នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំស្តី​ពីការផ្សព្វ​ផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព​សង្គម

នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំស្តី​ពីការផ្សព្វ​ផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព​សង្គម

✅ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានជំនាញ ស្នងការ ស្នងការរងនគារបាលរាជធានី ខេត្ត ព្រមទាំងថ្នាក់ដឹកនាំ នៃអគ្គស្នងការនគរបាលជាតិ ជាច្រើនរូបទៀតផងដែរ។

✅ក្នុងឱកាសខាងលើ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់ បន្តផ្សព្វផ្សាយពង្រឹងសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមមូលដ្ឋានរបស់ខ្លួន និងត្រូវតាមដាន ត្រួតពិនិត្យ ពិភាក្សាស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមនានា ធ្វើយ៉ាងណាឱ្យបានល្អប្រសើរបន្ថែមទៀត៕

✅បណ្ដាញផ្សព្វផ្សាយព័ត៌មាន
គេហទំព័រសន្តិភាពប៉ុស្តិ៍(P.P.W)
✅ចូលរួមផ្សព្វផ្សាយព័ត៌មានពិត
✅ប្រឆាំងព័ត៌មានក្លែងក្លាយ

You might like

Leave a Reply

Your email address will not be published. Required fields are marked *