ស​ម​ត្ថកិ​ច្ច​ ​ស្រុក​បា​គង បង្រ្កាប​​ ក្រុមឈ្មួញរកស៊ីឈើជើង​ខ្លាំង អស់ល័ក្ខ

ខេ​ត្តសៀ​ម​រាប ៖ ​នៅ​ថ្ងៃទី​ 1​1​ ​ខែធ្នូ​ ​ឆ្នាំ ​2​02​0​ វេ​លា​ម៉ោ​ង0​5​ នឹ​ង​30​នា​ទី​ ក​ម្លាំង​អ​ធិ​ការ​ដ្ឋា​ន​នគ​រ​បា​លស្រុ​កប្រាសា​ទ​បា​គង បា​ន​ធ្វើ​ចុះប្រ​តិ​ប​ត្តិ​កា​រប​ង្រ្កា​ប​បទ​ល្មើ​ស​ការ​ដឹ​ក​ជញ្ជូ​ន​ផ​ល​អ​នុផ​ល​ព្រៃ​ឈើនៅ​ចំ​ណុ​ចលើ​ដ​ង​ផ្លូវ​ភូមិ​គោ​ក​ចាន់​ ​ឃុំអំ​ពិល ស្រុ​ក​ប្រា​សា​ទបា​គ​ង ​ខេ​ត្តសៀ​ម​រាប។

នៅក្នុងការប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងឃាត់បានរថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងនិងមនុស្សពីរនាក់ រួមមានទី1ឈ្មោះកែវ ឧត្តម ហៅធារ៉ា ភេទប្រុសអាយុ30ឆ្នាំរស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី2មានឈ្មោះទុយ វិទ្ធី ហៅចៀនភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិដើមផ្គៀកឃុំព្រៃស្លឹកទ្រាំងខេត្តតាកែវ។

សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានឡានម៉ាកREVOពណ៍ស សេរីឆ្នាំ2016ចំនួន1គ្រឿង ហើយឈើប្រភេទឈើផ្ជឹកមានចំនួន2,92ម៉ែត្រគីប វត្ថុតាងទាំងអស់នេះត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបន្តតាមនីតិវិធី។

You might like

Leave a Reply

Your email address will not be published. Required fields are marked *