តបានដឹងដែរឬទេ?បទល្មើសនេសាទហ៊ុសម្រាស់កំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងមន្ត្រីជំនាញពាក់ព័ន្ធមិនបង្ក្រាប..!!!ដោយសារលោកនាយផ្នែកជលផលផាតសណ្ដាយបើកដៃឲ្យយួនហ៊ុសម្រាសយ៉ាងរលូន - ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត៖មានប្រសាសន៍ថា #សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតយ្យ - ឈ្មួញនាំជ្រូកពីវៀតណាម លោតឆត្រ័ឆ្លងដែនចូលមកកម្ពុជាដូចគេដហ្ហែរក្បួន នៅច្រកក្រសាំងជ្រំ ស្រុកស្វាយជ្រំ - ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមមានប្រសាសន៍ថា៖ ២ឆ្នាំចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងខ្លាំងណាស់លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពមិនសំចៃដៃ ដើម្បីធានាបាននូវអាយុជីវិត សេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ..!!! - ប្រជាពលរដ្ឋប្រមណ៧៥គ្រួសារនៅក្នុងភូមិខ្នារទង់ ឃុំកុមារាជា ស្រុកបាទី ទទួចសុំអោយឯកឧត្តម អ៊ូចភា អភិបាលខេត្តតាកែវ មេត្តាជួយដោះស្រាយ បញ្ហាវិវាទជាងបីឆ្នាំនៅក្នុងមូលដ្ឋានភូមិរបស់ពួកគាត់រស់នៅ ជាមួយនិងសិប្បកម្មស្លរចំរាញ់គ្រឿងអេតចាយនិង - សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាលតែងតែផ្តល់លទ្ធភាពទីមួយ លើការអភិវឌ្ឍធនធានមនុស្សដើម្បីលើកស្ទួយ និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា - ភ្លៀងធ្លាក់មួយមេលាយឡំខ្យល់ផ្គរ រន្ទះបាញ់សត្វគោ៨ ក្បាលងាប់ នៅស្រុកប្រាសាទបល្ល័ង្គ..!!! - កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល សហការជាមួយកម្លាំងផ្នែកជំនាញ ប្រឆាំងគ្រឿងញៀន ចុះធ្វើការបង្ក្រាបករណីគ្រឿងញៀននិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់នៅក្រុងប៉ោយប៉ែត..!!!
0

ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត៖មានប្រសាសន៍ថា #សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតយ្យ

ឯកឧត្តមបណ្ឌិតហ៊ុនម៉ាណែត៖មានប្រសាសន៍ថា #សារព័ត៌មានជាអំណាចទី៤ ដែលមានតួនាទីសំខាន់ណាស់ក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតយ្យ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ថ្ងៃអនាគត បានលើកឡើងថា សារព័ត៌មានគឺជា #អំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។ការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានសកលលោក ឆ្នាំ២០២២ លើកទី២៩ ក្រោមប្រធានបទ «សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល» នាសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមតាមដានសកម្មភាពជាក់ស្ដែងរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលក្នុងនោះមានទាំងអាជ្ញាធរ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានខ្លួនឯង។ លោកបានថ្លែងថា បើចង់ឲ្យប្រទេសយើងរីកចម្រើន មានប្រជាធិបតេយ្យដោយផ្អែកលើមូលដ្ឋានច្បាប់ ត្រូវតែចូលរួមទាំងអស់គ្នា គ្មាននិទណ្ឌភាពសម្រាប់អ្នកណាទេ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា អាជីពសារព័ត៌មានបានដើរតួនាទីសំខាន់ណាស់ នៅក្នុងការអភិវឌ្ឍប្រទេស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយរដ្ឋាភិបាលបានទទួលស្គាល់រួចហើយ និងខិតខំបើកលំហសម្រាប់អ្នកសារព័ត៌មាន។ អ្នកសារព័ត៌មានគឺជាអំណាចទី៤ ដែលបានដើរតួនាទីដូចជា៖
ទី១៖ ចូលរួមសហការអភិវឌ្ឍប្រទេសជាតិ និងលទ្ធិប្រជាធិបតេយ្យ ដោយផ្អែកលើមូលដ្ឋានច្បាប់។
ទី២៖ អ្នកសារព័ត៌មានគឺជាអ្នកផ្ដល់ព័ត៌មានដ៏សំខាន់ទៅដល់សាធារណជន ឲ្យគាត់បានដឹងអំពីអ្វីខ្លះដែលកំពុងកើតឡើងនៅក្នុងប្រទេស ហើយក៏ជាអ្នកផ្ដល់ព័ត៌មានយ៉ាងលឿនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ នាពេលកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន តែងទទួលបានព័ត៌មានពីការផ្សព្វផ្សាយរបស់សារព័ត៌មាន ហើយបញ្ជាឲ្យដោះស្រាយបញ្ហានោះទាន់ពេលវេលាផងដែរ។ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្មានពេលណាមួយដែលសម្ដេចតេជោ បានទទួលព័ត៌មានអំពីបញ្ហារបស់ប្រជាពលរដ្ឋហើយមិនដោះស្រាយ បែរជាទៅចាប់អ្នកសារព័ត៌មានដែលផ្សព្វផ្សាយរឿងនេះនោះទេ។ សម្ដេចមានតែអរគុណថែមទៀត នៅពេលអ្នកសារព័ត៌មានទាំងនោះផ្សព្វផ្សាយការពិត។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា មិនមែនតែរឿងទំនាស់នោះទេ សូម្បីតែរឿងមនុស្សធម៌ ក៏អ្នកសារព័ត៌មានយើងបានជួយច្រើនផងដែរ ដោយជួយតាមរយៈផ្សព្វផ្សាយដើម្បីកៀរគរនូវជំនួយទៅដល់អ្នករងគ្រោះ។
ទី៣៖ អ្នកសារព័ត៌មានគឺជាអ្នកអប់រំ តាមរយៈការស្រាវជ្រាវការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយរបស់ខ្លួន ដើម្បីឱ្យមហាជនបានដឹង ដើម្បីរាជរដ្ឋាភិបាលបានដឹង។
ទី៤៖ អ្នកសារព័ត៌មានជាអ្នកតាមដាន និងត្រួតពិនិត្យ នូវព្រឹត្តិការណ៍ណាមួយ ហើយធ្វើឲ្យមានតុល្យភាព តម្លាភាព។ អ្នកសារព័ត៌មាន ជាអ្នកតម្រង់ ឬកែវយឹតនៅពេលបុគ្គលណាមួយអនុវត្តខុស។ អំណាចទី៤ របស់អ្នកសារព័ត៌មានមិនមែនទៅចាប់ចងនៅណាមួយនោះទេ។ ប៉ុន្តែគឺជាការលាតត្រដាងឲ្យមហាជនបានដឹងថា អ្នកណាមួយកំពុងអនុវត្តខុស ឬមិនល្អនៅក្នុងសង្គម។
#ទី៥៖ អ្នកសារព័ត៌មានគឺជាអ្នកចូលរួមក្នុងការកែលម្អ។ ឯកឧត្ដមបានអះអាងថា កន្លងទៅនៅពេលដែលវិស័យសារព័ត៌មានមិនទាន់រីកចម្រើនដូចសព្វថ្ងៃនេះ នៅពេលដែលកន្លែងណាមួយធ្វើខុស គាត់បានលាក់បាំងជិតឈឹង ប៉ុន្តែពេលនេះបើមានរឿងបែបនោះ គឺអាចនឹងត្រូវបើកកកាយ។ លោកហ៊ុន ម៉ាណែត បានបន្តថា សម្រាប់វិស័យកងទ័ពវិញ ព័ត៌មានគឺជាអាវុធ ជាមធ្យោបាយក្នុងការយកឈ្នះលើសមរភូមិ។ យើងប្រមូលយកព័ត៌មានពីភាគីម្ខាងទៀត ហើយវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ រួចហើយក៏ធ្វើផែនការ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានក៏អាចប្រៀបដូចជាអាវុធមុខពីរ។

