​ក្រុម​ប្រឹក្សា​​​អា​មេរិ​ក ​​អ​នុ​ម័ត​​ឲ្យ ​​ចា​ក់​​​វ៉ាក់​សាំ​ង​​កូ​​វីដ ​​រ​ប​ស់​​ក្រុ​ម​ ​Pf​i​z​er​-​Bi​o​N​Te​c​h​ ​ហើយ​​​

អន្តរជាតិ​ ៖​ ​ទីបំ​ផុ​ត​ក្រុ​មប្រឹ​ក្សា​​​យោ​បល់​​​រ​ប​ស់​​រ​ដ្ឋា​ភិ​បា​ល​​ស​ហ​រ​ដ្ឋ​អា​មេ​រិក​​​បា​ន​​​អ​នុ​ម័ត​​​ឲ្យ​​​ចា​ក់​​​វ៉ាក់​សាំ​ង​​​ប​ង្ការ​​​ជំ​ងឺ​​​កូ​​វី​ដ​​១​៩​ ​រប​ស់​​​ក្រុ​ម​ហ៊ុ​ន ​P​f​i​z​e​r-​B​i​oN​T​e​c​h ​ហើ​យ​ ​នេះជា​​​ជំ​ហា​ន​​សំ​ខា​ន់​​​មួ​យ​​ឆ្ពោះ​ទៅ​រ​ក​​កា​រ​អ​នុម័​ត​​​ចុ​ង​ក្រោ​យ​​​រប​ស់​​​វ៉ា​ក់​សាំង​​​នេះ​​ស​ម្រា​ប់​​កា​រ​ចែ​ក​​ចា​យ​​​នៅ​​ទូ​ទាំ​ងប្រ​ទេ​ស​​។​​

​ក្រុមទី​ប្រឹក្សា​ខាងក្រៅ​នៃ​រដ្ឋបាល​ចំណីអាហារ​និង​ឪ​សថ​អាមេរិក (FDA) កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ បាន​បោះឆ្នោត​គាំទ្រ​ដោ​យស​ម្លែ​ង ១៧​ទល់​៤ ចំពោះ​វ៉ាក់សាំង​នេះ​ដោយ​សម្រេច​ថា គុណប្រយោជន៍​របស់​វា​មាន​ច្រើនជាង​ហានិភ័យ​សម្រាប់​ការប្រើប្រាស់​ដោយ​បុគ្គល​ដែលមាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើងទៅ​។​

​រដ្ឋបាល​ចំណីអាហារ​និង​ឪ​សថ​ត្រូវបាន​គេ​រំពឹងថា​នឹង​ផ្តល់​សិទ្ធិ​ចែកចាយ​ការចាក់​វ៉ាក់សាំង​នេះ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នោះ​មានន័យថា​ក្នុងពេល​ឆាប់ៗ​វ៉ាក់សាំង​រាប់លាន​ដូ​ស អាច​ត្រូវបាន​ចែកចាយ​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ស្រប​ពេលដែល​ខ្លួន​គឺជា​ប្រទេស​ដែលមាន​អ្នកស្លាប់​និង​ឆ្លង​ច្រើនជាងគេ​បំផុត​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅលើ​ពិភពលោក​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *