យោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះថា ៖ ពេលនេះ ជាងពេលណាៗទាំងអស់ ក្នុងសន្តិភាព ដែលយើងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលគ្រួសារខ្មែតែមួយដើម្បីសេចក្តីសុខកូនចៅយើង។ ពិតណាស់ រាជរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ប៉ុន្តែការចូលរួមនៅពេលនេះ ទោះតិចក្តី ច្រើនក្តី ជាការបង្ហាញនូវទឹកចិត្ត ជាស្មារតី និងជាក្តីសង្ឃឹមសម្រាប់សង្គមយើងទៅថ្ងៃអនាគត។