ឯកឧត្ដមបន្តថា ព័ត៌មាននៅក្នុងសមរភូមិប្រៀបដូចជាអាវុធដូច្នោះដែរ អាវុធនៅក្នុងសមរភូមិអាចសម្លាប់មនុស្សនៅក្នុងសមរភូមិនោះ។ ចំណែកព័ត៌មានមិនពិតនៅក្នុងសង្គមក៏អាចធ្វើឲ្យអន្តរាយដល់សង្គមជាតិដែរ ប៉ុន្តែបើព័ត៌មានពិត គ្រប់ជ្រុងជ្រោយ លឿនពេលគឺប្រៀបដូចជាថ្នាំដ៏ល្អបំផុតសម្រាប់ សង្គមជាតិរបស់យើងទៅវិញ។
កូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ការមាន #អំណាចទី៤នេះ អ្នកសារព័ត៌មានត្រូវប្រើប្រាស់ឲ្យច្បាស់ «អំណាចកុំឱ្យគេខ្លាច តែអំណាចអោយគេគោរព ទើបមាននិរន្តរភាព»។ បើចង់ឲ្យគេគោរពត្រូវមានតម្លៃខ្លួនឯង ត្រូវរក្សានូវក្រមសីលធម៌វិជ្ជាជីវៈឲ្យបានច្បាស់លាស់។ ជាអ្នកដែលទៅយកព័ត៌មានហើយ ផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ដើម្បីឱ្យថ្នាក់ដឹកនាំ សាធារណជន និងប្រជាពលរដ្ឋបានដឹង ដើម្បីចាត់វិធានការដោះស្រាយបញ្ហា កុំបង្កើតបញ្ហា។

ទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថា តម្លៃសារព័ត៌មានគ្មាននរណាអាចជួយការពារបានក្រៅពីអ្នកសារព័ត៌មានខ្លួនឯងនោះទេ។ ការមានចែងនៅក្នុងច្បាប់គឺជារឿងមួយ ប៉ុន្តែប្រតិបត្តិប្រកបដោយមនសិកា និងវិជ្ជាជីវៈទើបជារឿងសំខាន់៕

#សន្តិភាពប៉ុស្ដ៍

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 096 57 79 168 សូមអរគុណ ! ឬ Whatsapp : 096 57 79 168 Telegram : 096 57 79 168»

©២០១៨ រក្សាសិទ្ធិ ដោយ «គេហទំព័រ សន្តិភាពប៉ុស្តិ៍ | Santepheap Channel Website» | 096 57 79 168

សហការផ្តល់ព័ត៌មាន៖ 096 57 79 168 | Whatsapp : 096 57 79 168 ឬ Telegram : 096 57 79 168

អ៊ីម៉ែល ៖ santepheappost168@gmail.com